មនុស្ស​ជោគជ័យ​ ៥​ នាក់​ដែល​មាន​កូនសោ ៥​ ខុសៗ​ដើម្បី ​បង្កើត​ជោគជ័យ​ក្នុង​ជីវិត


/ អ្នកទស្សនា៖ 288

អ្វីៗដែលចាំបាច់​ក្នុងការផ្លាស់ប្តូរ​​ អនាគតរបស់​អ្នកគឺពេលវេលា​ តែមួយខណៈប៉ុណ្ណោះ​ដើម្បីកែប្រែការ​គិតរបស់ អ្នក។ ការផ្លាស់ប្តូរ​អាចកើតឡើង​បន្តិចម្តងៗតាមរយៈ​ការបោះជំហានតូចៗ​ ក្នុងរបៀបតាំងចិត្ត​ខ្ពស់ឆ្ពោះទៅ​រកអនាគតដែលបានរៀបចំ​ទុក។ខាងក្រោមនេះ​ជារបៀបដែល​សហគ្រិន​ជោគជ័យ៥នាក់​បានអនុវត្តដើម្បី​កែ ប្រែជីវិត​របស់ពួកគេ​៖

១/ ឥទ្ធិពលនៃដំបូន្មានអាក្រក់៖ខ្ញុំចាប់ផ្តើម​មុខជំនួញពេល​នៅរៀន​មហាវិទ្យាល័យ ហើយពិន្ទុ​សិក្សាក៏មិន​សូវល្អដែរ។ ខ្ញុំបានពន្យល់​ប្រាប់សាស្រ្តាចារ្យថាពិន្ទុខ្សោយ​របស់ខ្ញុំមិនមែន​បណ្តាល​មកពីការញៀន​ថ្នាំ គ្រឿងស្រវឹង​ ឬជំងឺបាក់​ទឹកចិត្តអ្វីទេ ប៉ុន្តែខ្ញុំ​កំពុងតែបង្កើត​មុខជំនួញ​មួយ។

ពេលនោះស្រាប់​តែសាស្រ្តាចារ្យ​របស់ខ្ញុំចាប់​ផ្តើមប្រាប់ខ្ញុំនូវរឿងរ៉ាវ​ របស់លោក​ Robert Woodruff​ ដែលជា​ប្រធាន​ក្រុមហ៊ុន​កូកាកូឡាពីឆ្នាំ ១៩២៣​ ដល់ ១៩៨៤ រួចក៏​បញ្ជាក់ថា ឱកាសរបស់​ខ្ញុំដែល​អាចក្លាយ​ជាលោក​ Robert Woodruff នោះ​គឺមួយក្នុង​មួយពាន់​លាន។ នោះ​ជាពេល​ដែលជីវិត​របស់ខ្ញុំកែប្រែ​ជារៀង​រហូតដោយ​ខ្ញុំបានប្រាប់​ អ្នកផ្តល់​ដំបូន្មាន​ខ្ញុំវិញថា ខ្ញុំនឹង​ព្យាយាម​រកឱកាស​នោះ។

Scooter Braun, ស្ថាបនិក SB Projects,និងជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមានឥទ្ធិពលទាំង​១០០នាក់ របស់​ទស្សនាវដ្តី Time នៅឆ្នាំ២០១៣ ជាវិនិយោគិន និងជាសប្បុរសជន

 ២/ សៀវភៅដែលកែប្រែជីវិត៖ពេលស្ថិត​នៅក្នុងវ័យ​២០ប្លាយ ជីវិត​របស់ខ្ញុំគ្មាន​គោលដៅច្បា​ស់លាស់ទេ។ ខ្ញុំដេកលើកៅអី​ក្នុងផ្ទះចល័ត គ្មានមិត្ត ​គ្មានសញ្ញាបត្រ​ គ្មានលុយ​ចាយ។ នៅយប់​មួយនោះ ខ្ញុំចាំថា​ខ្ញុំកំពុង​តែដេក​តែមិនលក់ រួចក៏​សួរខ្លួនឯងថា​តើនេះ ឬ​ជា​​ជីវិតខ្ញុំ? បន្ទាប់មក​ម្តាយរបស់ខ្ញុំ​ឱ្យសៀវភៅមួយ​ក្បាលមាន​ចំណង​ជើងថាAwaken The Giant Within របស់​លោក Tony Robbins​។ ប្រយោគ​មួយ​ក្នុងសៀវភៅ​នោះបាន​ផ្លាស់ប្តូរ​ជីវិតខ្ញុំគឺ “នៅពេល​អ្នកជោគជ័យ អ្នក​ជប់លៀង នៅពេល​អ្នកបរាជ័យ​ អ្នកគិត។ ហើយ​គ្រប់រឿងរ៉ាវ​អស្ចារ្យទាំង​អស់កើត​ចេញពីការគិត​។”

Tai Lopez, វិនិយោគិន និងជាទីប្រឹក្សាមុខជំនួញធំៗ

៣/ គោលការណ៍ ៨០/២០៖គោលការណ៍​ Pareto បានកែប្រែ​ជីវិតរបស់​ខ្ញុំ។ សូមគិត​រកមើលថា តើមានសកម្ម ភាព​​២០ភាគរយណា​ដែលជំរុញឱ្យ​ទទួលបាន​លទ្ធផល៨០​ភាគរយ។ ផ្តោត​តែលើ២០​ភាគ​រយនោះ ហើយអ្នក​អាចសម្រេច​បានលទ្ធផល​កាន់តែច្រើន​តាមរយៈការប្រឹងប្រែង​បន្តិចបន្តួច ទាំង​ក្នុងជីវិត និង​ក្នុងពាណិជ្ជកម្ម។

—Phil Suslow, ម្ចាស់ក្រុមហ៊ុន Oznium

៤/ កន្លែងត្រូវជាមួយនឹងមនុស្សត្រូវ៖ខ្ញុំបានចូលរួម​ព្រឹត្តិការសង្គម​មួយកាលពី​៥ឆ្នាំមុន និងបាន​ជួបមនុស្ស​អស្ចារ្យជាច្រើន​នាក់ដែលមានទាំង​អ្នកនិពន្ធ សហគ្រិន​ និងសិល្បករ​។ ការចូល​រួមព្រឹត្តិការណ៍​ត្រូវចំណាយ​អស់ច្រើន​ណាស់ ហើយវាជាការ​ចំណាយ​ធំបំផុតដែលខ្ញុំហ៊ាន​វិនិយោគ។ ប៉ុន្តែចំណាប់​អារម្មណ៍និងរឿងរ៉ាវ​របស់យើង​បានផ្តល់ឱ្យនូវមធ្យោបាយ​ ជាច្រើនដើម្បីផ្សារ​ភ្ជាប់ទំនាក់ទំនង​ និងក្លាយជា​មិត្តភក្តិ។ ហើយ​មិត្តភាពទាំង​នោះបានផ្តល់​ផ្លែផ្កាល្អបំផុត​មកជីវិតរបស់ខ្ញុំ។

Chris Plough, ទីប្រឹក្សាសហគ្រិន និងជាសហគ្រិនចម្រុះផ្នែក

៥/ មិនត្រូវសំងំនៅសុខស្រួលពេកទេ៖នៅក្នុងការចាប់​ផ្តើមមុខជំនួញ​លើកមុន យើងទទួលបាន​២ពាន់លាន​ដុល្លារ​ពីការទិញ​។ យើងអង្គុយនៅ​សុខស្រួល រួចសាទរ​ជោគជ័យនោះ។ បន្ទាប់មកក្រុមការងារ​ថ្មីដើរចូលមក ហើយនិយាយ​ថា “ឈប់សប្បាយ​អរទៀតទៅ​។ អ្នកគ្មានបាន​ធ្វើអ្វីសម្រាប់ខ្ញុំទេ។ ការងារ​របស់អ្នកចាប់​ផ្តើមនៅ​ថ្ងៃ​នេះ។ ប្រសិន​បើអ្នកមិន​បង្កើនទីផ្សារ​ទេ អ្នកនឹងត្រូវ​គេដេញចេញ​ហើយ។” ​មានមនុស្ស​៣នាក់ត្រូវគេ​បញ្ឈប់​ពីការងារ​នៅសប្តាហ៍​នោះ។ ខ្ញុំក៏បានដឹងថា ដើម្បីជោគជ័យ​ក្នុងជីវិតជា​សហគ្រិន ខ្ញុំមិនអាច​សម្រាកសោយសុខ​តែលើជោគជ័យ​អតីតបានទេ។ ខ្ញុំត្រូវតែប្រជែង​នឹងខ្លួនឯង​រហូត ហើយច្នៃ​ប្រឌិតជានិច្ច៕

Maury Rogow, CEO ក្រុមហ៊ុន Rip Media Group

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់