មនុស្ស ៦ប្រភេទ​ដែល មិន​គួរ​កោស​ខ្យល់

/ អ្នកទស្សនា៖ 949

កោសខ្យល់! ស្ដាប់​មើល​ទៅ​ហាក់​ដូចជា​ធម្មតា ព្រោះ​វា​ក៏​ជា​ទម្លាប់​មួយ​របស់​ប្រជាជន​ខ្មែរ​យើង​ដែល​តែងតែ​អនុវត្ត​​នៅ​ពេល​មាន​អារម្មណ៍​ថា ​មិន​សូវ​ស្រួល​ខ្លួន (អារម្មណ៍​ចង់​ឈឺ) ឬ​នៅ​ពេល​កើត​ជំងឺ​ផ្ដាសាយ​នានា។

តើ​អ្នក​ធ្លាប់​គិត​ថា «កោសខ្យល់» នេះ​មាន​ដើម​កំណើត​ពី​ណា​មក​ទេ?

កោសខ្យល់​នេះ​មាន​ដើម​កំណើត​ពី​ប្រទេស​ចិន​មក ដែល​មាន​ពាក្យ​ថា «刮痧 (Gua Sha) » ។ ដូច​គ្នា​ទៅ​ពាក្យ​ជា​ច្រើន​នៅ​ក្នុង​ភាសា​ចិន គឺ​បាន​មក​ពី​ការ​ផ្គុំ​នូវ​ពាក្យ ឬអក្សរ​ចូល​គ្នា បង្កើត​បាន​ជា​ពាក្យ​ថ្មី​មួយ។ យ៉ាង​ណា​មិញ​ពាក្យ «刮痧» ផ្សំឡើង​ពី​អក្សរ «刮» និង «痧» ដែល​ពាក្យ «刮 (Gua)» ប្រែ​បាន​ថា «កោស» និង «痧 (Sha)» ប្រែ​បាន​ថា «ខ្សាច់»។ ជា​ការ​ពិត 痧 ត្រូវ​សរសេរ​ថា 沙 ដែល​មាន​ន័យ​ថា​ខ្សាច់​ដែល​យើង​មើល​ឃើញ​នៅ​មាត់​សមុទ្រ​នោះ​ឯង ប៉ុន្តែ​ត្រូវ​ភាសា​ចិន​អភិវឌ្ឍ​មក​ជា 痧 សម្រាប់​ប្រើ​នៅ​ក្នុង​ភាសា​ពេទ្យ​វិញ។ Sha (痧) គឺ​ជា​គ្រាប់​តូចៗ​ពណ៌​ក្រហម​នៅ​លើ​ស្បែក​បន្ទាប់​ពី​យើង​ធ្វើ​ការ​កោស​នៅ​លើ​ស្បែក។

ការ​កោសខ្យល់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ថ្នាំ​សម្រាប់​ព្យាបាល​នូវ​ប្រភេទ​ជំងឺ​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​យើង​នេះ​ឯង ដោយ​បាន​ចែក​រំលែក​ពី​ប្រទេស​ចិន។ តែ​អ្វី​ដែល​សំខាន់​នោះ​ថា​តើ​មនុស្ស​ប្រភេទ​ណា​មិន​គួរ​នឹង​កោសខ្យល់​នេះ?

១. កុមារ៖បញ្ហា​នេះ​ភាគ​ច្រើន​កើត​ឡើង​ចំពោះ​ម្ដាយ​វ័យ​ក្មេង​ដែល​នៅ​ឆ្ងាយ​ពី​ពេទ្យ ឬ​នៅ​តាម​ទី​ជនបទ ពួក​គាត់​មាន​គំនិត​បែប​បុរាណ ដោយ​យល់​ថា​ការ​កោស​ខ្យល់​ឱ្យកុមារ គឺ​ដូច​នឹង​មនុស្ស​ធំដែរ មិន​ប៉ះ​ពាល់​អីទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ការ​កោសខ្យល់​ទៅ​លើ​រាង្គ​កាយ​របស់​កុមារ​មាន​ផល​អវិជ្ជមាន​ជា​ច្រើន​វិញ​ទេ។

អ្នក​ដឹង​ហើយ​ថា​កូន​ក្មេង គឺ​មាន​ស្បែក​ទន់​ខ្សោយ​ណាស់ ប៉ះ​មេរោគ​បន្តិច​មិន​បាន​ផង ឆាប់​កន្ទួល​រមាស់ ឆាប់​ឆ្លង​នូវ​បាក់តេរី​ផ្សេងៗ​យ៉ាង​ងាយ។ ម្យ៉ាង​ទៀត​ចលនា​ឈាម​របស់​កុមារ​ងាយ​រង​នូវ​សម្ពាធ​យ៉ាង​ខ្លាំង​នៅ​ពេល​កុមារ​ទទួល​រង​នូវ​ការ​កោសខ្យល់។

២. ស្ត្រី​មាន​ផ្ទៃពោះ៖អ្នកត្រូវចាំថា ក្នុងកាលៈទេសៈណា​ក៏​មិន​ត្រូវ​កោស​ខ្យល់​ដែរ ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ។

៣. មនុស្សដែលមានជំងឺបេះដូង៖អ្នក​ដែល​មាន​ជំងឺ​បេះដូង​ គឺ​ត្រូវ​ហាម​ជា​ដាច់​ខាត​ក្នុង​ការ​កោសខ្យល់​នេះ។ បើយោង​តាម​ក្រុម​គ្រូពេទ្យ​ពេទ្យ​បុរាណ​ថា ចលនា និង​ចង្វាក់​បេះដូង​នឹង​ធ្វើ​បង្ករ​ឱ្យមាន​ការ​រលាក។ ការ​កោសខ្យល់​នឹង​ធ្វើ​ឱ្យ​មាន​ការ​វាយ​ប្រហារ​ដល់​បេះដូង​ជា​ថ្មី​ម្ដង​ទៀត នោះ​គឺ​ជា​រឿង​ដែល​គ្រោះ​ថ្នាក់​បំផុត អាច​ដល់​ការ​ពិការ ឬ​បាត់​បង់​ជីវិត។

៤. មនុស្សដែលមានសម្ពាធ​ឈាមខ្ពស់៖ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​មាន​ន័យថា​សរសៃ​ឈាម​រីក​ធំដែរ​នៅ​ពេល​ធ្វើ​ការ​កោសខ្យល់​នោះ។ ហើយ​ការ​កោស​នេះ​អាច​ធ្វើ​អ្នក​ជំងឺ​វៀចមុខ​វៀចមាត់ និងងងឹត​ភ្នែក។

នៅ​ពេល​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ អ្នក​ជំងឺ​គួរ​តែ​គេង​ចុះ​ឱ្យ​ត្រង់​ដើម្បី​សម្រាក និងញ៉ាំ​នូវ​ថ្នាំ​បន្ថយ​សម្ពាធ​ឈាម​ជា​បន្ទាន់។ កុំ​ចាប់​សរសៃ ឬ​កោសខ្យល់​ឱ្យ​សោះ។

៥. អ្នកដែលមានជំងឺស្បែក ឬរបួស​រោគ​សើស្បែក៖នេះ​ក៏​ជា​បញ្ហា​ធំ​ផង​ដែរ ព្រោះ​ពេល​អ្នក​មាន​បញ្ហា​នៅ​លើ​ស្បែក ហើយ​អ្នក​នៅ​បង្ខំ​ធ្វើ​ការ​កោស​ខ្យល់​ទៀត​នោះ អ្នក​នឹង​ប្រឈម​មុខ​ជា​មួយ​នឹង​បញ្ហា អាឡែរហ្ស៊ី​ស្បែក និង​ងាយ​ឱ្យ​អ្នក​ឆ្លង​មេរោគ​យ៉ាង​លឿន​បំផុត។

៦. អ្នក​ដែល​ឈឺ​កញ្ចឹងក និងស្មា៖ការ​ឈឺកញ្ចឹងក និង​ស្មា​អាច​បង្ករ​ឡើង​ដោយសារ​តែ​ការ​គេង​ដោយ​ប្រើ​ខ្នើយ​កើយ​នឹង​ខ្ពស់​ពេក ការ​គេង​ដែល​មាន​ឥរិយាបថ​មិន​ត្រឹមត្រូវ នោះ​ធ្វើ​ឱ្យ​សរសៃ​ឈាម​ឡើង​ដុំ និង​កក​ស្ទះ។ ដូច​នេះ​ការ​កោស​ខ្យល់​អាច​បង្ករ​ឱ្យមាន​ការ​ហូរ​ឈាម​នៅ​ក្រោម​ស្បែក៕

ប្រភព៖ khmerpropey

loading...

មតិយោបល់