អុីរ៉ង់​ចាប់ផ្ដើម​បង្កើត​នុយ ក្លេអ៊ែរ​ស៊េរី​ថ្មី​វាយ​ប្រហារ​ តាមរយៈ​នាវា​ខ្នាត​ធំ​

/ អ្នកទស្សនា៖ 354

ថ្មីៗ​កន្លងមក​នេះ​ ក្រុម​មន្ត្រី​ប្រទេស​អុីរ៉ង់​បាន​បញ្ជា​​ ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ជំនិត​ៗ​ទាំង​អស់​​បង្កើត​ថាមពល​ប្រព័ន្ធ​នុយក្លេអ៊ែរ​ស៊េរី​ថ្មី​សម្រាប់​វាយ​ប្រហារ​នៅ​លើ​សមុទ្រ​តាម​រយៈ​នាវា​ខ្នាត​ធំ​របស់​ខ្លួន​ ដើម្បី​ជា​ការ​សំញែង​ទៅ​ដល់​ពិភព​លោក​ក្នុង​ការ​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នូវ​​សង្គ្រាម​លោក​លើក​ទី​បី​ ដោយ​ប្រធានាធិបតី​អុីរ៉ង់​ លោក ​Hassan Rouhani​ បាន​ឲ្យ​ដឹង​ថា​ បច្ចេកវិទ្យា​ក្នុង​ការ​ផលិត​អាវុធ​នេះ​គឺ​តម្រូវ​ឲ្យ​ប្រើប្រាស់​នៅ​លើ​នាវា​ ដោយ​បន្ថែម​លើ​ការ​វាយ​ប្រហារ​កម្រិត​ធ្ងន់​មួយ​ទៀត​នៅ​លើ​សមុទ្រ​។ ​

បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ចុះ​កិច្ច​ព្រមព្រៀង​ស្ដី​អំពី​ដំណោះ​ស្រាយ​គ្រាប់​បែក​បរិមាណូ​ជាមួយ​អុីរ៉ង់​កាល​ពី​ឆ្នាំ​២០១៥ កន្លង​មក​នេះ អុីរ៉ង់បាន​យល់​ព្រម​ផ្អាក​សកម្មភាព​ការផលិត​ប្រេង​ឥន្ធនៈ​នុយក្លេអ៊ែរ​ និង​ការ​បាញ់​អាវុធ ដើម្បី​ជា​ថ្នូរ​ដែល​អាមេរិក​បាន​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​របស់​ខ្លួន​ ប៉ុន្តែ​រហូត​មកទល់​ពេល​នេះ​ លោក​ប្រធានាធិបតី​ខាង​លើ​ចង់​ឲ្យ​​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លោក Donald​ Trump ​យល់​ព្រម​បញ្ចប់​នូវ​កិច្ច​ព្រមព្រៀង​នេះ​ ដោយ​រូប​លោក​ចង់​រើ​បម្រាស់​ចេញ​ពី​អាមេរិក​ ហើយ​ងាក​មក​ពង្រឹង​ប្រព័ន្ធ​យោធា​លើ​ការ​អភិវឌ្ឍ​អាវុធ​ប្រល័យ​លោក​នេះ​វិញ​ ដែល​បណ្ដាល​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​ការ​ធ្លាក់​ចុះ។

អ្នក​ជំនាញ​នុយក្លេអ៊ែរ​ លោក​ Mark ​Hibbs​ បាន​និយាយ​បន្ថែម​ថា​ តាមរយៈ​បទពិសោធន៍​ពិភព​លោក​កន្លងមក​ គ្រឿង​សព្វាវុធ​របស់អុីរ៉ង់​មាន​អនុភាព​ឈាន​មុខ​គេ​ជានិច្ច ​ហើយ​អុីរ៉ង់​នឹង​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​ផលិត​អាវុធ​ស៊េរី​ទំនើប​ថ្មីៗ​នេះ​​ ប្រសិន​បើ​កិច្ច​ព្រម​ព្រមព្រៀង​ខាង​លើ​នូវ​តែ​ជាប់​គាំង នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​ Express ​បាន​ចុះ​ផ្សាយ​៕

15356752_437133903077382_2960694358955006059_n

15400367_437221636401942_579697734671059246_n

ប្រភព៖ kqube

loading...

មតិយោបល់