អារ៉ាប៊ីសាអ៊ូឌីតព្រមាន ពីលទ្ធផល​ អាក្រក់ប្រសិនបើ អាមេរិកមិនបន្តទិញប្រេង

/ អ្នកទស្សនា៖ 228

ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានព្រមាន ដល់ប្រធានា ធិបតីអាមេរិក ទើបតែជាប់ ឆ្នោតពីលទ្ធផលអាក្រក់ប្រសិនបើ លោកចេញបញ្ជាឲ្យឈប់នាំប្រេងចូលពីប្រទេស អារ៉ាប៊ីសាអ៊ូឌីតដូចអ្វីដែលលោក ដូណាល់ ត្រាំ បានប្រកាស ពេលឃោសនាបោះឆ្នោត នោះ។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលោក ត្រាំ បានសន្យាថា នឹងបញ្ចូលវិស័យថាមពលរបស់អាមេរិកក្លាយ ទៅជាឯករាជ្យជាមួយដៃគូប្រេងនៅលើពិភពលោកក្នុងនោះមានអារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសដែលនាំមុខនៅក្នុង OPEC ។ រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអ៊ូឌីត និងប្រធានក្រុមហ៊ុនប្រេង អាម៉ាកូ លោក ខាលីត អាលហ្វា លី បានបញ្ជាក់ថា « លោក ដូណាល់ ត្រាំ បានគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយការផ្អាកនំាចូលប្រេង នោះនឹងមិនល្អឡើយសម្រាប់សេដ្ឋកិច្ច»។

អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសដែលបានផ្គត់ផ្គងប្រេងឲ្យអាមេរិកច្រើនបំផុតនៅតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែភាគច្រើន ថាមពលប្រេង របស់អាមេរិកផលិតដោយខ្លួនឯងឬនាំចូល ពីប្រទេសកាណាដា។ អារ៉ាប៊ីសាអ៊ូឌីតលក់ប្រេងទៅ ឲ្យអាមេរិកបានតែ១១ភាគរយប៉ុណ្ណោះចំណែកអាមេរិកទិញពីកាណាដាមានរហូតដល់៤០ភាគរយចំណែកប្រ ទេស OPEC ទាំងមូលលក់ទៅឲ្យអាមេរិកតែ ៣១ភាគរយ។

តាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកនៅឆ្នាំ២០១៥ អាមេរិកនាំប្រេងចូលមធ្យម ៩,៤លានបារ៉ែលក្នុងមួយថ្ងៃ ពី៨៨ប្រទេសផ្សេងគ្នា។ អាមេរិកបានប្រើប្រាស់ប្រេង អស់សរុប៧,០៨ពាន់លានបារ៉ែលនូវផលិតផលប្រេង សាំង។ចំណែកនៅក្នុងឆ្នាំនេះអាមេរិកបានប្រើប្រាស់អស់១៩,៤លានបារ៉ែលក្នុងមួយថ្ងៃ៕

ប្រភព៖ nokorwatnews

loading...

មតិយោបល់