ប្រធាន​ក្រុម​នាំ​សំ ណាង​Ramos​មិន​ អាច​ជួយ​ក្រុម​បាន​ទេ ​ពេល​ប៉ះ​Club​ América​ នៅ​ជប៉ុន​

/ អ្នកទស្សនា៖ 173

នៅ​ថ្ងៃ​ទី​១៥​ស្អែក​នេះ​ក្រុម​ជើង​ខ្លាំង​របស់​អេស្ប៉ាញ​ Real​ Madrid​ នឹង​បើក​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​ប៉ះ​ក្រុម​ Club​ América​ នៃ​ពាន​រង្វាន់​ FIFA​ Club​ World​ Cup​ នៅ​ប្រទេស​ជប៉ុន​ យ៉ាងណាមិញ​ ក្នុង​ប្រកួត​នេះ​ប្រធាន​ក្រុម​ឆ្នើម​ Sergio​ Ramos​ នឹង​មិន​អាច​ជួយ​ក្រុម​បាន​នោះ​ទេ​ដោយ​សារ​បញ្ហា​របួស​។

ជាមួយ​គ្នា​នេះ​ដែរ​ ខ្សែ​ការពារ​នឹង​ប្រធាន​ក្រុម​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​រង​របួស​សាច់​ដុំ​និង​ជើង​បន្តិច​បន្តួច​តាំង​ពី​រូប​គេ​ជួយ​ក្រុម​យក​ឈ្នះ​ Deportivo​ La​ Coruna​ ដ៏​អស្ចារ្យ​កាល​ពី​សប្ដាហ៍​មុន​ ទន្ទឹម​នេះ​ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​មិន​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​នោះ​ទេ​កាល​ពី​ពីរ​ថ្ងៃ​មុន​ខណៈ​ពេល​មក​ដល់​ប្រទេស​ជប៉ុន​រូប​គេ​ក៏​ត្រូវ​បាន​ឲ្យ​ធ្វើ​ការ​ហ្វឹកហាត់​ដាច់​ដោយ​ឡែក​ពី​គេ​ផង​ដែរ​ ទោះ​បី​យ៉ាង​ណា​ដ៏​ដោយ​ Ramos​ មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ​ថា​អាច​លេង​បាន​ឫ​ក៏​យ៉ាង​ណា​នៅ​ថ្ងៃ​អាទិត្យ​នេះ​បើ​សិន​ជា​ Real​ Madrid​ ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដោយ​ឡែក​អវត្តមាន​ខ្សែ​ការពារ​រូប​នេះ​គឺ​ជា​កង្វល់​ដ៏​ធំ​សម្រាប់​ក្រុម​ទាំង​មូល​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Real​ Madrid​ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​ Club​ América​ នៅ​ថ្ងៃ​ទី​១៥​ ស្អែក​នេះ​បើ​សិន​ជា​ឈ្នះ​ពួក​គេ​នឹង​ឡើង​ទៅ​ប៉ះ​ Atlético​ Nacional​ ឫ​ Kashima​ Antlers​ ដែល​កំពុង​ប្រកួត​នៅ​ថ្ងៃ​នេះ​៕

1

2

ប្រភព៖ kqube

loading...

មតិយោបល់