សូមនិយាយ​ថាលាហើយ! បញ្ហា​ខ្លាញ់​ក្បាល​ពោះ​ ជាមួយ​រូបមន្ត​មួយនេះ

/ អ្នកទស្សនា៖ 7,567

សព្វ​ថ្ងៃនេះ​ការ​លើស​ទំងន់​ គឺ​ជាបញ្ហា​​មួយ​ដ៏ធំ​សម្រាប់​អ្នក​គ្រប់​គ្នា វាមិន​ត្រឹម​ត្រូវ​ធ្វើ​ឱ្យអ្នក​បាត់​បង់​នូវ​រូប​រាង​ដ៏​ស្រស់​ស្អាត​នោះ​ទេ​ ថែម​ទាំង​ផ្តល់​នូវ​បញ្ហា​ជា​ច្រើន ​ដល់​សុខភាព​របស់យើង​ផង​ដែរ។ ស្ថិត្តិ​មួយ​បាន​បង្ហាញ​ថា​ ប្រហែល​ជា​២០% នៃ​ចំនួន​មនុស្ស​ក្នុង​ពិភពលោក ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​លើស​ទំងន់។ ការ​មាន​ក្បាល​ពោះ និង​ជាតិ​ខ្លាញ់​ច្រើន បង្ករ​ឱ្យ​មាន​ហានិភ័យ​ដល់​សារជាតិ​កូឡេស្តេ​រ៉ូល​ ដែល​ជា​ហតុ​ធ្វើ​ឱ្យ​បេះដូង​របស់​អ្នក​មាន​បញ្ហា។

សូមនិយាយថាលា​ហើយ​បញ្ហា​ខ្លាញ់​ក្បាលពោះ៖ប្រសិនបើ​អ្នក​ចង់​សម្រក​ទំងន់ ​អ្នក​គួរ​តែ​យកចិត្ត​ទុក​ដាក់​សុខ​ភាពអ្នក​ឱ្យ​បាន​ល្អ ​ជាពិសេស​នោះ​គឺ​របប​អាហារ អ្នក​គួរ​តែ​បរិភោគ​ ប្រភេទ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ញ៉ាំ​បន្លែនិង​ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន ព្រម​ទាំង​ញ៉ាំ​អាហារ​ដែល​មិន​សូវ​មាន​ជាតិ​ស្ករ ដើម្បី​កាត់​បន្ថយ​នូវ​ជាតិ​ស្ករ​។ ប្រសិន​បើអ្នក​ចង់​បាន​​ប្រសិទ្ធ​ឆាប់​រហ័ស ​អ្នក​គួរ​តែ​ប្តេជ្ញា​ចិត្ត​ធ្វើ​វា​ឱ្យ​បាន​ ហើយ​អ្វី​ដែល​អ្នក​គួរ​តែ​ធ្វើ​នោះ​គឺ៖

គ្រឿងផ្សំ

– ផ្លែត្រសក់
– ម្នាស់
– ជីវ៉ាន់ស៊ុយ
ការណែនាំ៖ដំបូង​អ្នក​ត្រូវ​ធ្វើ​ការ​ជិត​សម្បក​ ផ្លែ​ឈើ​ទាំង​ពី​មុខ​នេះឱ្យ​បាន​ស្អាត​ល្អ ដោយ​ផ្លែម្នាស់​និង​ត្រសក់ ៥០​ក្រាម រួចចាក់​​គ្រឿង​ផ្សំ​ទាំង​អស់​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក ធ្វើ​ការ​កិន​វា​ឱ្យ​បាន​ម៉ត់​ល្អ។ អ្នក​គួរ​តែ​ញ៉ាំ​ទឹក​ភេសជ្ជៈ នេះ ជារៀង​រាល់​ថ្ងៃ មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក អ្នក​ត្រូវ​ញ៉ាំ​វាភ្លាម​ៗ ​បន្ទាប់​ពី​បាន​ធ្វើ​រួច។ ​លិទ្ធ​ផល​នឹង​បង្ហាញ​ឱ្យ​ឃើញ បន្ទាប់​ពី​ញ៉ាំ​វា​បាន​ ៣ទៅ​៤ថ្ងៃ ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា មាន​សុខភាព​ល្អ​ និង​រឹង​មាំ​ជាង​មុន។

ចំណាំ៖អ្នក​មិន​ត្រូវ​បន្ថែម​សារជាតិ​ផ្អែម​ណាមួយ ​ចូល​ទៅ​ក្នុង​ល្បាយ​មួយ​នេះ​ទេ​ ដូចជា ទឹកឃ្មុំ ឬស្ករ ជាដើម៕

ប្រភព៖ khmerpropey

  • TAG
loading...

មតិយោបល់