​ស្រី្តត្រូវតែអាន…! ៦ចំណុចសំខាន់ៗ ដែលស្រ្តីត្រូវអនុវត្តន៍ អំឡុងពេលមានរដូវ

/ អ្នកទស្សនា៖ 2,227

ការមានរដូវគឺជាគឺជារឿងធម្មតា របស់ស្រ្ដីដែល កើតឡើងជារឿងរាល់ខែ ដែលជាមធ្យមច្រើនកើតឡើង​រាល់ ២៨ថ្ងៃម្ដង។ នៅអំឡុងពេលមានរដូវ ស្រ្តីតែងតែមានអារម្មណ៏មួរមៅ នឹងធុញថប់ក្នុងចិត្តជាខ្លាំង ហើយមិនចង់ ចេញទៅ​ក្រៅផ្ទះឡើយ។

10410951_347010872089686_5440144663230337659_n-Copy3

ខាងក្រោមនេះគឺជាសកម្មភាពដែលស្រ្តីមិនគួរធ្វើនៅពេលមានរដូវ៖

1.រួមភេទដោយមិនបានការពារ៖ការរួមភេទនៅអំឡុងមានរដូវ វាធ្វើអោយយើងមានឱកាសក្នុងការមានផ្ទៃ ពោះកាន់តែខ្លាំង។ ម្យ៉ាងវិញទៀតការរួមភេទនៅអំឡុងមានរដូវបែបនេះ វានឹងងាយឆ្លងមេរោគថែមទៀត ផង។ ដូចច្នេះហើយ វិធីល្អបំផុតនោះគឺ មិនគួររួមភេទនៅអំឡុងមានរដូវនោះទេ អ្នកគួររងចាំការមានរដូវបញ្ចប់សិន​ទើបល្អ។

2.ខកខានមិនបានញាុំអាហារ៖ការខកខានមិនបានញាុំអាហារគឺជាដើមហេតុដែលធ្វើអោយអ្នកកាន់តែអស់កម្លាំង ហើយអ្នកត្រូវតែដឹងថានៅពេលដែលមានរដូវ គឺរាងកាយរបស់យើងបាត់បងឈាមច្រើនការដូចនេះ​ហើយ​អ្នកត្រូវទទួលទានអាហារដើម្បីទទួលបាននូវថាមពល។

3.ធ្វើការងារធ្ងន់៖ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់នៅត្រង់បរិវេនស្បូនឬ ខ្នង អ្នកត្រូវជៀសវាងធ្វើការងារធ្ងន់ ព្រោះវានឹងធ្វើអោយអ្នកឈឺចាប់កាន់តែខ្លាំង។

4.ទទួលទានទឹកត្រជាក់៖នេះគឺជាកត្តាសំខាន់ណាស់ដែលស្រ្តីគួរតែដឹង ព្រោះថាការទទួលទានទឹកត្រជាក់នឹង ធ្វើ​អោយឈាមរដូវតោងជាប់នៅនឹងជញ្ជាំងស្បូន ហើយបន្ទាប់ពី 5-10ឆ្នាំក្រោយ វាអាចបង្កឱ្យមានជំងឺមហារីក ស្បូនជាមិនខាន៕

5.ឧស្សាហ៍ផ្លាស់ប្តូរសំឡីអនាម័យ៖សំខាន់ត្រូវផ្លាស់ប្តូរសំឡីអនាម័យរបស់អ្នករៀងរាល់ ៣ម៉ោងម្តង។ នេះនឹង​អាចជួយការពារទ្វារមាសពីការឆ្លងមេរោគ។ វានឹងជួយការពារអ្នកមិនឱ្យធុំក្លិនអាក្រក់។

6.លាងសម្អាតតំបន់ឯកជនរបស់អ្នកឱ្យបានស្អាត៖ត្រូវរក្សាអនាម័យត្រង់តំបន់ឯកជនរបស់អ្នកឱ្យបានល្អ​វាអាចរក្សាបាក់តេរីល្អៗនៅតំបន់នោះ៕

15111129_1783060415299977_1285519615443972107_o-1

ប្រភព៖ chnchannel

loading...

មតិយោបល់