គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​៖ ទៅ​លេង​នៅ​ចិន​លើក​នេះ​ជា​បទ​ពិសោធន៍​បន្ថែម​សម្រាប់​ AFC Cup


/ អ្នកទស្សនា៖ 215

លោក Oleg Starynskyi គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប​បាល់​ទាត់​ភ្នំពេញ​ក្រោន​ បាន​និយាយ​ថា​ ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ China-Asean Cities នៅ​ប្រទេស​ចិន​ខាង​មុខ​ គឺ​ជា​បទ​ពិសោធន៍​បន្ថែម​សម្រាប់​ត្រៀម​ខ្លួន ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ដំបូង ​AFC Cup ២០១៧ ​ប្រចាំ​តំបន់​អាស៊ាន​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៣០​មករា ដល់​ ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ឆ្នាំ ២០១៧។

ផ្ដល់​បទ​សម្ភាសន៍​ភ្នាក់​សារព័ត៌មាន ​Kqube.net គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយក្រែន​បាន​និយាយ​ក្រោយ​ដឹកនាំភ្នំពេញ​ក្រោន​​ ​ប្រកួត​មិត្តភាព​ឈ្នះ​ណាហ្គា​វើល​៣​ទល់​១​​ម្សិល​មិញ​​ដូច​នេះ៖” តាម​ពិត​យើង​នៅ​មាន​រយៈ​ពេល​យូរ​គួរសម​ ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​វគ្គ​ជម្រុះ ​AFC Cup2017 ជាមួយ​ការ​ប្រកួត​មិត្តភាព​ក្នុង​ស្រុក​កន្លង​មក​យើង​ទទួល​បាន​បទពិសោធន៍​ច្រើន​ដល់​កីឡាករ​វ័យ​ក្មេង​របស់​យើង​”។

Oleg​ បាន​បន្ត​ថា​៖” ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ពាន​ China-Asean Cities​នៅ​ចិន​ នឹង​កាន់​តែ​ធ្វើ​ឲ្យ​កីឡាករ​យើង​ទទួល​បាន​បទពិសោធន៍​ថ្មី​មួយ​ទៀត ​ពី​ព្រោះ​យើង​ត្រូវ​ជួប​ក្លឹប​ខ្លាំង​នៅ​ទី​នោះ ​ដែល​មាន​សមត្ថភាព​ប្រហែល​Home United ដែល​យើង​ត្រូវ​ជួប​ក្នុង​ AFC Cup ដែរ។ ”

សូម​បញ្ជាក់​ម្ដង​ទៀត​ថា​៖ ក្រុម​កីឡាករ​ និង​ក្រុម​គ្រូ​បង្វឹក​សរុប​២៦​រូប​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ណាននីង​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១៦​ធ្នូ​ស្អែក​នេះ​ក្នុង​ការ​ប្រកួត​ ​China-Asean Cities Tournament ដែល​នឹង​ត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​ Guangxi Sports Centre ។ ការ​ប្រកួត​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៨​ដល់​២២​ធ្នូ។

ក្រុម​ដែល​ពួក​គេ​ត្រូវ​ជួប​គឺ​ម្ចាស់​ផ្ទះ​ចិន​​ Guangxi Longuida Army United របស់​ថៃ និង​ ក្រុម​​ Nam Din​ របស់​វៀតណាម​ ។ ចំណែក​្នុង​ពាន​AFC Cup វិញ​ភ្នំពេញ​ក្រោន​ត្រូវ​ជួប​ Home United របស់​សិង្ហបុរី​នៅ​ថ្ងៃ​​ ទី ​៣០ មករា ឆ្នាំ ២០១៧​ នៅ​កីឡដ្ឋាន​ RSN (ជើង​ទី​មួយ) មុន​ពេល​ហោះ​ហើ​ទៅ​ប្រទេស​សិង្ហបុរី​ ​ប្រកួត​ជើង​ទី​២​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ៕

ប្រភព៖ kqube

loading...

មតិយោបល់