អ្នក​ប្រមាញ់​រាត្រី ​របស់​រុស្ស៊ី​នៅ​តែ​មាន ​អនុភាព​លើស​គេ​ បន្ទាប់​ពី​Apache ​របស់​ អាមេរិក​ (Video Clip)

/ អ្នកទស្សនា៖ 331

ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​របស់​ រុស្ស៊ី ​Mi-28NE ​ដែល​គេ​ស្គាល់​ថា ​អ្នក​ប្រមាញ់​រាត្រី ​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​សមត្ថភាព​វាយប្រហារ​ជើងគោក, ​អាកាស​ និង​ដែន​សមុទ្រ ។​ Mi-28NE ​អាច​ដាក់​ពង្រាយ​ ដើម្បី​តាមដាន ​និង​វាយប្រហារ​សត្រូវ​ដែល​ប្រើប្រាស់​រថក្រោះ,​ រថពាសដែក, ​ទាហាន, ​នាវា ​និង​យន្តហោះ​ដែល​ហោះហើរ​កម្រិត​ទាប​ រហូត​ដល់​អាច​ប្រើប្រាស់​ដើម្បី​បំផ្លាញ​ទីតាំង​ការពារ​ផ្សេងៗ ។​

ប្រទេស​ អ៊ីរ៉ាក់​ បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ ​Mi-28NE​ របស់ ​រុស្ស៊ី ​ចំនួន​ ៣៦​ គ្រឿង​ មាន​តម្លៃ ​៤.២​ ពាន់​លាន​ដុល្លារ​ ។​ Mi-28NE ​មាន​សមត្ថភាព​អាច​ធ្វើ​ប្រតិបត្តិការ​គ្រប់​ពេល​វេលា​ ទោះ​ជា​ក្នុង​ពេល​មាន​អាកាសធាតុ​មិន​ល្អ​ ទោះ​ពេល​ថ្ងៃ​ឬ​ពេល​យប់​ក៏​ដោយ​ ព្រមទាំង​អាច​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​នឹង​ឧបករណ៍​​នៅ​ទី​ឆ្ងាយ​ បំពាក់​ដោយ​ឧបករណ៍​សម្រាប់​ចុះចត​មាន​លំ​នឹង​ល្អ​បំផុត​ និង​មាន​ប៉ោង​ស្វិត​មិន​បែក​ ចំណែក​កង្ហារ​ក្រោយ​ផលិត​ពី​ធាតុ​ផ្សំ​ច្រើន​យ៉ាង​ធានា​គុណភាព ​ហើយ​ទម្ងន់​ហោះ​ឡើង​ ចាប់ពី ​១០​ តោន​ ទៅ​ ១២ ​តោន ។​

Mi-28NE ​បំពាក់​មីស៊ីល​បាញ់​ពី​អាកាស​ទៅ​ដី​ចំនួន ​១៦​ គ្រាប់ ​បំពាក់​មីស៊ីស៊ីល​រយៈ​ចម្ងាយ​ជិត​សម្រាប់​បាញ់​គោល​ដៅ​លើ​អាកាស​ដូច​គ្នា​ចំនួន​ ៨ ​គ្រាប់​ និង ​មីស៊ីល​ ខ្នាត​ធំ​ពីរ​គ្រាប់​ ព្រមទាំង​មាន​ទីតាំង​បំពាក់​រ៉ុកែត​ជាច្រើន ​នៅ​ខាង​ក្រោយ​កាណុង​ដែល​អាច​រ៉េ​បាន​គ្រប់​ទិស ។​ Mi-28NE​ មាន​តម្លៃ​មួយ​គ្រឿង ​១៥​ លាន​ដុល្លារ ​នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​អាមេរិក​ឈ្មោះ​ មាន​តម្លៃ​មួយ​គ្រឿង​ ៣៥ ​លាន​ដុល្លារ ។​

2

3

 

loading...

មតិយោបល់