រឿងរ៉ាវ ៥យ៉ាង ​ដែល​គូស្នេហ៍​ថ្មី​របស់​អ្នក ​មិនចង់​​ឮពីអ្នក​​ចាស់

/ អ្នកទស្សនា៖ 309

នៅពេលស្នេហា​ចាប់ផ្តើម​ឡើង សំនួរ​អំពី​គូស្នេហ៍​ចាស់​នឹង​កើត​មាន​ឡើង? អ្នក​ទាំងពីរចង់​ដឹង​ពីគូស្នេហ៍​ចាស់​របស់ខ្លួន​រៀងៗ​ខ្លួន ហើយ​អ្នក​ចង់ចែក​រំលែក​ភាព​ឡើង​ចុះ​នៃ​សេចក្តី​ស្នេហា រួមទាំង​មូលហេតុ​ធ្វើឱ្យ​អ្នក​ត្រូវចែក​ផ្លូវគ្នា។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​រឿងរ៉ាវ​ជាច្រើន​ដែល​គូស្នេហ៍ថ្មី​របស់​អ្នក​ពិតជា​មិនចង់​ដឹង​អំពី​គូស្នេហ៍​ចាស់​របស់​អ្នក៖

ភាពខូចចិត្ត​របស់អ្នក៖ប្រសិនបើគូស្នេហ៍​ថ្មីរបស់​អ្នក​បាន​លឺថា អ្នក​ខិតខំ​តស៊ូ​ដើម្បី​បំភ្លេច​គូស្នេហ៍​ចាស់​របស់អ្នក គាត់​ប្រហែល​ជា​សួរថា តើអ្នក​ពិត​ជាអាច​បំភ្លេច​គេម្នាក់​នោះបាន​អត់។ នេះជា​ករណី​ពិសេស ប្រសិន​បើអ្នក​និយាយ​លើកឡើង​ញឹក​ញាប់។ គាត់នឹង​អាច​យល់​ពីការ​ចែក​ផ្លូវគ្នា​របស់​អ្នក ប៉ុន្តែ​គាត់​មិន​ចង់​ដឹងថា បេះដូង​របស់​អ្នកហត់​នឿយ​ខ្លាំង​នោះទេ។

គេម្នាក់នោះ​ជា​អ្នកមាន៖គូស្នេហ៍ថ្មី​របស់អ្នក​មិនទាន់​ប្រាកដ​អំពីស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​គាត់​ឡើយ។ បើទោះ​ជាគាត់​មានក្តីសុខ​នឹងស្ថាន​ភាព​ហិរញ្ញវត្ថុថ្មីៗ​របស់​គាត់​ក៏ដោយ គាត់​នៅ​តែមិនចង់​ដឹងថា គូស្នេហ៍​ចាស់​របស់​អ្នក​មានប្រាក់​ប៉ុន្មាន​ទេ។

វានឹង​ធ្វើឱ្យគាត់​ខូច​អារម្មណ៍ នៅពេល​គាត់មិន​អាច​នាំអ្នក​ទៅញ៉ាំ​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ថ្លៃៗ នាំអ្នក​ទៅដើរ​លេង ឬទិញ​កាដូ​ស្អាតៗ​ជូន​អ្នក​បាន។ បើ​ទោះបីជា​អ្នកមាន​ក្តីសុខ​ជាមួយ​នឹងរឿង​លើគ្រែ​ក៏ពិត​មែន តែការ​បាន​ទៅ​ទីកន្លែង​ដែល​គួរ​ឱ្យ​ទាក់ទាញ តែងតែ​បានត្រឹម​ការស្រមៃ​ប៉ុណ្ណោះ។

អ្នកចែក​រំលែ​កនូវរឿង​អតីតកាល៖អ្នក​កំពុងតែ​ធ្វើដំណើរ​ទៅកាន់​ភោជនីយដ្ឋាន ហើយ​ភ្លាម​នោះអ្នក​បានអះ​អាង​ថាគូ​ស្នេហ៍ចាស់​របស់អ្នក​ក៏ធ្លាប់​បាននាំ​អ្នក​មកទី​នេះដូច​គ្នា។ វា​ជារឿង​អតីតកាល ប៉ុន្តែ​វា​មិន​អាច​ជួយអ្វី​ដល់​គូស្នេហ៍ថ្មី​របស់អ្នក​បាន​ឡើយ។

គាត់ចង់​បាន​បទពិសោធន៍​ជាមួយគ្នា​ជាលើក​ដំបូង។ ឥលូវ​នេះអ្នក​បាន​ប្រាប់​ដល់​គាត់​ហើយថា អ្នកធ្លាប់​បានទៅទី​នោះពីមុន​មក​ជាមួយ​នឹង​គូស្នេហ៍​ចាស់ គាត់​នឹង​ចង់ដឹង​ថា គូស្នេហ៍​ចាស់​របស់​អ្នក​បាន​ធ្វើអ្វីខ្លះ​ដល់​អ្នក។ ដូច្នេះ យល់ល្អ​អ្វីដែល​ប្រសើរ​បំផុតគួរ​តែ​នៅ​ស្ងៀម។ អ្នក​អាច​ប្រាប់ និង​និយាយថា អ្នក​ធ្លាប់​បាន​ទៅ​កន្លែង​ណា​មួយ​ជាមួយ​នឹង​មិត្ត​ភក្តិស្រីៗ ឬជាមួយ​នឹង​ក្រុម​គ្រួសារ។

គម្រោង​ទៅថ្ងៃអនាគត​របស់​អ្នក៖អ្នកធ្លាប់​បាន​រៀបចំ​គម្រោង​ជាមួយ​នឹង​គូស្នេហ៍​ចាស់​របស់​អ្នក។ នេះ​ជារឿង​មួយ​ទូទៅ និង​អាច​យល់​បាន។ ប៉ុន្តែគាត់​ពិតជា​មិនចង់​ឮ​ពីគម្រោង​ដែល​អ្នកទាំងពីរ​បាន​ធ្វើឡើង​ជាមួយ​គ្នា​ឡើយ។ បើទោះបី​ជា​អ្នក​ពិតជា​ពេញចិត្ត​នឹង​គម្រោង​នេះ​ក៏ដោយ តែ​នេះមិន​មែន​ជាគូស្នេហ៍​ចាស់ពី​មុន​របស់​អ្នកឡើយ។

អ្នកទាំងពីរនឹង​ត្រូវធ្វើ​គម្រោង​ថ្មីជាមួយគ្នា ដែល​ផ្តោតទៅ​លើរឿងរ៉ាវ​គ្រប់យ៉ាង​ដែលអ្នក​ទាំង​ពីរចង់​បាន។ ឈប់​គិតដល់​គម្រោង​ដែល​អ្នកធ្លាប់​បាន​គិតរួច​ពីមុនមក ហើយ​ចាប់​ផ្តើម​ផ្តោត​លើគម្រោងថ្មី​របស់​អ្នក។

សកម្មភាព​លើគ្រែ៖រឿងមួយ​ដែល​គូស្នេហ៏ថ្មី​របស់អ្នក​ស្អប់​បំផុតនោះ​គឺ ការ​ប្រៀបធៀប​គូស្នេហ៍​ចាស់​របស់​អ្នក​ពីបញ្ហា​រឿង​លើគ្រែ។ នោះ​មានន័យថា​គាត់​មិនចង់​លឺពីរឿង​រ៉ាវ​ទាំង​ឡាយ​ដែល​អ្នក​ទាំងពីរ​ធ្លាប់​បាន​ប្រព្រឹត្ត​ជាមួយគ្នា​លើគ្រែទេ ឬគាត់​ជាបុរស​ល្អចំពោះ​រឿង​លើគ្រែ​ឡើយ។

ប្រសិនបើ​អ្នក​នៅតែ​រំលឹក​ពីបញ្ហា​លើគ្រែ​ជាមួយ​គូស្នេហ៍​ចាស់​ទៀត មានន័យថា​អ្នក​នៅតែ​មាន​គេក្នុង​ចិត្ត ហើយ​គូស្នេហ៍​ថ្មីរបស់​អ្នក​មិនអស្ចារ្យ​សម្រាប់​អ្នក​ឡើយ។ ត្រូវ​គិត​ឡើង​វិញ តើអ្នក​ពិតជា​ចង់ឮ​ពីគូស្នេហ៍​ចាស់​របស់​អ្នក​ដែរទេ នៅពេល​អ្នក​ប្រព្រឹត្តរឿង​អាក្រក់?៕

ប្រភព៖ khmerpropey

  • TAG
loading...

មតិយោបល់