គម្រោងសាងសង់ អគារភ្លោះកម្ពស់៥០០ ម៉ែត្រមិនធ្លាប់មាននៅ កម្ពុជានៅទ្រឹងគ្មាន ដំណើរការ

/ អ្នកទស្សនា៖ 356

(ភ្នំពេញ)៖ អស់រយៈពេលជិត៩ខែមកហើយ ដែល​ គម្រោងសាងសង់អគារភ្លោះកម្ពស់ជាង ៥០០ម៉ែត្រ ត្រូវបាន ប្រកាសឡើង ប៉ុន្តែរហូតមកដល់ពេលនេះគម្រោងនេះ ហាក់បីដូចជាគ្មានការវិវត្តន៍ទៅមុខឡើយពោលគឺ កន្លែងដែលត្រូវសាងសង់អគារកម្ពស់ជាង១៣០ជាន់ នៅលើដីអតីតសួនកម្សាន្ត ឌ្រឹមលែននៅដដែលមិនឃើ ញមាន ការសាងសង់អ្វីនោះទេ បើទោះបីជាក្រុមហ៊ុនអះអាងថា នឹងត្រូវសាងសង់នៅចុងឆ្នាំ២០១៦យ៉ាងណា ក្តី។

ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា មានសេចក្តីត្រេកអរយ៉ាងខ្លាំងថា បានមើលឃើញនូវ អគារភ្លោះ ខ្ពស់ជាងគេបំផុត នៅរាជធានីភ្នំពេញ ឬអាចនិយាយបានថា ជាអគារដែលខ្ពស់ជាងគេ នៅតំបន់អា ស៊ីអាគ្នេយ៍ បន្ទាប់ពីក្រុមហ៊ុន ថៃ ប៊ុនរ៉ុង របស់កម្ពុជា វិនិយោគរួមគ្នាជាមួយ ក្រុមហ៊ុន៣ផ្សេងទៀតរប​ស់ចិន ប្រ កាសពីវិនិយោគ ទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារអាមេរិក សាងសង់អគារកម្ពស់៥០០ម៉ែត្រស្មើនឹង១៣៣ ជាន់។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ហាក់ដូចជានៅឆ្ងាយព្រោះថាចុងឆ្នាំ ២០១៦ ទៅហើយ ការសាងសង់នៅមិនទាន់ចាប់ផ្តើម បង្ហាញរូបរាងនៅឡើយទេ។

នៅចាំបានថា ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង របស់កម្ពុជា បានចុះកិច្ចព្រមព្រៀងរួមគ្នាជាមួយក្រុមហ៊ុនចិន ស្តីពីអភិវឌ្ឍន៍ គម្រោងអគារភ្លោះ៥០០ម៉ែត្រនេះ កាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ ក្រោមការចូលរួមរបស់លោក ប៉ា សុជា តិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ដើម្បីស្វាគមន៍ គម្រោងដ៏ អស្ចារ្យមិនធ្លាប់មាននៅកម្ពុជា ដែលសាងសង់លើផ្ទៃដីជិត ៥ហិកតា ស្ថិននៅអតីតសួនកម្សាន្ត ឌ្រឹមលែន។

ពាក់ព័ន្ធនឹងការនៅទ្រឹង របស់គម្រោងអគារភ្លោះ កម្ពស់៥០០ម៉ែត្រនេះ អ្នកនាំពាក្យក្រសួងដែនដី នគររូបនីកម្ម និងសំណង់ លោក សេង ឡូត បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ថា លោកសូមមិនអត្ថាធិប្បាយអ្វីឡើយ ដោយលោកអះអាងថា មិនមានព័ត៌មានលំអិតអ្វីថ្មី ពាក់ព័ន្ធនឹងគម្រោង មួយនេះ។

យ៉ាងណាក៏ដោយពាក់ព័ន្ធ គម្រោងសាងសង់នៅទ្រឹងនេះ អង្គភាព Fresh News មិនអាចទំនាក់ទំនងតំ ណាង ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដើម្បីបញ្ជាក់បន្ថែមនៅឡើយនោះទេ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។សូមជម្រាប ថាអគារភ្លោះកម្ពស់១៣៣ជាន់ ស្មើនឹង៥០០ម៉ែត្រ ដែលជាគម្រោងដ៏សម្បើមមួយនៅកម្ពុជា ត្រូវបានក្រុមហ៊ុន អះអាងថា នៅចុងឆ្នាំ២០១៦ បញ្ចប់នៅឆ្នាំ២០១៩៕

bca1

bca1-1

bca1-2

fn-2016-11-30-16-57-51-0

fn-2016-11-30-16-57-52-1

fn-2016-11-30-16-58-00-0

fn-2016-11-30-16-58-22-0

fn-2016-11-30-16-58-22-1

fn-2016-11-30-16-58-22-2

ប្រភព៖ camnews

loading...

មតិយោបល់