តារា​ YouTube អាយុ​ត្រឹម​ ៥ ឆ្នាំ​ មួយ​ខែ​រក​បាន​ ១ លាន​ដុល្លារ (មានវីដេអូ)


/ អ្នកទស្សនា៖ 256

Ryan ជា​ឈ្មោះ​កូន​ក្មេង​អាយុ​ ៥ ឆ្នាំ​មួយ​រូប​ ដែល​បាន​ក្លាយ​ជា​តារា​ YouTube វ័យក្មេង​រក​ចំណូល​បាន​ច្រើន​បំផុត ដោយ​​រក​ចំណូល​បាន​តាម​រយៈ​ការ​បើក​ប្រអប់​ឧបករណ៍​ក្មេង​លេង​ទើប​ចេញ​ថ្មីៗ។

កាល​ពី​ខែ​មីនា​ ឆ្នាំ​ ២០១៥ ឪពុកម្ដាយ​របស់​ Ryan ​បាន​រួម​គ្នា​បង្កើត​គណនី​មួយ​ឈ្មោះ​ Ryan ToysReview។​ ដោយ​ពេល​ចាប់​ផ្ដើម​ដំបូង​វីដេអូ​មិន​សូវ​ទទួល​បាន​ការ​ចុច​មើល​ច្រើន​ ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​រយៈពេល​ ៤ ខែ​ក្រោយ​បន្ទាប់​ពី​បង្ហោះ​វីដេអូ​មួយ​ ចំនួន​អ្នក​ទស្សនា​​លើ​​គណនី​នេះ​បាន​កើនឡើង​ទ្វេ​ដង​ជា​រៀងរាល់​ខែ។

បន្ទាប់​ពី​ជោគជ័យ​ដូច​នេះម្ដាយ​របស់​ Ryan ដែល​បាន​សុំមិនបញ្ចេញ​ឈ្មោះ​បាន​លា​ឈប់​ពី​ការងារជា​គ្រូ​បង្រៀន​មុខវិជ្ជាគីមីនៅ​សកលវិទ្យាល័យដើម្បី​មក​ធ្វើ​ការ​ពេញ​ម៉ោង​ជា​មួយ​គណនី​ YouTube នេះ។

គិត​ត្រឹម​ ១៤ សប្ដាហ៍​ចុង​ក្រោយ​នេះ​គណនី​ Ryan ToysReview បាន​ក្លាយ​ជា​គណនី​ពេញ​និយម​បំផុត​នៅ​សហរដ្ឋអាមេរិក​ និង​ ជា​គណនី​ពេញ​និយម​លំដាប់​ទី​ ២ នៅ​លើ​ពិភពលោក​ ដោយ​អាច​អូស​ទាញ​អ្នក​ទស្សនា​បាន​ច្រើន​ជាង​គណនី​ PewDiePie និង​ Justin Bieber ទៅ​ទៀត។ តាម​រយៈ​ចំនួន​ទស្សនា​ដ៏​ច្រើន​លើសលប់​​នេះ​បាន​ជួយ​ឲ្យ​គណនី​ Ryan ToysReview រក​ចំណូល​បាន​ប្រមាណ​ ១ លាន​ដុល្លារ​​ក្នុង​មួយ​ខែ។ នេះ​បើ​គិត​តែ​ចំណូល​ទទួល​បាន​ពី​​ការ​ជួល​ផ្សាយ​ពាណិជ្ជកម្ម​តែ​មួយ​មុខ។

គិត​មក​ទល់​ពេល​នេះ​គណនី​ Ryan ToysReview មាន​ចំនួន​ Subscriber ជាង​ ៥ លាន​ ៥ សែន​នាក់​ និង​ មាន​ចំនួន​ចុច​មើល​វីដេអូ​សរុប​ជិត​ ៩ ពាន់​លាន​ដង​ ស្រប​ពេល​ដែល​គណនី​នេះ​ទើប​បង្កើត​បាន​ជាង​ ១ ឆ្នាំ​ប៉ុណ្ណោះ៕

ខាង​ក្រោមជាវីដេអូដែលជួយធ្វើឲ្យ​ចំនួន​អ្នក​ទស្សនា​​កើនឡើង​ទ្វេ​ដង​ជា​រៀងរាល់​ខែ៖

 

ប្រភព៖ sabay

loading...

មតិយោបល់