អាមេរិក​បញ្ជូន​រថក្រោះ​១,៦០០​ គ្រឿង​ទៅ​ប្រទេស​ហូឡង់​ជួយ​ សម្រួល​ណាតូ​

/ អ្នកទស្សនា៖ 947

ក្រោយ​ពី​ចំណង​ទំនាក់​ទំនង​​មិត្តភាព​រ​ វាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​ រុស្ស៊ី​ និង​អាមេរិក​មាន​ការ​ធ្លាក់​ចុះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​អាមេរិក​ងាក​មុខ​ចេញ ​និង​មិន​អើ​ពើ​ជាមួយ​រុស្ស៊ី​តទៅ​ទៀត​ ហើយ​អាមេរិក​បាន​យល់ព្រម​បញ្ជូន​រថក្រោះ​ចំនួន​ ១,៦០០​គ្រឿង​ ​ទៅ​កាន់​ប្រទេស​ហូឡង់ ដើម្បី​ជួយ​ដល់​ការ​ធ្វើ​សង្គ្រាម​របស់​ណាតូ​ក្នុង​ការ​ទប់ទល់​ជាមួយ​រុស្ស៊ី​នៅ​ឆ្នាំ​ក្រោយ​។

ស្រប​ពេល​ដែល​អឺរ៉ុប​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​តានតឹង​នេះ​ អាមេរិក​បាន​បញ្ជូន​នូវ​គ្រឿង​សព្វាវុធ​យោធា​ជាច្រើន​គ្រឿង​ ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​​​​​អង្គការ​ណាតូ​ដែល​មាន​វត្តមាន​នៅ​ប្រទេស​ហូឡង់​ សម្រាប់​ទប់ស្កាត់​លើ​ការ​វាយប្រហារ​របស់​រុស្ស៊ី​ ដោយ​រថក្រោះ​អាមេរិក​ចំនួន​ ១,៦០០​គ្រឿង​កំពុង​ប្រចាំការ​នៅ​ភាគ​អាគ្នេយ៍​នៃ​ភូមិ​ Eygelshoven ​ជា​មូលដ្ឋាន​ទីស្នាក់ការ​របស់​កង​ទ័ព​អាមេរិក ​ដែល​បាន​កសាង​ឡើង​តាំង​ពី​ឆ្នាំ​១៩៨៥​ មក​ម្លេ៉ះ​​ ហើយក៏​ជា​កន្លែង​មួយ​សម្រាប់​ទាហាន​ធ្វើ​សម​យុទ្ធ​ផង​ដែរ​។

ក្នុង​ការ​ប្រុងប្រៀប​ធ្វើ​សង្គ្រាម​លោក​នា​ពេល​ខាង​មុខ​នេះ ​ប្រទេស​ប៊ែលហ្សិក​ និង​អាល្លឺម៉ង់​បាន​សហការ​ចំណា យ​ថវិកា​ជាង​៣.៤​ពាន់​លាន​ដុល្លារ​លើ​ការ​សាងសង់​ឃ្លាំង​ផ្ទុក​អាវុធ​ដ៏​ធំ​មួយ​នៅ​ប្រទេស​ប៉ូឡូញ​ ដើម្បី​ជួយ​ដល់​ណាតូ​នៅ​សមរភូមិ​ប្រយុទ្ធ​នៅ​អឺរ៉ុប​ក្នុង​ការ​​វាយ​ប្រហារ​ជាមួយ​រុស្ស៊ី​​​ នេះ​បើ​យោង​តាម​សា​រ​ព័ត៌មាន ​Express​ បាន​ចុះ​ផ្សាយ​។

ជា​ចុង​ក្រោយ​​មន្រ្ដី​​ក្រសួង​ការពារ​ជាតិ​​ប្រទេស​ហូឡង់​ លោក​ Tom Middendorp បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រូប​លោក​នឹង​ដាក់​ពង្រាយ​កង​ទ័ព​​របស់​ខ្លួន​ រួម​ទាំង​ទាហាន​ជាង​៤,០០០​នាក់​ផ្សេង​​ទៀត​​ ដែល​អាមេរិក​បាន​សន្យា​បញ្ជូន​ទៅ​កាន់​ព្រំដែន​រុស្ស៊ី​នៅ​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ទៀត​ផង​៕

dwe-1-1

ប្រភព៖ kqube

loading...

មតិយោបល់