ផ្ទះតម្លៃក្រោយ២ម៉ឺន៥​ពាន់ គ្រោងសាងសង់​ដើ​ម​ឆ្នាំ២០​១៧​ ស​ម្រួល​ដល់មន្ត្រីរាជ កា​រប្រាក់​ខែទា​ប​!​​

/ អ្នកទស្សនា៖ 560

យោងតាមប្រសាសន៍ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្មនិង​ សំណង់បានឲ្យដឹងថានៅ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ខាងមុននេះ និងបើកជាផ្លូវការនូវការដ្ឋានសាងសង់ផ្ទះល្វែងតម្លៃទាបនិងមធ្យមចំនួ ន២៤០០ខ្នងសម្រាប់រម្រួលដល់មន្ត្រីរាជការប្រាក់ខែទាបជាង៥០០ដុល្លារ ។

ជាមួយគ្នានោះឯកឧត្តមបានបន្ថែមទៀតថា ផ្ទះល្វែងតម្លៃទាប និងមធ្យមនេះអាចនឹងមានតម្លៃ ប្រមាណ២ម៉ឺន ដុល្លារ ទៅ ២ម៉ឺន៥ពាន់ដុល្លារអាមេរិកតែប៉ុណ្ណោះ និងអាចបង់រំលួសរហូតដល់២០ឆ្នាំ និងត្រឹមតែ៨០ដុល្លារក្នុង មួយខែ។

តាមគោលការណ៍លើគម្រោងសាងសង់និងគោលការណ៍នយោបាយរបស់រដ្ឋាភិបាល គម្រោងនេះអនុញ្ញាតឲ្យ ចំពោះតែអ្នកមានគ្រួសារតែប៉ុណ្ណោះ និង ចំពោះមន្រ្តីរាជការដែលមានប្រាក់ខែទាបជាង ៥០០ដុល្លារតែប៉ុណ្ណោះ ។ និងធានាឲ្យបានលើការស់នៅជាអចិន្ត្រៃចំនួន៥ឆ្នាំឡើងទៅ ។

មួយវិញទៀត មិនអនុញ្ញាត់ឲ្យមានការលក់បន្តឡើយចៀសវៀងការគេងចំណេញណាមួយពីសំណាក់អ្នកមាន លក្ខខណ្ឌផ្សេងទៀតគេកំពុងសិក្សាបន្ថែមទៀត ។ហើយគម្រោងផ្ទះតម្លៃទាបនិងមធ្យមនេះ មានកម្ពស់២ជាន់ និងមានចំងាយត្រឹមតែ១៧គីឡូម៉ែត្រពីចំណុចកណ្តាលនៃរាជធានីភ្នំពេញតែប៉ុណ្ណោះ ។

បន្ថែមលើសពីនេះទៀត ឯក៉ត្តមបានបញ្ញាក់ថា គម្រោងសាងសង់ផ្ទះល្វែងសម្រាប់មន្ត្រីរាជការដែលមានប្រាក់ ខែទាប នេះគឺអនុញ្ញាតឲ្យចំពោះតែមន្ត្រីរាជការណាដែលមានប្រពន្ធកូនតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យអ្នកនៅ លីវទេ ហើយការសាងសង់នេះមិនមែនជាការដេញជើងបុរីនោះឡើយ តែជាការជួយចង់ដឹងថាបានកម្រិតណា ៕

30620151045331

ប្រភព៖ chnchannel

loading...

មតិយោបល់