១០​ឆ្នាំ​ទៀត​ វិស័យ​ដី​ធ្លី​នៅ​កម្ពុជា​នៅ​តែ​មាន​សន្ទុះ

/ អ្នកទស្សនា៖ 287

អ្នក​ជំនាញ​អចលនទ្រព្យ​បាន​អះ​អាង​ថា វិស័យ​ដី​ធ្លី​នៅ​កម្ពុជា​មិន​ដើរ​ថយ​ក្រោយ​ទេ​ពោល​គឺ​នៅ​តែ​រឹង​មាំ​ ទោះ​១០​ឆ្នាំ​ខាង​មុខ​ទៀត​ក៏​ដោយ។​

លោក គឹម ហ៊ាង ប្រធាន​ក្រុមហ៊ុន​ Khmer Real Estate បាន​បញ្ជាក់​ថារៀង​រាល់​ឆ្នាំ​មាន​បរទេស​ជា​ច្រើន​មក​រក​ស៊ី​ក្នុង​ស្រុក​ខ្មែរ ហើយ​មនុស្ស​រាប់​សែន​នាក់​ផ្លាស់​មក​រស់​នៅ​ភ្នំពេញ មក​រៀន​​ ឬ​ធ្វើ​ការ​ជា​ដើម។ ដូច្នេះ ពួក​គេ​ត្រូវ​ការ​ផ្ទះ​ និង​ខុន​ដូ​រស់នៅ​ ធ្វើ​ឲ្យ​តម្រូវការ​ផ្ទះ​សម្បែង​ច្រើន​ នាំ​ឲ្យ​ត្រូវ​ការ​ដី​ដើម្បី​សាង​សង់​ក៏​ច្រើន​ដែរ។ ដូច្នេះ​តម្លៃ​ដី​ធ្លី​មិន​ចុះ​នោះ​ទេ។​​​

លោក​ថាសម្រាប់​ឆ្នាំ​២០១៦​នេះអាច​ជា​ឆ្នាំ​​ពិបាក​លក់​ចេញ តែ​មិន​ជាប់​គាំង​ឡើយ។ បើ​ម្ចាស់​ដី​ព្រួយ​បារម្ភថា ​២០១៦​នេះ​លក់​មិន​ចេញ​នោះ​មិន​ចោទ​ជា​បញ្ហា​ឡើយ អាច​បន្ត​លក់​ទៅ​២០១៨ ឬ​២០១៩ ​ហើយ​តម្លៃ​នឹង​អាច​ថ្លៃ​លើស​ដើម​ក៏​ថា​បាន។​​

ថ្មី​ៗ​នេះ បើ​ក្រឡេក​មើល​តម្លៃ​ដី​នៅ​ខណ្ឌ​ដង្កោ​វិញ ​កំពុង​មាន​ហាង​ឆេង​ហក់​ឡើង​ខ្ពស់​ជាង​មុន។ប្រជាជន​រស់នៅ​ភាគ​ខាង​លិច​ ទីក្រុង​ភ្នំពេញ​នេះ ហាក់​មាន​ការ​ភ្ញាក់​ផ្អើល​ខណៈ​​ហាង​ឆេង​ដី​របស់​ពួក​គាត់​ធ្លាប់​តែ​ដាក់​លក់​ក្នុង​តម្លៃ​ក្រោម ​៥០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ឥឡូវ​នេះ​មាន​អ្នក​ហ៊ាន​ទិញ លើស​ពី ១០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ទៀត​ផង។

សម្រាប់​លោក​ ចេង ខេង ប្រធាន​ក្រុម​ហ៊ុន​អចលនទ្រព្យ CPL ក៏​សម្ដែង​នូវ​ភាព​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ផង​ដែរ៕

អត្ថបទ៖ លឹម សុ​នា
ប្រភព៖  sabay

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *