សមត្ថកិច្ចឃាត់ខ្លួន បុរសល្មោភកាមម្នាក់ រំលោភក្មេងស្រីរួចបម្រុង អូសទៅទម្លាក់ក្នុងទឹក

/ អ្នកទស្សនា៖ 512

ខេត្តស្វាយរៀង ៖ បុរសល្មោភកាមម្នាក់ ត្រូវបាន​ សមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនភ្លាមៗ ខណៈដែលស្រ វឹងស្រាជោក នឹកចង់រួមភេទពេកទៅចាប់ក្មេងស្រីដែលនៅភូមិជាមួយគ្នាហើយបានប្រើហិង្សាវាយបន្ថែម ទៀត ព្រមទាំងធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច រួចអូសយកទៅជ្រមុជទឹកស្រះខាងក្រោយផ្ទះ បំណងបំបិទ ភស្តុតាង តែសំណាងល្អ ត្រូវបានម្តាយនាងមកទាន់ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបាន ឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រំ សាវិន ហៅភេទ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ន.ស.ម.ល អាយុ១៥ឆ្នាំ ។

ប្រភពបន្តថា មុនពេលកើតហេតុ បុរសជនសង្ស័យបានផឹកស្រានៅផ្ទះអ្នកភូមិរហូតស្រវឹងជោកហើយក៏ដើរត្រ ឡប់ទៅផ្ទះវិញ ខណៈដើរដល់ផ្ទះនារីរងគ្រោះនឹកឃើញចង់រួមភេទខ្លាំងក៏ឡើងទៅលើផ្ទះក្មេងស្រីដែលកំពុង ដេកនៅម្នាក់ឯង រួចចូលទៅធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ។

ក្រោយពីរំលោភបានសម្រេចហើយ ជនសង្ស័យបានវាយក្មេងរងគ្រោះរហូតសន្លប់និងអូសនាងយកទៅជ្រមុជ ទឹកស្រះខាងក្រោយផ្ទះបំណងសម្លាប់បំបិទមាត់ តែចៃដន្យពេលនោះត្រូវបានម្តាយនាងមកទាន់ក៏ស្រែកឆោ ឡោភ្ញាក់ផ្អើលដល់អ្នកជិតខាងរហូតដឹងដល់សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបានតែម្តង។

បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារក្មេងស្រីរងគ្រោះបានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ចំណែក ជនសង្ស័យត្រូវបានឃាត់ខ្លួននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់កសាងសំណុំរឿងមកកាន់ស្នងការនគរ បាលខេត្តចាត់ការបន្តតាមច្បាប់ ៕

2-2

3-2

4-1-768x1024

5-1-768x1024

ប្រភព៖ nokorwatnews

loading...

មតិយោបល់