កូរ៉េ​​យល់​ព្រម​ អោយ​កម្ពុជា​​បញ្ជូន​ និស្សិត​ស្រី​ពីរ​​ប្រុស ​ពីរ​ទៅ​រៀន​រាល់​ឆ្នាំ​ ដោយ​មិន​យក​លុយ​


/ អ្នកទស្សនា៖ 174

រាជធានី​ភ្នំពេញ៖ ​ក្នុង​ជំនួប​ពិភាក្សារវាង​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ជាមួយ​ប្រតិភូ​សាធារណរដ្ឋ​កូរ៉េ​ នា​ព្រឹក​ថ្ងៃ​​ទី​២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​​ នេះ​បាន​លេច​ចេញ​ជា​ផ្លែផ្កា ដោយ​ភាគី​កូរ៉េ​យល់​ព្រម​អោយ​​កម្ពុជា​ចាត់​បញ្ជូន​និស្សិត​ស្រី​ពីរ​នាក់​​ និង​ប្រុស​ពីរ​នាក់​ ​ជា​រៀងរាល់​ឆ្នាំ អោយ​ទៅ​បន្ត​ការ​សិក្សា ​នៅ​សាកលវិទ្យាល័យ ​Kyungnam​ដោយ​ភាគី​កូរ៉េ​ជា​អ្នក​ទទួល​បន្ទុក​រាល់​ការ​ចំណាយ​ហូបចុក​ស្នាក់នៅ​ រៀន​សូត្រ​រហូត​ដល់​ បញ្ចប់​ការ​សិក្សា​រយៈ​ពេល​០៣​ឆ្នាំ។

យោង​តាម​ការ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក របស់​​លោក​ឧកញ៉ា ម៉ុង ឫទ្ធី នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ បាន​អោយ​ដឹង​ថា​​ ក្នុង​ជំនួប​ដែល​ទទួល​បាន​លទ្ធផល​ដួច​ខាង​លើ គឺ​ធ្វើ​ឡើង​​ជាមួយ​ប្រតិភូ​សាធារណរដ្ឋ​កូរ៉េ​ មួយ​ក្រុម​មាន​គ្នា​៨​នាក់​ ​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​Ko, Yong Jin នៃ​សាកលវិទ្យាល័យ​ Kyungnam ក្នុង​ស្រុក​ជីង​ ជាង​ ខេត្ត​ជីង​ ជូ។

ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​បញ្ចប់​កិច្ច​ប្រជុំ​ គណៈប្រតិភូ​បាន​ចេញ​ដំណើរ​ ទៅ​ពិនិត្យ​សិក្សា​ស្វែង​យល់​នៅ​តំបន់​អភិវឌ្ឍន៍​កសិកម្ម​ កសិឧស្សាហកម្ម​ របស់​ក្រុម​ហ៊ុន​ម៉ុង​ ឫទ្ធី​ កែវ​ផុស​ រយៈពេល​ពីរ​ថ្ងៃ​ទើប​វិល​មក​ភ្នំពេញ​វិញ​​។

សម្រាប់​និស្សិត​ដែល​មាន​ចំណាប់ អារម្មណ៍​ជាមួយ​នឹង​អាហារូបករណ៍​នេះ​ អាច​ទំនាក់ទំនង​បាន​ជាមួយ​ ទីស្នាក់ការ​កណ្តាល​របស់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី៕

2

3

ប្រភព៖ kqube

loading...

មតិយោបល់