បុរស​ខ្លាំង​រុស្ស៊ី​មានទ្រព្យ ​សម្បត្តិ​មហាសាល​ច្រើនជាង​កំពូល ​មហាសេដ្ឋី​លំដាប់​ពិភពលោក Bill Gates ដល់​ទៅ​ពីរដង​

/ អ្នកទស្សនា៖ 1,173

មិន​ត្រឹម​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត (​លំដាប់​លេខ​១) ប្រចាំឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​ជាប់ៗ​គ្នា​នៅលើ​ទំព័រ​ទស្សនាវដ្ដី Forbes ប៉ុណ្ណោះ​ទេ គឺ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ហៅ​បុរស​ខ្លាំង​របស់​រុស្ស៊ី ត្រូវបាន​បណ្ដាញសារព័ត៌មាន​បរទេស​ជាច្រើន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ជា​មេដឹកនាំ​ប្រទេស​មួយរូប​មានទ្រព្យ​សម្បត្តិ​មហាសាល​ច្រើនជាង​ ទ្រព្យសម្បត្តិ​របស់លោក Bill Gates កំពូល​មហាសេដ្ឋី​លេខ​១​លំដាប់​ពិភពលោក រហូតដល់​ទៅ​ប្រមាណ​២​ដង​ថែមទៀត គ្រាន់តែ​ទ្រព្យសម្បត្តិ​មហាសាល​ទាំងនោះ​ឋិត​នៅក្នុង​រូបភាព​អាថ៌កំបាំង​ មិនបញ្ចេញ​ឲ្យ​ដឹង​ជា​ចំហ ។​

fn-2016-11-21-00-45-17-0

ទស្សនាវដ្ដី Forbes បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា លោក Bill Gates អាយុ​៦១​ឆ្នាំ ជនជាតិ​អាមេរិក អគ្គនាយក​ក្រុមហ៊ុន Microsoft មានទ្រព្យ​សម្បត្តិ​ចំនួន ៧៥​ពាន់​លាន​ដុល្លារ​អាមេរិក ជា​កំពូល​មហាសេដ្ឋី​ជាប់​លំដាប់ថ្នាក់​លេខ​១​លើ​ពិភពលោក ។​

15107262_1453288731362842_7368479192609753104_n

ទាំង​ការផ្សព្វផ្សាយ​របស់​គេហ​ទំព័រ Business Insider ទាំង​របាយការណ៍​រប​ស់ Panama Papers បាន​ឲ្យ​ដឹងថា លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី​មានទ្រព្យ​សម្បត្តិ​ប្រមាណ​ពី​១៤៤​ពាន់​លាន​ដុល្លារ​ អាមេរិក ទៅ​២០០​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ទ្រព្យសម្បត្តិ​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សេវាកម្ម​ជំនួញ​ជាច្រើន ជាអាទិ៍ ៖ ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន អចលនវត្ថុ ធនាគារ សាលារៀន មន្ទីរពេទ្យ និង​ក្រុមហ៊ុន​សំណង់ …​។​ល​។​

15181617_1453288831362832_6917550450299904779_n

ទ្រព្យសម្បត្តិ​មហាសាល​របស់លោក Vladimir Putin បានធ្វើ​ឲ្យ​លោក​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ប្រទេស​មួយរូប​មានទ្រព្យ​សម្បត្តិ​ ច្រើនជាងគេ​លើ​ពិភពលោក​ផង និង​ជា​មហាសេដ្ឋី​លំដាប់​កំពូល​ផុត​លេខ​លើ​ពិភពលោក​ផង ។​

15178289_1453288724696176_9103720800382620405_n

លោក Vladimir Putin អាយុ​៦៤​ឆ្នាំ បាន​រៀបការ​ជាមួយ​នាង Lyudmila Shkrebneva នា​ឆ្នាំ​១៩៨៣ ទទួលបាន​ចំណងដៃ​កូនស្រី​ចំនួន​២​នាក់ និង​បាន​លែងលះគ្នា​វិញ​ក្លាយជា​បុរស​ពោះម៉ាយ​នា​ឆ្នាំ​២០១៤ ។​

15055862_1453288711362844_2405165652326802750_n

ដោយ​អតីត​មកពី​គណបក្ស​កុម្មុយនីស្ដ​សហភាពសូវៀត លោក Vladimir Putin ធ្លាប់​បម្រើ​ការងារ​ជា​ភ្នាក់ងារ KGB អស់​រយៈពេល​១៦​ឆ្នាំ គឺ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៩១ ។ ក្នុង​រយៈពេល​១៧​ឆ្នាំ​ចុង​ក្រោយនេះលោក Vladimir Putin បាន​កាន់កាប់​អំណាច​ពេញដៃ​នៅក្នុង​រដ្ឋាភិបាល​រុស្ស៊ី​ដោយ​កាន់​មុខតំណែង​ដូចខាងក្រោម ៖

  • ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០០ ជា​នាយករដ្ឋមន្ដ្រី​
  • ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៨ ជា​ប្រធានាធិបតី​
  • ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ ជា​នាយករដ្ឋមន្ដ្រី​សាជាថ្មី និង​ក្លាយជា​ប្រធាន​គណបក្ស​សហព័ន្ធរុស្ស៊ី​​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ ជា​ប្រធានាធិបតី​សាជាថ្មី ទល់​បច្ចុប្បន្ន ។​

15178121_1453288858029496_2927045628270815287_n

ជាមួយនឹង​ស្ថានភាព​គ្រប់គ្រង​ប្រទេស​រុស្ស៊ី​ទាំងមូល និង​ទ្រព្យសម្បត្តិ​មហាសាល​របស់លោក Vladimir Putin ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ និង​សេដ្ឋកិច្ច​អន្តរជាតិ​ដាក់​ការសង្ស័យ​យ៉ាងខ្លាំង​ថាទ្រព្យសម្ប ត្តិ​​មហាសាល​របស់លោក​ប្រធានាធិបតី​ពោះម៉ាយ ដែលជា​បុរស​ខ្លាំង​រុស្ស៊ី​រូបនេះ​បានមក​ដោយសារ​ការដឹក​នាំ​ប្រទេស​ច្រើន​ ឆ្នាំ​បង្កប់​នូវ​អំពើពុករលួយ និង​បក្ខពួកនិយម ៕​

ប្រភព៖ dtn7

loading...

មតិយោបល់