បើ​ចង់​ជោគជ័យ​ក្នុង​ជីវិត​ជំនួញ​ អ្នក​ត្រូវ​តែ​ជួប​មនុស្ស​ប្រភេទ​ទាំង​នេះ

/ អ្នកទស្សនា៖ 439

ចង់បើកការរកស៊ីបានជោគជ័យ វាមិនមែនកើតឡើងដោយឯកឯងនោះទេ។ អ្នកគប្បីត្រូវជួបអ្នកជំនាញ និងអ្នកដែលមានបទពិសោធន៍ផ្នែករកស៊ីទាំងនោះ ដើម្បីមកពិគ្រោះដកស្រង់គំនិតសិនទើបល្អ។ ខាងក្រោមនេះជាមនុស្សដែលអ្នកគួរជួប ៖

១) អ្នកណែនាំ៖ គេអាចណែនាំ អ្នកបានព្រោះគេធ្លាប់ឆ្លងកាត់អ្វីដែលអ្នកចង់ធ្វើ។ មនុស្សបែបនេះសម្បូរទៅដោយ លុយកាក់ ចំណេះដឹងខ្ពស់ ពាក្យសម្ដីមាស និងបទពិសោធន៍អស្ចារ្យដែលអ្នកគ្មាន ហើយអ្នកពិតជាត្រូវការខ្លាំងណាស់។

២) អ្នកដែលរកស៊ីជោគជ័យក្នុងតំបន់អ្នក៖ ផ្លូវល្អជាងគេ ដើម្បីសាយភាយផលិតផលអ្នកឲ្យកាន់តែល្បីក្នុងតំបន់អ្នកនោះ អ្នកត្រូវទាក់ទងជាមួយអ្នករកស៊ីដែលគេស្គាល់នៅតំបន់នោះសិន។ អ្នកនឹងទទួលបានប្រយោជន៍ពីរ ពីពួកគេ រួមមាន ឥទ្ធិពលនៃការទាក់ទងអ្នករកស៊ីនោះ ហើយគេនឹងផ្ដល់ជាធនធានឱកាស ដល់អ្នកទៀត។

៣) មិត្តភ័ក្ដិ៖ ទោះបីមិត្តភ័ក្ដិ មានបទពិសោធន៍មិនច្រើនលើសអ្នកក្ដី តែពួកគេក៏អាចជួយអ្នកជាយោបល់បានដែរ ព្រោះថាបញ្ហាអ្នកអាចជាបញ្ហាដែលគេធ្លាប់ជួប។

៤) អ្នកវិនិយោគ៖ អ្នកវិនិយោគទុន គឺសម្បូរទៅដោយ ចំណេះដឹង ឧត្ដមគតិ ក្នុងការរកស៊ី ហើយអ្នកអាចរៀនសូត្របានច្រើនពីពួកគេ៕

ប្រភព៖ bizkhmer

loading...

មតិយោបល់