ក្រុមហ៊ុន CBRE កម្ពុជាបំភ្លឺពីភាពទាក់ ទងគ្នាសម្រាប់កម្ពុជា ​បន្ទាប់ពីជ័យជំនះរបស់ លោកត្រាំ

/ អ្នកទស្សនា៖ 269

ដូណាល់ ត្រាំ(Donald Trump) ធ្វើឲ្យមានភាព​ ចំរូងចំរាស់នៅគ្រប់ទីកន្លែង វាមិនមានបញ្ហានោះទេមិនថាជា ការពិតជាក់ស្តែង ឫក៏នៅក្នុងនយោបាយនោះទេ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានលើកឡើងដែរថា លោកគាំទ្រលោកត្រាំទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតលើកនេះ ដោយសារវានឹងអាចកាត់បន្ថយ ភាពតានតឹងរវាងប្រទេសរុស្ស៊ី និងពង្រឹងកិច្ចសហប្រត្តិការអន្តរជាតិ។ លោក ដូណាល់ ត្រាំបានជាប់ឆ្នោតជា   ប្រធានាធិបតីអាមេរិកដែលជាប្រទេសដែលមានឥទ្ធិពលបំផុតមួយក្នុងពិភពលោក។

តើនឹងមានឥទ្ធិពលយ៉ាងដូចម្តេចសម្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍?

លោក Marc Townsend ជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន CBRE កម្ពុជានិងវៀតណាម បានពិភាក្សា លើភាពជំពាក់ជំពិនគ្នានៅក្នុងការធ្វើបទបង្ហាញរបស់លោកក្រោមប្រធានបទ “តើទីផ្សារលំនៅដ្ឋានកម្ពុជាជា គោលដៅវិនិយោគដែរឫទេ?”

ការផ្លាស់ប្តូរ៖លោក Townsend លើកឡើងថាប្រទេសកម្ពុជាប្រហែលជាមិនទទួលរងផលប៉ះពាល់ដោយ ផ្ទាល់ពីជ័យជំនះរបស់លោកត្រាំនោះទេ។ ប៉ុន្តែលោកព្រមានថាកម្ពុជាអាចនៅតែមានការព្រួយបារម្ភដោយ សារលទ្ធផលនេះ។

ភាពជាដៃគូជាមួយតំបន់ប៉ាស៊ីហ្វិកបានប្រតិបត្តិការក្នុងក្រោមការដឹកនាំរបស់លោកអូបាម៉ា ដោយបង្កើនការ ធ្វើពាណិជ្ជកម្មសេរីនៅក្នុងចំណោមប្រទេសចំនួន១២ក្នុងតំបន់ប៉ាស៊ីហ្វិក ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះអាច ប្រហែលជាស្លាប់ទៅវិញខណៈពេលដែលលោកត្រាំបានបង្ហាញពីការប្រឆាំងលើផែនការ មួយនេះប្រហែលជា មានការផ្លាស់ប្តូរក្នុងការឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាក់លាក់មួយវិញ។

ទោះជាយ៉ាងណាមិនមានការសម្រេចចិត្តណាមួយបានធ្វើឡើងទៅលើបញ្ហានេះនៅឡើយទេ។លោក Town send ពន្យល់ថា“វាគឺគួរឲ្យចាប់អារម្មណ៍ និងចង់ដឹងថាតើចំណុចទាំងអស់នេះនឹងកើតមានឡើងដែរ ឫក៏អត់។ ជាក់ស្តែងកម្ពុជាគឺមិនបានចូលរួមខ្លាំងក្លាលើចំណុចនេះនោះទេ ប៉ុន្តែរលកនៃឥទ្ធិពលរបស់ប្រទេសមហាអំណា ចនេះពិតជាគួរឲ្យចាប់អារម្មណ៍។ តាមពិតទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃអនាគតក្រោមការដឹកនំារបស់ លោក ត្រាំ នឹងកាន់តែឃ្លាតឆ្ងាយ។

រលកនៃការជះឥទ្ធិពល៖ការដោះស្រាយប្រឈមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំ នឹងជាមធ្យោបាយមួយដើម្បីផ្តោតលើផែនការមេ “ជនជាតិអាមេរិកជាអាទិភាព (Americans First)”។ នេះ ជានយោបាយមួយក្នុងការផ្តល់ការងារបន្ថែមដល់ជនជាតិអាមេរិក ដោយដកចេញឧស្សាហកម្មដែលមិនទាម ទារកម្លាំងពលកម្មច្រើន។ លោកត្រាំប្រហែលយកពន្ធខ្ពស់ជាងមុននៅលើការនាំចូលផងដែរ។

សារព័ត៌មាន Fortune បានលើកឡើងថា“ការផ្លាស់ប្តូរអាចធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចេញនៅតំបន់អាស៊ី ដែលមួយភាគធំបាននាំចេញទៅកាន់សហរដ្ឋអាមេរិកនៅពេលដែលពាណិជ្ជកម្មសកលបានធ្លាក់ចុះ។”

ការសំខាន់គឺថាប្រទេសភាគច្រើន នឹងត្រូវបានរងផលប៉ះពាល់ដោយសាការផ្លាស់ប្តូរនេះចំណែកប្រទេសកម្ពុជា ដែលមានវិនិយោគិនធំៗជាច្រើន។ ការធ្លាក់ចុះខ្សោយនៃគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនជាមួយសហ រដ្ឋអាមេរិកមួយអាចបង្កបញ្ហាសម្រាប់ប្រទេសដែលពឹងផ្អែកសំខាន់ទៅលើការនាំចេញផ្នែកឧស្សាហកម្ម។

តារាងទិន្និន័យ៖លោក Townsend និយាយថា “យើងដាក់តារាងទិន្និន័យ ជាមួយគ្នាជារៀងរាល់ខែ។ ហើយ អ្នកអាចឃើញនៅទីនេះជាពិសេស វាជាការសំខាន់ដោយមានការចង់ដឹងថាយើងមកពីណាការវិនិយោគ ផ្ទាល់ពីបរទេសមកពីណា ពួកគេនឹងត្រូវទៅណា។” ក្នុងបទបង្ហាញរបស់លោកបង្ហាញថាមិនមានការប៉ាន់ ស្មានពីអនាគតនៃការវិនិយោគផ្ទាល់ពីបរទេស យើងអាចតាមដានទំាងអស់គ្នានៃលទ្ធផលក្រោមការដឹកនាំ របស់លោកត្រាំនឹងទៅជាយ៉ាងណា៕

ប្រភព៖ realestate

loading...

មតិយោបល់