អប្បិយ​ជំនឿ ​ស្រី​ៗ​បាត់​​ក្រវិល​ ស្ដាំ​ជិត​បាន​ប្ដីបាត់​ ខាង​ឆ្វេង​មាន​គេ​ចង់…?

/ អ្នកទស្សនា៖ 758

និយមន័យ​ការ​បាត់​ក្រវិល​មាន​ច្រើន​យ៉ាង​ណាស់​សម្រាប់​មនុស្ស​ស្រី ​ដោយ​មាន​ទាំង​បាត់​នៅ​ពេល​មិន​ទាន់​រៀប​ការ​ផ្សេង ​បាត់​ពេល​រៀបការ​ហើយ​ផ្សេង ​និង​ក្រវិល​មាស ​ក្រវិល​ប្រាក់​ផ្សេង​ថែម​ទៀត​ផង​។

១.អ្នក​មិន​ទាន់​មាន​ប្ដី៖បើ​បាត់​ក្រវិល​ខាង​ស្ដាំ ​គឺ​ជា​ប្រផ្នូល​មួយ​ដែល​បង្ហាញ​ថា​អ្នក​ជិត​បាន​រៀបការ​ហើយ ​ឬ​មិន​អីចឹង​ទេ ​ក៏​មាន​អ្នក​កំពុង​តែ​តាម​ស្រលាញ់​ខ្លាំង​ណាស់​ដែរ។ ​ប៉ុន្តែ​បើ​បាត់​ខាង​ឆ្វេង​វិញ ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​កំពុង​តែ​មាន​រឿង​មិន​ល្អ​ដល់​ខ្លួន ​តែ​វា​ក៏​មិន​អាច​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ដែរ។

២.អ្នក​មាន​ប្ដី​ ឬ​រៀបការ​ហើយ៖ពេល​មនុស្ស​ស្រី​រៀបការ​ហើយ ​បាន​បាត់​ក្រវិល​ខាង​ស្ដាំ​មាន​ន័យ​ថា​ស្ត្រី​ម្នាក់​នោះ ​នឹង​ក្បត់​ប្ដី​របស់​នាង​ជា​មិន​ខាន។ ​តែ​ប្រសិន​បើ​បាត់​ខាងឆ្វេង​វិញ ​នេះ​បញ្ជាក់​ថា​ប្ដី​ប្រពន្ធ​២​នាក់​នេះ ​កំពុង​តែ​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ។

៣.ក្រវិល​ធ្វើ​អំពី​មាស៖ប្រសិន​បើ​អ្នក​បាត់​ក្រវិល​មាស ​វា​ជា​ប្រផ្នូល​មួយ​បញ្ជាក់​ថា​អ្នក​នឹង​មាន​បញ្ហា ​ឬ​ក៏​មាន​ជំងឺ​ជា​ដើម ​ប៉ុន្តែ​វា​នឹង​ឆ្លង​កាត់​អ្នក​យ៉ាង​លឿន​មិន​យូរ​នោះ​ទេ។ ​យ៉ាងណាមិញ ​ប្រសិន​បើ​អ្នក​រើស​បាន​ក្រវិល​មាស​វិញ ​សូម​កុំ​ពាក់​វា​ឱ្យ​សោះ ​ព្រោះ​វា​អាច​នឹង​នាំ​រឿង​មិន​ល្អ​ដល់​អ្នក ​ឬ​មាន​ឥទ្ធិពល​ដល់​ស្នេហា​អ្នក​ជា​មិន​ខាន។នេះ​គ្រាន់​តែ​អប្បិយជំនឿ​មួយ​ប៉ុណ្ណោះ ​យ៉ាង​ណា​ៗ ​សូម​កុំ​ជឿ​ពេក ​ព្រោះ​វា​អាច​ជា​ការ​ពិត​និង​អាច​ជា​ការ​មិន​ពិត​បាន៕

ប្រភព៖ sabay

loading...

មតិយោបល់