Updates: ស្លាប់​២៥​នាក់​ យន្ត​ហោះ​ដឹក​​កីឡាករ​ប្រេស៊ីល​ ដែលធ្លាក់​នៅ​កូឡុំប៊ី


/ អ្នកទស្សនា៖ 493

យន្តហោះ​ដឹក​​​កីឡាករ​ក្រុម​បាល់ទាត់​ Chapecoense ​របស់​ប្រេស៊ីល ​ដែល​មាន​ផ្ទុក​អ្នក​ដំណើរ​សរុប​៧២​នាក់​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ធ្លាក់​នៅ​​​​ពេល​ជិត​ដល់​ព្រលាន​យន្តហោះ​ នា​ទីក្រុង​ Medellin ​ប្រទេស​កូឡុំប៊ី ​នា​រសៀល​ថ្ងៃ​នេះ (ម៉ោង​១០:១៥​យប់​ក្នុង​តំបន់) ​ដោយសារ​​​បញ្ហា​ចរន្ត​អគ្គិសនី។

15203282_1192028047551961_335554988240263979_n

តាម​ប្រភព​ពី​ Mirror​ បាន​បញ្ជាក់​ថា​ក្រុម​បាល់ទាត់​នេះ ធ្វើ​ដំណើរ​ទៅ​​​កូឡុំប៊ី​ដើម្បី​ចូលរួម​ប្រកួត​ពាន​រង្វាន់ South American Football Championship វគ្គ​ផ្ដាច់ព្រ័ត្រ​ ជើង​ទី​១ ​ជាមួយ​ក្រុម Atletico National ហើយ​ក៏​ជួប​រឿង​អាក្រក់​នេះ​តែម្ដង។ បើ​តាម​ការ​រាយការណ៍​​ចុង​ក្រោយ​​​​​បាន​ឲ្យ​ដឹង​ថា ​​ក្នុង​ចំណោម​៧២​នាក់​ដែល​ធ្វើ​ដំណើរ​នោះ​ ២៥​នាក់​​បាន​បាត់បង់​ជីវិត​​​ហើយ​ ​​ខណៈ​ដែល​១៥​នាក់​ទៀត​រង​របួស​ធ្ងន់​​ និង​៨​នាក់​របួស​ស្រាល ​ហើយ​ក្រៅ​ពី​នោះ ​​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។ ​

ប៉ុន្តែ​​សម្រាប់​អ្នក​ដែល​នៅ​រស់ មាន​៤​​នាក់​ដែល​គេ​ស្គាល់​ឈ្មោះ​​មាន​ខ្សែ​ការពារ​ Alan Ruschel ​របួស​ត្រគាក​និង​ក្បាល ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខណៈ​ដែល​៣​​នាក់​ទៀត​​​គឺ​អ្នកចាំទី​​ទាំង​ពីរ​នាក់​ Danilo, Jakson Follmann​ ​និង​អ្នក​បម្រើការ​លើ​យន្តហោះ​​ឈ្មោះ​ Ximena Suárez។

សម្រាប់​ព័ត៌មាន​​លំអិត​ពី​ចំនួន​កីឡាករ​ដែល​ស្លាប់​​ទាំង​អស់​ប៉ុន្មាន​នាក់​ ​នៅ​មិន​​ទាន់​ដឹង​នៅ​ឡើយ​ទេ ដោយ​កំពុង​​រង់ចាំ​សេចក្ដីរាយការណ៍​​បន្ថែម​ទៀត ខណៈ​​ពេល​នេះ​​​​​​​​ក្រុម​ជួយ​សង្គ្រោះ​​កំពុង​​តែ​ព្យាយាម​ស្វែង​រក​ជន​រង​គ្រោះ​​ជា​បន្ត ​​​​ហើយ​មេឃ​កំពុង​​មាន​ភ្លៀង​​ធ្លាក់​យ៉ាង​ខ្លាំង​ផង​ដែរ៕

Chapecoense-football-team-reportedly-crashed-in-Colombia

fn-2016-11-29-13-30-14-0

ប្រភព៖ sabay

loading...

មតិយោបល់