មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ រួសរាន់​ឡើង​នៅ​សល់​ពេល​តែ ១០ ថ្ងៃ​ទៀត​ប៉ុណ្ណោះ

/ អ្នកទស្សនា៖ 127

ការ​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​សល់​ពេល​ដែល ១០ ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ ពលរដ្ឋ​ដែល​គ្រប់​អាយុ សូម​រួសរាន់​ទៅ​ចុះ​ឈ្មោះ​តាម​សាលា​ឃុំ សង្កាត់​ដើម្បី​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​មូលដ្ឋាន។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​បើក​ទទួល​ពលរដ្ឋ​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៦។ ដូច្នេះ​ពលរដ្ឋ​​ដែល​គ្រប់​អាយុ​និង​មិន​ទាន់​ចុះ​ឈ្មោះ​​ សូម​រួសរាន់​ឱ្យ​ទាន់​ពេល​សម្រាប់​វេលា​ចុងក្រោយ​នេះ​នៅ​តាម​សាលា​ឃុំ សង្កាត់​ ដើម្បី​ទទួល​បាន​សិទ្ធិ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា។

1

ប្រភព៖ sabay

 

loading...

មតិយោបល់