ពេល​មិត្ត​ប្រុស​ខឹង​ខ្លាំង តើ​អ្នក​គួរ​ធ្វើ​អ្វី​ដើម្បី​​ឆាប់ ​បន្សាប​ចិត្ត​ខឹង​នោះ?

/ អ្នកទស្សនា៖ 215

វាមិនមែនជារឿងសប្បាយទេ ដែលត្រូវមកដាក់ខ្លួន ជាមួយ មនុស្សដែលកំពុងខឹង ជាពិសេសគឺមិត្តប្រុសរបស់អ្នកនោះ។ អ្នកអាចនឹងក្រពុលមុខ ហើយ ការខឹងគ្រោតគ្រាតនោះ នឹងបំផ្លាញអារម្មណ៍ពេញមួយ ថ្ងៃតែម្ដង។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) រកពេលវេលាសក្ដិសមដើម្បីនិយាយ៖ បើអ្នកដឹងថា គេកំពុងតែខឹងខ្លាំងហើយ នោះ អ្នកគួរចាកចេញឲ្យឆ្ងាយសិនទៅ ព្រោះ ពេលកំពុងខឹងនោះ អ្វីក៏មិនអាចសម្រេចបានដែរ វាប្រៀបបានទៅនឹងភ្លើងដែលកំពុងឆេះខ្លាំង ដែលអ្នកខិតកាន់តែជិត អ្នកនឹងកាន់តែក្ដៅ ។ រង់ចាំ ម្ខាងៗ ស្ងប់ចិត្ត រួចចាំ និយាយដោះស្រាយ បញ្ហាដែលកើតមានឡើងនោះ។

២) ប្រាប់គេថា អ្នកដឹងគេកំពុងអន់ចិត្ត៖ ពេលអ្នកដឹងថា គេកំពុងតែខឹងហើយនោះ វាប្រៀបបានទៅនឹង ការយកទឹកចាក់លើភ្លើងដែលកំពុងឆេះដូចគ្នាដែរ ព្រោះគេនឹងគិតថា អ្នកយល់ពីអារម្មណ៍ដែលគេកំពុងមាន។ ដូចនេះអ្នកគួរបង្ហាញគេទៅ ថា អ្នកកំពុងដឹងអ្វីគ្រប់យ៉ាង ដែលគេកំពុងតែគិត ដើម្បីធ្វើយ៉ាងណាឲ្យគេឆាប់ត្រជាក់ចិត្ត។

៣) សួរគេទៅថា គេចង់បានអ្វី៖ បើអ្នកចេះសួរគេ ថាគេចង់បានអ្វី ដោយសម្ដីផ្អែមល្ហែមនោះ អ្នកក៏អាចលុបបំបាត់កំហឹង ដែលគេមាននោះបានមួយ ចំនួនដែរ ។

៤) ធ្វើអ្វីដែលគេចង់បាន៖ ប្រសិនបើមិត្ត ប្រុសរបស់អ្នកប្រាប់ថា ពួកគេចង់បានអ្វីហើយ នោះ អ្នកគួរគិតថា តើអ្នកអាចធ្វើអ្វីបានខ្លះ ព្រោះ ការធ្វើអ្វីដែលគេចង់បាននេះ អាចនឹងបញ្ឈប់កំហឹងដែលគេ មាន ហើយស្ថានភាពក៏កាន់តែគ្មានភាពតានតឹងតទៅទៀត។

៥) និយាយលេងសើចនិងកំប្លុកកំប្លែង៖ ការនិយាយលេងសើចកំប្លុកកំប្លែងនេះ ក៏កាន់តែធ្វើឲ្យកំហឹងគេនោះថយចុះបានដែរ ព្រោះ ការនិយាយលេង សើចបង្ហាញថា រឿងរ៉ាវនោះវាមិនសូវជាមានបញ្ហា ធំដំអ្វីឡើយ ហើយវិធីសាស្ត្រនេះកាន់តែមានប្រសិទ្ធភាពទៀត ប្រសិនបើគូស្នេហ៍នោះចូលចិត្តលេងច្រើន។

៦) មិនត្រូវស្រែកដាក់គ្នា៖ ការស្រែកដាក់គ្នា គឺជាការបង្ហាញថាមពល មួយ ក្នុងផ្លូវអវិជ្ជមាន ហើយវាកាន់តែបង្កើត ចិត្តខឹង ភ័យខ្លាចតែប៉ុណ្ណោះ។ ប្រសិនបើមនុស្សម្នាក់កំពុងតែខឹងហើយ នោះ ជៀសវាងឲ្យបានការស្រែកដាក់គ្នា ម្យ៉ាងទៀត មិត្តប្រុសរបស់អ្នកក៏មិនហ៊ានស្រែកដាក់អ្នកដែរ ប្រសិន បើមិនស្រែកដាក់គេមុននោះ៕

ប្រភព៖ bizkhmer

loading...

មតិយោបល់