បែក​កង់​មុខ​​ក្រឡាប់​រថយន្ត​ខ្ទេច​ស្ទើរ​ទាំងស្រុង​ឯ​ម្ចាស់​បញ្ជូន​ទៅពេទ្យ​​

/ អ្នកទស្សនា៖ 227

ខេត្ត​កោះកុង​៖ ​​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​១​ករណី​ កើត​ឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៧-១៣៨ ស្ថិត​ក្នុង​ភូមិ​អន្លង់​វ៉ាក់ ឃុំ​តាតៃ​ក្រោម ស្រុក​កោះកុង​ ខេត្ត​កោះកុង រថយន្ត​បែក​កង់​មុខ​ខាង​ឆ្វេង ក្រឡាប់​ដោយ​ខ្លួន​ឯង​ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​ ១១​និង​១៥​នាទី​ថ្ងៃ​ត្រង់។រថយន្ត​ឡង់គ្រីស័រ​ខាង​លើ​ជា​របស់​មន្រ្តី​យោធា​ខេត្ត​កោះកុង​ម្នាក់ ដោយ​បាន​ចុះ​ចំណោទ​លឿន​ពេក​បែក​កង់ យក​ចង្កូត​មិន​ទាន់​បោល​ចូល​ព្រៃ​តែម្តង​។

​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ស្នងការ​នគរបាល​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹងថា រថយន្ត​ខាងលើ​​ម៉ាក​ឡង់​គ្រីស័រ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ-2F.28968 ធ្វើ​ដំណើរ​ពី​កោះកុង​ ទៅ​ភ្នំពេញ មាន​គ្នា​ចំនួន​០៣​នាក់ រង​របួស​ធ្ងន់ ដោយ​ឡែក​រថយន្ត​ខូចខាត​៩០%​។ ជន​រងគ្រោះ​ទាំង​ ០៣​នាក់ មាន​១.ប្រាក់ យុន ភេទប្រុស ២​.ឃឹម សាម៉ន ភេទប្រុស ៣​.សូរ សាវ៉ាត ភេទប្រុស។​ដោយឡែក​​ជន​រងគ្រោះ​ទាំង​០៣​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​ក្រោយ​ពេល​កើតហេតុ៕

2

ប្រភព៖ kqube

loading...

មតិយោបល់