ហេតុអ្វីជោគជ័យមួយ តែងតែទាក់ទាញជោគ ជ័យមួយទៀត?

/ អ្នកទស្សនា៖ 372

នៅពេល​អ្នកធ្វើអ្វីៗគ្រប់យ៉ាង​ ​ដែលអ្នកអាច​ធ្វើបានហើយអ្នក​ជោគជ័យក្នុងការ​​ សម្រេច​បានលទ្ធផល​ដូចការរំ ពឹងទុក អ្នកត្រូវតែ​បន្តធ្វើបែប​នេះទៀតកុំឈប់​ព្រោះជោគជ័យ​​ជាវិធី​លើក​ទឹកចិត្ត​ដ៏អស្ចារ្យ។ជោគជ័យ​របស់អ្នក បញ្ឆេះ​មហិច្ឆតារបស់​អ្នកនិងត្រួសត្រាយ​ផ្លូវ​សម្រាប់​ជោគជ័យថែម​ទៀត​។អ្នកត្រូវស្គាល់​មេរៀនជីវិតមួយគឺ​រាល់ អំពើល្អ និងការខិតខំ​​ប្រឹងប្រែងតែងតែ​នាំមកនូវរង្វាន់​ជាទីគាប់​ចិត្ត។ បើអ្នកធ្វើបាន​កាន់តែល្អរង្វាន់ក៏កាន់​តែ​មាន​តម្លៃ​ខ្ពស់​ដែរក្នុងរូបភាព​ជាប្រាក់ចំណូល​ច្រើន ផ្ទះធំ​ និងសេរីភាពខាង​ហិរញ្ញវត្ថុ។ដើម្បីចិញ្ចឹម​ចិត្តលើ​ជោគជ័យ អ្នកមាន​វិធីពីរដែល​ត្រូវរៀន​គឺ៖

១/ លទ្ធផលល្អបង្កើតទម្លាប់ល្អ៖ប្រសិនបើ​ទម្លាប់ដែលអ្នក​កំពុងតែអនុវត្ត​បង្កើនជោគជ័យ​របស់អ្នកគួរតែបន្តធ្វើ​ទៀត​ឱ្យ​បាន​​ច្រើន​។ ជោគជ័យ​របស់អ្នកកំពុងតែ​បញ្ជាក់ថា ទម្លាប់ទាំងនេះ​ល្អ ហើយជោគជ័យ​របស់​អ្នកប្រាប់​អ្នកថា អ្នកត្រូវតែ​បន្តធ្វើ​ទម្លាប់នេះទៀត​។ តាមរយៈការ​ពិនិត្យសាចុះ​ឡើងនូវ​​ទម្លាប់ដែល​នាំទៅរកជោគជ័យ​អ្នក​កំពុងតែ​ពង្រឹងទម្លាប់​ទាំងនោះ និងកំពុងតែ​ផ្តល់​អំណាច​ដល់វា​។

បើមើលពីជ្រុង​ម្ខាងទៀត តាមរយៈការ​ពិនិត្យទម្លាប់​របស់អ្នក​ឱ្យបានញឹកញាប់ អ្នកអាច​នឹង​រកឃើញ​ទម្លាប់ខ្លះ រារាំង​​ដល់ជោគជ័យ​របស់អ្នក​ទៅវិញ។ ឬអ្នកប្រហែល​ដឹងថាខ្លួនឯង​​កំពុង​តែភ្លេច​ធ្វើទម្លាប់​ល្អៗ។ អ្នកខ្លះនិយា យថា ខ្ញុំធ្លាប់ចូល​ចិត្តអានសៀវភៅ​គ្រប់ពេល ហើយ​ទើប​តែងាកចេញពី​ទម្លាប់​នេះ។បើដូច្នោះមែនអ្នកគួរ​​តែឆាប់ កែប្រែ​ទម្លាប់​ថ្មី​នេះនិង​វិលទៅរក​ទម្លាប់ល្អ​របស់អ្នក​វិញទៅ។បើអ្នកដឹងថាខ្លួនឯងងាក​ចេញពីទម្លាប់ល្អហើយ​​អាចត្រឡប់ទៅ​រកទម្លាប់នោះ​វិញបាន មានន័យថាអ្នកជាមនុស្សដែល​មានវិន័យក្នុងខ្លួន ​និងអាចគ្រប់គ្រង​ខ្លួន ឯងបាន។

២/ ការពង្រឹងចំណុចវិជ្ជមានបង្កើតថាមពលសម្រាប់សមិទ្ធផលបន្ថែមទៀត៖ថាមពលដែល​បានពីជោគជ័យ​ជួយ​អ្នកឱ្យចង់ខិតខំ​បន្ថែមទៀត ដោយមិនគ្រាន់តែ​បន្ត​ធ្វើកិច្ចការ​ដែលត្រឹម​ត្រូវប៉ុណ្ណោះ​ទេប៉ុន្តែ​ថែម​ទាំងធ្វើ​កិច្ចការនោះឱ្យបានច្រើន​ជាង​មុន​ទៀត​​ផង។ ការដឹងថាអ្វីដែលអ្នកកំពុង​តែធ្វើនាំមកនូវសមិទ្ធ​ផលធំធេង​បង្កើត​ថាមពល​បន្ថែម​ ទៀតឱ្យអ្នកខិតខំ​ទៅមុខមិនឈប់។ ជាក់​ស្តែងនៅពេលអ្នក​ដឹងថាអ្វីដែលអ្នកកំពុង​តែ​ធ្វើនឹងនាំ​ខ្លួនអ្នកទៅកាន់តែជិត​ក្តីសុបិនរបស់​ អ្នកនោះ អ្នកនឹង​មានអារម្មណ៍​ស្វាហាប់ និងរីករាយក្រោក​ពីដំណេកនៅ​ពេលព្រឹកព្រលឹម​មុនពេលដែល​នាឡិការោទិ៍របស់អ្នក​ ដាស់ទៅ​ទៀត។

ជោគជ័យរបស់​អ្នកជាថាមពល​រុញច្រានមហិច្ឆតា​របស់អ្នក ហើយជោគជ័យ​របស់អ្នកត្រួស​ត្រាយ​​ផ្លូវដើម្បីជោគ​ជ័យ​កាន់តែច្រើន​ ទៀតទៅតាមការព្យាយាម​របស់អ្នក។ នៅពេលអ្នក​​សម្រេចបានជោគជ័យ​មួយអ្នកនឹងមាន​អារម្មណ៍​រំភើបចង់បាន​ជោគជ័យមួយ​ទៀត គឺមួយ​​ហើយមួយទៀតគ្មាន​ទីបញ្ចប់។ ហើយមិន​យូរប៉ុន្មានវិន័យ​ដែលពីដំបូង​ឡើយហាក់ដូចជា​ពិបាក​ក៏ប្រែក្លាយទៅ​ ជាទស្សនវិជ្ជា​ប្រចាំជីវិតអ្នក៕

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់