Update: ចំនួន អ្នកស្លាប់ ដោយសាររថភ្លើងរអិល ធ្លាក់ផ្លូវនៅឥណ្ឌា កើនដល់ ៩១នាក់ និងរបួសជាង១៥០ នាក់

/ អ្នកទស្សនា៖ 109

(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៩១នាក់ បានស្លាប់នៅក្នុងហេតុ ការណ៍រថភ្លើងរអិលធ្លាក់ផ្លូវ នៅភាគខាងជើងនៃ រដ្ឋអ៊ូតាប្រាដែស (Uttar Pradesh) ខណៈមនុស្សច្រើនជាង ១៥០នាក់ ផ្សេងទៀតបានរងបួស។ នេះបើតាមការចេញផ្សាយ ដោយ​សារព័ត៌មាន Russian Today នៅមុន នេះបន្តិចនា​រសៀលថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមអាជ្ញាធរនៅក្នុងតំបន់បានឱ្យដឹងថា គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវនេះ បានកើតឡើងនៅចំពេលអ្នក ដំណើរ ភាគច្រើនកំពុងដេកលក់ អំឡុងពេលធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង Indore-Patna Express នៅម៉ោង ប្រមាណ ៣៖០០នាទីទាបភ្លឺ (ម៉ោងនៅក្នុងតំបន់) នៅឯទីក្រុងកាន់ពួរ (Kanpur) នៃភាគខាងជើងរដ្ឋ អ៊ូតាប្រាដែស។ តែ ព្រមពេលជាមួយគ្នា មូលហេតុនៃបង្ករឱ្យមានគ្រោះថ្នាក់ពុំទាន់ត្រូវបានគេឱ្យដឹងនៅឡើយទេ។

សូមជំរាបថា គ្រោះថ្នាក់រថភ្លើងតែងតែកើតឡើងជាញឹកញាប់នៅឥណ្ឌា ជាទីដែលបរិក្ខាផ្លូវដែកមួយផ្នែកធំ ចាស់ហួសសម័យ និងមានប្រជាជនឥណ្ឌា ២៣លាននាក់ ប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរថភ្លើង ក្នុងមួយថ្ងៃៗ៕

1 2

3

ប្រភព៖ freshnewsasia

loading...

មតិយោបល់