ភាព​ខុស​ប្លែក​គ្នា​រវាង​​ សមាហរណកម្ម​អាស៊ាន​ ២០១៥​និង​ឱកាស​ការងារ​ ចម្រុះ​២០២៥​? ​(វីដេអូ)​

/ អ្នកទស្សនា៖ 112

រាជធានី​ភ្នំពេញ​៖ ​ឆ្នាំ​២០១៥​កន្លង​ផុត​ទៅ​នេះ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​មុខ​​ស្មើ​មាត់​​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​១០​ ដែល​ស្ថិត​នៅ​អាស៊ីអាគ្នេយ៍​លើ​ពិភពលោក​បាត់​ទៅ​ហើយ​ ​ប៉ុន្តែ​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ហាក់​នៅ​មិន​ទាន់​យល់​ច្បាស់​អំពី​អ្វី​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​ក្នុង​ប្រទេស​អាស៊ាន​នៅ​ឡើយ​។

​ចម្ងល់​នោះ​កាន់​តែ​ស្រពិចស្រពិល​បន្ថែម​ទៀត​ ខណៈ​ដែល​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​​មាន​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ​ក្រោម​ការ​រៀប​ចំ​របស់​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា-អាស៊ាន ហៅ​កាត់​ថា Cam-Asean នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ប្រធាន​បទ “​អាស៊ាន ២០២៥៖ ឱកាស​ការងារ​ចម្រុះ​”​។

​ដើម្បី​បកស្រាយ​រវាង​សមាហរណកម្ម​អាស៊ាន​២០១៥ កន្លង​ទៅ​ ​មាន​ព្រឹត្តិការណ៍​អ្វី​ខ្លះ ​ដែល​កម្ពុជា​ទទួល​បាន​ពី​ការ​ចូល​សមាហរណកម្ម​អាស៊ាន​នោះ ហើយ​ឱកាស​ការងារ​ចម្រុះ​នៅ​ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ ប្រជាជន​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​យ៉ាង​ដូច​ម្ដេច​នោះ សូម​ទស្សនា​លោក​ ស៊ាង សុបញ្ញា អគ្គនាយក​វិទ្យាស្ថាន​ Cam-Asean បកស្រាយ​លម្អិត​អំពី​ប្រធាន​បទ​ខាង​លើ​ និង​មតិ​ពលរដ្ឋ​ចំនួន​ពីរ​នាក់ ​ដែល​បាន​ចូល​រួម​ព្រឹត្តិការណ៍​​នោះ​ដូច​ត​ទៅ​។

សូម​បញ្ជាក់​ថា មហា​ព្រឹត្តិការណ៍​នេះ​ ​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្ដម​ ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា និង​ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា ​និង​បុគ្គល​សំខាន់​ៗ​ជា​ច្រើន​រូប​ទៀត ដែល​បាន​មក​ធ្វើ​បទ​បង្ហាញ​​ជុំវិញ​ប្រធាន​នៃ​អង្គ​សិក្ខាសាលា​ទាំង​មូល ដើម្បី​ជំរុញ​ឲ្យ​យុវជន​កាន់​តែ​យល់​ច្បាស់​អំពី​ប្រទេស​ក្នុង​អាស៊ាន​ផងដែរ៕

ប្រភព៖ kqube

  • TAG
loading...

មតិយោបល់