ជំនាញដ៏សំខាន់ បំផុតទាំង៤ដែល អ្នកត្រូវការក្នុងវ័យ ខ្ទង់២០ឆ្នាំ

/ អ្នកទស្សនា៖ 369

នៅក្នុងដំណាក់កាលនៃជីវិត​ ក្នុងវ័យខ្ទង់២០ឆ្នាំ ទំនួលខុសត្រូវដ៏ច្រើននៅក្នុង ជីវិតរបស់អ្នក និងការប្រឈម មុខ ទប់ទល់នឹងវិបត្តិផ្សេងៗ បានធ្វើឲ្យអ្នកទទួលរងនូវអារម្មណ៍រងសម្ពាធយ៉ាងខ្លាំងដែលអាចប៉ះ ពាល់ទៅ ដល់ការ សម្រេចគោលដៅរបស់អ្នកសម្រាប់ថ្ងៃអនាគត ហេតុនេះវាបានឆ្លុះបញ្ចាំងឲ្យឃើញថាការឈាន ដល់វ័យ ចាស់ទុំ ដែលអ្នកមានភាពរឹងមាំផ្នែកផ្លូវកាយ មិនបានអះអាងថាអ្នកនឹងមានការវិវត្តទៅរកភាពចាស់ ទុំខាងផ្នែកផ្លូវចិត្ត និងអារម្មណ៍ដែរនោះទេ។ ចំណុចសំខាន់ៗដែលបង្ហាញពីជំនាញទាំង៤ដែលអ្នកត្រូវការ ក្នុងវ័យខ្ទង់២០ឆ្នាំខាង ក្រោមនេះនឹងជួយផ្ដល់ជាគំនិតបំភ្លឺមួយចំនួនសម្រាប់អ្នកក្នុងជីវិត៖

១) ជំនាញនៃការមើលឃើញបានវែងឆ្ងាយ ការបោះបង់ចោលនូវគោលដៅរបស់មនុស្សភាគច្រើនគឺ ដោយ សារតែពួកគេខ្វះខាតនូវចិត្តដែលមានភាពអំណត់អត់ធ្មត់ក្នុងការសម្រេចគោលដៅឲ្យបានជោគជ័យ។ ពួកគេ ចង់ឲ្យអ្វីៗដែលខ្លួនបានខិតខំប្រឹងប្រែងកន្លងមកតបស្នងនូវតម្លៃដែលសាកសមមកវិញយ៉ាងទាន់ ហន់រហ័ស ទាន់ចិត្ត ប៉ុន្ដែអ្នកមិនត្រូវភ្លេចទេថា ការសម្រេចទៅដល់គោលដៅប្រៀបដូចជាការដាំដុះរុក្ខជាតិ មួយដូច្នោះបន្ដិច ម្ដងៗដោយការមិនបោះបង់សេចក្ដីអំណត់ក្នុងការស្រោចទឹក ដាក់ជី មើលថែទាំវាយ៉ាងយក ចិត្តទុកដាក់ លុះថ្ងៃ ណាមួយពន្លកនឹងដុះចេញមកយ៉ាងស្រស់ស្អាតដោយខ្លួនវាជាក់ជាមិនខាន។

២) ចេះទាញប្រយោជន៍ពីសក្ដានុពលពិតប្រាកដរបស់អ្នក៖អ្នកមិនអាចរំពឹងទុកពីខ្លួនឯងនូវជីវិតមួយដ៏ អស្ចារ្យ និងមានសេចក្ដីសុខពិតប្រាកដបានពីការប្រឹងដុះខាត់ កែប្រែខ្លួនឯងឲ្យទៅជានរណាម្នាក់នៅក្នុងក្ដី ស្រមៃរបស់ អ្នកបានឡើយ។ ផ្ទុយទៅវិញ អ្នកនឹងបានទទួលប្រយោជន៍ពីការព្យាយាមស្វែងរកថាខ្លួនឯងជា នរណាហើយ ប្រើប្រាស់សក្ដានុពលដែលបង្កប់នៅក្នុងខ្លួនរបស់អ្នកដែលមានស្រាប់មកហើយនោះ ដើម្បី ប្រើការឲ្យកើតជាប្រ យោជន៍សម្រាប់ខ្លួនឯង និងអ្នកដទៃ។

៣) ចេះពីរបៀបប្រើប្រាស់ពេលវេលារបស់អ្នកឲ្យត្រូវគោលដៅ៖ជារៀងរាល់ថ្ងៃ អ្នកមានសិទ្ធិជ្រើស រើសថាតើ គួរចំណាយពេលទៅលើអ្វីដែលតបស្នងប្រយោជន៍ដល់អ្នកក្នុងថ្ងៃអនាគត ឬក៏អ្នកគួរចំណាយ ទៅលើអ្វីដែល មិនផ្ដល់ប្រយោជន៍ដល់អ្នកវិញសោះ ឬក៏ជាប្រយោជន៍ដែរតែនៅក្នុងរយៈពេលខ្លី។ អ្នកត្រូវ ចាំថា វិធីដែលអ្នក ប្រើប្រាស់ពេលវេលារបស់អ្នកក្នុងពេលនេះ នឹងកំណត់ពីភាពជោគជ័យ ឬភាពបរាជ័យរបស់អ្នក ក្នុងថ្ងៃអនា គត។

៤) ចេះពីការបរាជ័យយ៉ាងល្អបំផុត កំឡុងពេលសិក្សានៅក្នុងសាលា អ្នកបានទទួលនូវរង្វាន់ និទ្ទេសឬ ពិន្ទុ ល្អ ៗ ជ័យលាភីពីការប្រកួតប្រជែងដ៏អស្ចារ្យនានា និងសញ្ញាប័ត្រជាដើម ប៉ុន្ដែក្រោយមក របស់អស់ ទាំងនោះ ហាក់ ដូចជាគ្មានតម្លៃសម្រាប់ភាពជោគជ័យរបស់អ្នក ព្រោះនៅពេលអ្នកប្រឡូកក្នុងសង្គម ជាក់ស្ដែង អ្នកនឹង ស្គាល់ពី រសជាតិនៃភាពមិនសមបំណងជាច្រើន តែទោះយ៉ាងណា អ្នកត្រូវមើលភាព បរាជ័យនៅក្នុងផ្លូវ វិជ្ជមាន ជានិច្ច ជាឲកាសសម្រាប់អ្នករៀនសូត្របន្ថែមដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែ ប្រសើរជាងមុនជាលំដាប់៕

ប្រភព៖ bizkhmer

  • TAG
loading...

មតិយោបល់