អតីត​គ្រូ​គណិត​ម្នាក់​ត្រូវ​ ក្រុមហ៊ុន​ល្បែងភ្នាល់​ហាមឃាត់ ដោយសារ​ចាក់​ត្រូវ​ ច្រើនលើក​ពេក​

/ អ្នកទស្សនា៖ 481

ក្រុមហ៊ុនល្បែងភ្នាល់នៅសង្កាត់ Camden Town នៃទីក្រុងឡុងដ៍ បានសម្រេចហាមឃាត់លោក Richard Saul លើការចាក់ភ្នាល់ ជាពិសេសកីឡាប្រណាំងសេះ បន្ទាប់ពីអតីតគ្រូបង្រៀនគណិតវិទ្យារូបនេះឈ្នះប្រាក់ជា​បន្ត​បន្ទាប់ជាប់ៗគ្នា។ នេះបើតាមការផ្សាយរបស់កាសែតតំបន់ Camden New Journal។

លោក Richard Saul បានហៅខ្លួនឯងថា ជាអ្នកជំនាញពិសេសលើការភ្នាល់ល្បែង តាមរយៈការប្រើប្រព័ន្ធ​វិភាគ​ដ៏ឆ្លាតវៃ និងពិសេសមួយរបស់លោក។ ទាក់ទងនឹងការប្រណាំងសេះ លោកបានអះអាងថាលោកមាន ការ​វិភាគ​មួយដ៏ច្បាស់លាស់ ហើយឈ្នះគ្រប់ការភ្នាល់ដោយមិនភ័យខ្លាចចាញ់។

Paddy Power ដែលជាក្រុមហ៊ុនភ្នាល់ល្បែងដ៏ធំមួយប្រចាំតំបន់ Camden បានអះអាងថាពួកគេស្ថិតក្នុងចំ ណោម​ក្រុមហ៊ុនដែលបានសម្រេចហាមឃាត់លោក Saul។ «គាត់ជាមនុស្សដែលដឹងច្បាស់ពេក»។ នេះបើតាម ការលើកឡើងរបស់តំណាងក្រុមហ៊ុន។

លោក Saul បានអះអាងថាលោកបានចំណាយប្រាក់រាប់ម៉ឺនផោនលើការភ្នាល់ល្បែងនារយៈ ពេល៣ឆ្នាំចុង ក្រោយនេះប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយលោកត្រូវបានក្រុមហ៊ុនភ្នាល់បដិសេធជាបន្តបន្ទាប់ដោយសារពួកគេ មើលឃើញថា លោកចាក់ត្រូវច្រើនលើកពេក។ លោកបានបញ្ជាក់ថា៖ «នៅ Camden Town នៅសល់តែក្រុម ហ៊ុន Jennings ប៉ុណ្ណោះ ដែលទទួលការភ្នាល់របស់ខ្ញុំ ប៉ុន្តែពួកគេអនុញាតឲ្យតែមួយលើកទៀតប៉ុណ្ណោះ»។

មិនមានការលំអិតទាក់ទងនឹងប្រព័ន្ធនៃការភ្នាល់របស់លោក Saul នោះឡើយ ប៉ុន្តែក្រៅពីការប្រណាំងសេះ ប្រព័ន្ធនេះ ការអាចដំណើរលើល្បែងផ្សេងៗផងដែរ រួមទាំងបាល់ទាត់ជាដើម៕

ប្រភព៖ thmeythmey

loading...

មតិយោបល់