ថ្ងៃទី​៧ខែ​ធ្នូ​ជា​ ប្រវត្តិ​ជូរ​ចត់​ដែល​ធ្វើ​ ឲ្យអាមេរិក​ចូល​ប្រ ឡូក​ក្នុង​សង្គ្រាម​លោក ​លើក​ទី​ពីរ​ (Video Clip)

/ អ្នកទស្សនា៖ 250

ម៉ោង​ ៧ ​និង ​៤៨​ វិនាទី​ ព្រឹក​ថ្ងៃ​ទី ​៧ ​ខែ​ ធ្នូ ​ឆ្នាំ ​១៩៤១ ​យន្តហោះ​ ៣៥៣​ គ្រឿង​របស់​កងទ័ព​ជើង​ទឹក​ព្រះចៅ​អធិរាជ​ ជប៉ុន ​ចេញ​ពី​នាវា​ផ្ទុក​យន្តហោះ​ ៦​ គ្រឿង​ ចាប់​ផ្ដើម​ទម្លាក់​គ្រាប់បែក​ស្រោច​ទៅ​លើ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក ​សហរដ្ឋ​អាមេរិក​ នៅ​ ភៀលហាប័រ​ (Pearl Harbor) ​ដែល​ជា​កោះ​ស្ថិត​ក្នុង​ដែន​ដី​នៃ​រដ្ឋ ​ហាវៃ ។​

ប្រតិបត្តិការ​ផ្លេកបន្ទោរ​ក្រោម​បញ្ជា​របស់​ព្រះចៅ​អធិរាជ​ ហ៊ីរ៉ូ ហ៊ីតូ​ (Hirohito) ​បាន​​ពន្លិច​នាវា​ចម្បាំង​ អាមេរិក ​៤ ​គ្រឿង ​និង​ធ្វើ​ឲ្យ​ខូចខាត​នាវា​ប្រយុទ្ធ​ ៨​ គ្រឿង, ​បំផ្លាញ​នាវា​ល្បាត​ ៣ ​គ្រឿង, ​នាវា​ពិឃាត​ ៣ ​គ្រឿង, ​នាវា​ប្រឆាំង​យន្តហោះ​មួយ​គ្រឿង​ និង​នាវា​បំផ្លាញ​មីន​ក្នុង​ទឹក​មួយ​គ្រឿង ។ ​យន្តហោះ​ចម្បាំង​ នៅ​ក្នុង​មូលដ្ឋាន​យោធា​ ១៨៨​ គ្រឿង​ត្រូវ​បាន​បំផ្លាញ ​និង​សម្លាប់​​ពលរដ្ឋ​ អាមេរិក ​ទាំង​ទាហាន​ និង​ស៊ីវិល​ ២៤០៣​ នាក់​ រង​របួស​ ១១៧៨​ នាក់ ។​

ការ​វាយប្រហារ​របស់​កងទ័ព ​ជប៉ុន​​ ធ្វើឡើង​ក្នុង​បំណង​ទប់ស្កាត់​កុំ​ឲ្យ​កងទ័ព​​​ អាមេរិក ​ជួយ​ដល់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ ក្នុង​ពេល​​ទាហាន​ ជប៉ុន ​ចូល​កាន់កាប់​ទឹកដី​ស្ថិត​​ក្រោម​អាណានិគមន៍​ អាមេរិក, ​ចក្រភព​អង់គ្លេស​ និង ​ហុល្លង់ ​នៅ​ អាស៊ីអាគ្នេយ៍ ។​ មិន​ត្រឹម​តែ​មិន​អាច​ទប់ស្កាត់​ អាមេរិក​ មិន​ឲ្យ​លូក​ដៃ​ក្នុង​ការ​ចូល​កាន់​កាប់​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ធ្វើ​ឲ្យ​ប្រធានាធិបតី​ រ៉ូស្វែល​ (Roosevelt) ​ប្រកាស​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ ។​

សហរដ្ឋ​អាមេរិក​ នៅ​ស្ងៀម​ចំពោះ​ការ​វាតទី​ទ្វីប​អឺរ៉ុប​របស់ ​ណាហ្ស៊ី ​អីុត្លែ ​និង​គ្មាន​ប្រតិកម្ម​ចំពោះ​ការ​ដណ្ដើម​យក​ភាគ​ឥសាន្ត​ប្រទេស​ ចិន​ និង​តំបន់​ជាច្រើន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ប៉ុន្តែ​អាមេរិក​ ដែល​​ទទួល​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​យក្ស​ដែល​ភ្ញាក់​ ហើយ​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ខឹង ។​ សំណើ​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​របស់​ប្រធានាធិបតី​ ត្រូវ​បាន​សមាជិក​ ៤៨៤ ​នាក់ ​របស់​ព្រឹទ្ធ​សភា​ និង​សភា​តំណាង​រាស្ត្រ ​បោះឆ្នោត​គាំទ្រ​ គឺ​មាន​តែ​សមាជិក​សភា​មួយ​រូប​ប៉ុណ្ណោះ​ដែល​ជំទាស់ ។​

1

3

 

ប្រភព៖ kqube

loading...

មតិយោបល់