មាន​រោគ​ផ្សិត​នៅ​ទ្វា​មាស គួរតែ​គិតគូរ​អំពី​របប​អាហារ​ផង

/ អ្នកទស្សនា៖ 509

បើសិនជា​អ្នក​ឧស្សាហ​មានការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វា​មាស ទោះបីជា​មាន​អនាម័យ​ល្អ​ហើយ​ក៏​ដោយ ដូច្នេះ​អ្នក​គួរតែ​គិតគូរ​អំពី​របប​អាហារ​ដែល​អ្នក​ញ៉ាំ​រាល់ថ្ងៃ​សិន​ទៅ​។ មែនហើយ អាហារ​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​បង្ការ និង​ព្យាបាល​ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​បាន​។ លើស​ពី​នេះ​ទៅ​ទៀត ក្រៅពី​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​ហើយ មាន​របប​អាហារ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង និង​ញ៉ាំ ដើម្បី​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ផ្សិត​ដែរ​។

ចៀសវាង​អាហារ​បែប​ដំបែរ

មែនហើយ បើសិន​អ្នក​ប្រឈម​ខ្លាំង​នឹង​ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស ឬ​ឧស្សាហ៍​កើតរោគ​ប្រភេទ​នេះ ចូរ​ចៀសវាង​ការ​ញ៉ាំ​នំ​បុ័ង ហ្វ្រូ​ម៉ា និង​គ្រឿង​ស្រវឹង​។ ព្រោះ​វា​គឺជា​អាហារ​បែប​ដំបែរ ដែល​បង្កើត​ឡើង​ដោយ​ផ្សិត ឬ​មាន​មេរោគ​ផ្សិត​លូតលាស់​ច្រើន ដូច្នេះ​វា​ក៏​អាច​បង្ក​ការ​រលាក និង​បង្ក​រោគ​នៅ​ទ្វារមាស​បាន​ដែរ​។

ចៀស​ឆ្ងាយ​ពី​អាហារ​ផ្អែម​ៗ

ក្រៅពី​ដំបៅ អ្នក​ក៏​គួរតែ​ចៀសវាង​របប​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ផង​ដែរ​។ ចំពោះ​ហេតុផល​នោះ​គឺថា ជាតិ​គ្លុយកូស និង Fructose ដែល​ជា​ជាតិ​ផ្អែម​របស់​ផ្លែ​ឈើ គឺជា​ប្រភព​នៃ​មេរោគ​ផ្សិត​។ យ៉ាងណាមិញ ការ​ញ៉ាំ​អាហារ​ទាំងនេះ​ច្រើន​ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។

ញ៉ាំ​យ៉ា​អួ​រាល់ថ្ងៃ

យ៉ា​អួ​ត្រូវ​បាន​គេ​ដឹង​ថា​សម្បូរ​ទៅ​ដោយ​ប្រូ​បាយ​អូ​ទិច ដែល​វា​មិន​ត្រឹមតែ​ជួយ​ថែរក្សា​ទ្វារមាស​ឲ្យ​មាន​សុខភាព​ល្អ​ទេ តែ​ថែម​ទាំង​កាត់​បន្ថយ​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ថែម​ទៀត​។

អាហារ​គួរតែ​មាន​ខ្ទឹមស

ខ្ទឹមស​ដើរតួ​នាទី​ជា​ថ្នាំ​ផ្សះ​ធម្មជាតិ​ដ៏​ពូកែ​មួយ​ដែល​វា​មិន​ត្រឹមតែ​អាច​ទប់ស្កាត់​ការ​លូតលាស់​របស់​បាក់តេរី​ទេ តែ​ក៏​ជួយ​បំបាត់រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ផ្សិត​នៅ​ទ្វា​មាស​ដែរ​។ ក្រៅពី​នេះ​វត្តមាន​របស់​សារធាតុ Allicin របស់​ខ្ទឹមស​នឹង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន និង​ប្រឆាំង​ដល់​ការ​បង្ក​រោគ​ទៀត​។

ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C

ចូរ​ញ៉ាំ​ទឹកក្រូច​ច្របាច់​មួយ​កែវ​ជា​រៀងរាល់ថ្ងៃ នឹង​ជួយ​បំបាត់​ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត ព្រោះតែ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន C​។ វីតាមីន​មួយ​នេះ​មិន​ត្រឹមតែ​ផ្តល់​មជ្ឈដ្ឋាន​អាស៊ីត​ដើម្បី​ទប់ស្កាត់​ការ​លូតលាស់​បាក់តេរី និង​ផ្សិត​ទេ តែ​ក៏​ជួយ​ច្រោះ​មេរោគ​គ្រោះថ្នាក់​ចេញពី​រាង​កាយ​ផង​ដែរ​៕

ប្រភព៖ everyday

loading...

មតិយោបល់