ចិន​ដាក់​ពង្រាយ​នុយ ក្លេអ៊ែរ​នៅ​លើ​កោះ​មាន​ជម្លោះ​ ព្រមាន​លោក​ Donald ​Trump​

/ អ្នកទស្សនា៖ 458

ភាព​តានតឹង​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​ សហរដ្ឋ​អាមេរិក​ និង​ចិន​កំពុង​​បន្ត​​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង​​ រហូត​ធ្វើ​ឲ្យ​ប្រទេស​ចិន​​សម្រេច​ចិត្ត​​ដាក់​​ពង្រាយ​​អាវុធ​នុយក្លេអ៊ែរ​ និង​រថក្រោះ​អត្តឃាត​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត​ ​នៅ​លើ​សមុទ្រ​ខាង​ត្បូង​​ ដើម្បី​ជា​ការ​​​ព្រមាន​ទៅ​កាន់​ ​លោក​ Donald​ Trump ​បន្ទាប់​ពី​លោក​ប្រធា​នាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​អាមេរិក​រូប​នេះ​បាន​ឆ្លើយ​តប​ប្រឆាំង​នឹង​ប្រទេស​ចិន​កាលពីពេលថ្មីៗ​កន្លង​​មកនេះ​​។

ក្រុម​មន្ត្រី​ការពារ​ជាតិ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ទំនាក់​ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​បាន​ធ្វើ​ឲ្យ​មាន​ភាព​រអាក់រអួល​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​លោក​ Donald​ Trump ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ រហូត​មក​ទល់​ពេល​នេះ​ ភាគី​ទាំង​ពីរ​នៅតែ​មាន​ការ​ខ្វាង​គំនិត​គ្នា​រឹត​តែ​ខ្លាំង​ លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ រវាង​ទីក្រុង​វ៉ាស៊ីនតោន​ និង​ទី​ក្រុង​ប៉េកាំង​ ដែល​ធ្វើ​អោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មិន​ពេញ​ចិត្ត​នឹង​សហការ​ជា​មួយ​អាមេរិក​នោះ​ឡើយ​ នេះ​យោង​ទៅ​តាម​សារព័ត៌មាន​ Express បាន​ចុះ​ផ្សាយ​។

​ទន្ទឹម​គ្នា​នេះ​ផង​ដែរ​ រដ្ឋាភិបាល​ទីក្រុង​​ប៉េកាំង​បាន​ឲ្យ​ដឹង​ថា​ អាមេរិក​ចង់​ឲ្យ​ប្រទេស​ចិន​លុប​ចោល​ពាណិជ្ជកម្ម​នៅ​លើ​កោះ​​មួយ​នាទី​ក្រុង​តៃវ៉ាន់​ ហើយ​លោក​ប្រធានាធិបតី​អាណត្ត​ថ្មី​រូប​នេះ​ បាន​បដិសេធ​មិន​ទទួលស្គាល់​ទៀត​ផង​ យ៉ាង​ណា​មិញ​បញ្ហា​នេះ​បាន​ធ្វើ​អោយ​រដ្ឋាភិបាល​ខាង​លើ​មាន​កំហឹង​យ៉ាង​ខ្លាំង​ ដោយ​​ធ្វើ​ការ​ដាក់​ពង្រា​យ​កង​កម្លាំង​​ប្រដាប់​អាវុធ​​ និង​រថក្រោះ​អត្តឃាត យន្ត​ហោះ​​ចម្បាំង​បំពាក់​ដោយ​គ្រាប់​មីស៊ីល​​​ជា​ច្រើន​គ្រឿង​ឲ្យ​​​ចាំ​យាមល្បាតនៅ​លើ​តំបន់​មាន​ជម្លោះ​ ជុំវិញ​ភាគ​ខាង​ត្បូង​នៃ​សមុទ្រ​ចិន​ រួម​ទាំង​កោះ​មាន​ជម្លោះ​ជាច្រើន​ទៀត​ផង​ដែរ​។​

លោក​ Geng ​Shuang ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​​ចិន​បាន​ឲ្យដឹង​ថា ការ​ប្រកាន់​ខ្ជាប់​​នូវ​គោល​នយោបាយ​មួយ​របស់​ប្រទេស​ចិន​គឺ​ជា​ការ​រឹងទទឹង​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​រវាង​ទំនាក់ទំនង​មិត្តភាព​និង​ការ​អភិវឌ្ឍ​សន្តិភាព​ប្រទេស​ទាំង​ពីរ ហើយ​​ចិនក៏ធ្លាប់​​​​​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​អាមេរិក​ទទួល​ស្គាល់​ និង​ដោះស្រាយ​បញ្ហា​ទីក្រុង​តៃវ៉ាន់​ដោយ​សន្តិភាព​ ដើម្បី​ការពារ​ផល​ប្រយោជន៍​ប្រទេស​ទាំង​ពីរ​ និង​ប្រទេស​ជិត​ខាង​ផង​ដែរ ដោយ​និយាយ​ថា​ “ការ​លើក​កម្ពស់​គោល​នយោបាយ​​មួយ​របស់​ប្រទេស​ចិន​ គឺ​ការ​សន្យា​របស់​អាមេរិក​ដែល​ធ្លាប់​បាន​ប្រតិបត្តិ​កន្លង​មក​ ហើយ​យើង​ចង់ឲ្យ​​លោក​ Donald​ Trump គោរព​តាម​ការ​សន្យា​នេះ​ផង​ដែរ​៕

15390668_1819896518249865_3506802580741770661_n

ប្រភព៖ kqube

loading...

មតិយោបល់