សំដីមាសរបស់ មហាសេដ្ឋីទាំងនេះ នឹងប្ដូរផ្លាស់ការ យល់ឃើញរបស់អ្នក ចំពោះប្រាក់កាស

/ អ្នកទស្សនា៖ 439

ប្រាក់កាស មានតួនាទីសំខាន់ក្នុងការសម្រេចថា អ្នកអាចក្លាយជាអ្នកមានឬអត់ ប៉ុន្តែដំបូងបង្អស់សូមស្វែង​រក កត្តាជម្រុញទឹកចិត្តផ្សេងទៀត តាមរយៈស្ដាប់មតិរបស់អ្នកជោគជ័យទាំងនេះ។

Mark Zuckerberg – CEO របស់ Facebook៖ គោលដៅរបស់ខ្ញុំ មិនមែនគ្រាន់តែដើម្បីបង្កើតក្រុមហ៊ុន​មួយតែប៉ុណ្ណោះទេ។ ចំពោះខ្ញុំគោលដៅរបស់ក្រុមហ៊ុន ក៏មិនមែនត្រឹមតែស្វែងរកប្រាក់ចំណេញនោះដែរ យើងខ្ញុំចង់ផ្លាស់ប្ដូរពិភពលោកទាំងមូល។

15356752_437133903077382_2960694358955006059_n

Warren Buffett – ប្រធាន និងជា CEO របស់ Berkshire Hathaway៖ខ្ញុំនឹងបង្ហាញអ្នកនូវវិធីដើម្បីក្លាយ​ជាអ្នកមានចូរបិទទ្វារ​ ចូរភ័យខ្លាច នៅពេលអ្នកផ្សេងចូលរួមហើយចូរលោភលន់នៅពេលអ្នកផ្សេងភ័យខ្លាច។

15400367_437221636401942_579697734671059246_n

Evan Spiegel – CEO របស់ Snapchat – (កម្មវិធីដែលបដិសេធមិនលក់ខ្លួនឱ្យ Facebook)៖មាន​មនុស្សតិចណាស់ក្នុងពិភពលោក ដែលអាចបង្កើតក្រុមហ៊ុនមួយបានដូចយើងខ្ញុំ។ ដូច្នេះ ខ្ញុំយល់​ថាការចំ ណេញរយៈពេលខ្លី មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ឡើយ។

15439919_437221596401946_7098616244754101625_n - Copy

Larry Page – សហស្ថាបនិករបស់ Google និងជា CEO របស់ Alphabet៖បើសិនគោលដៅរបស់យើងខ្ញុំ គ្រាន់តែដើម្បីប្រាក់នោះប្រហែលជា Google ត្រូវបានលក់តាំងពីប៉ុន្មានឆ្នាំមុន ហើយពេលនេះប្រហែលជា​យើង​ខ្ញុំកំពុងលំហែកាយនៅឆ្នេរសមុទ្រ។

15439919_437221596401946_7098616244754101625_n

Jeff Bezos – CEO របស់ Amazon៖ខ្ញុំគិតថា ភាពសាមញ្ញនឹងបង្កើតបានអ្វីមួយដ៏ធំសម្បើមគឺវាដូចទៅនឹង​ភាពលំបាកដែលជម្រុញឱ្យមនុស្សតស៊ូឆ្ពោះទៅមុខ។ វិធីមួយក្នុងចំណោមវិធីតែមួយគត់​ដើម្បីចាកចេញផុតពី​សម្បក​ខ្យងរបស់ខ្លួនឯង នោះគឺស្វែងរកចំនុចខ្លាំងរបស់ខ្លួន។

15442193_437221606401945_4360177752170529054_n - Copy

Jack Ma – ប្រធានក្រុមហ៊ុន Alibaba៖សព្វថ្ងៃ ការរកលុយមានភាពសាមញ្ញ ប៉ុន្តែធ្វើយ៉ាងណាដើម្បីរក ប្រាក់គ្រប់​គ្រាន់​ផងនិងមានទំនួលខុសត្រូវចំពោះសង្គមផង និងកែលំអពិភពលោកផងគឺជារឿងមហាសែន លំបាក៕

15442193_437221606401945_4360177752170529054_n

ប្រភព៖ camnews

loading...

មតិយោបល់