នោះ! ហេតុអ្វី​ត្រូវ​នោម ចេញបន្ទាប់ពី​រួម ភេទ​រួចបាន ៤៥នាទី?

/ អ្នកទស្សនា៖ 927

ការបទជើងតូចបន្ទាប់ពី​រួមភេទរួច អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ឆ្លងមេរោគ ដែល​ប៉ះពាល់​ដល់​សុខមាលភាព​រាងកាយ។ រន្ធគូថ​នៅជិត​នឹងទ្វារមាស មានន័យថា បាក់តេរី​នៅក្នុងរន្ធ​គូថអាចឆ្លងចូល​ទៅទ្វារមាស​បាន​យ៉ាងងាយ។ ជាពិសេស​ការជ្រៀត​ចូល​អាអូនតូច អាច​នាំបាក់តេរី​មួយចំនួន​ទៅក្នុង​ទ្វារមាសបាន។

ការជ្រាបចូល និងប្រមូលផ្តុំ​របស់​បាក់តេរី​នៅក្នុង​បំពងនោម ធ្វើឱ្យ​កើតមាន​ហានិភ័យ​នៃការ​ឆ្លងមេរោគ​ក្នុង​ប្លោកនោម។ ជាការពិត​ណាស់ ការប្រមូល​ផ្តុំនៃការ​ឆ្លង​មេរោគ​ក្នុងផ្លូវ​បង្ហូរនោម​ភាគច្រើន​កើតមាន​ចំពោះស្ត្រី។ ដូច្នេះ ដើម្បី​ការពារ​បញ្ហានេះ អ្នកគួរ​តែនោម​ភ្លាម​ក្រោយ​ពីរួមភេទរួច។

ក្រុមគ្រូពេទ្យបាន​ផ្តល់​ដំបូលន្មាន​ថា អ្នកគួរតែ​នោមប​ន្ទាប់ពីការ​រួមភេទ​បាន ៤៥ នាទី ដើម្បី​បណ្តេញ​ភាគល្អិត​មិនល្អ​ដែលកើន​ឡើងក្នុង​ពេលរួមភេទ។លើសពីនេះទៅទៀត អ្នកអាច​ការពារ​នឹងការឆ្លងមេរោគ​ទាំងអស់ និងជំងឺ​កាមរោគ ដោយ​ប្រើប្រាស់​ស្រោម​អនាម័យ។

វិធីមួយទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​ក្នុងផ្លូវ​បង្ហូរនោម និងការពារ​សុខភាព​របស់អ្នក​ត្រូវរក្សា​អនាម័យ​ផ្ទាល់ខ្លួន​ឱ្យបានល្អ មុន និងក្រោយ​ពេល​រួមភេទ។ ស្ត្រីអាច​លាង​សម្អាត​ទ្វារមាស​ជាមួយ​នឹងទឹក បន្ទាប់​ពីការរួមភេទ​ត្រូវបានបញ្ចប់៕

ប្រភព៖ khmerpropey

loading...

មតិយោបល់