ស្ទីលគេង៣ យ៉ាងមានប្រយោ ជន៍មួយបែបម្នាក់

/ អ្នកទស្សនា៖ 174

ឥរិយាបថនៃការគេង (Sleeping Position) ក៏មានសារសំខាន់ចំពោះសុខភាពដែរ ។ លោកវេជ្ជបណ្ឌិត ហ៊ូមេន មេឡាមេត ជំនាញវេជ្ជសាស្ត្រ ខាងឆ្អឹងខ្នងនៃសហរដ្ឋអាមេរិកបានណែនាំដូចខាងក្រោម ៖

១-គេងផ្ងារ៖
គុណសម្បត្តិ : ការពារអាការឈឺក និង ខ្នង បន្ថយការចាល់អាស៊ីដ ធ្វើឱ្យដកដង្ហើមស្រួល ។
គុណវិបត្តិ : ធ្វើឱ្យគេងស្រមុក តែអាចដោះស្រាយបានដោយការប្រើខ្នើយ និងកល់ក ។

២-គេងផ្អៀង៖

គុណសម្បត្តិ : ការពារអាការឈឺក និង ខ្នង បន្ថយអាការចាល់អាស៊ីដ បន្ថយការដេកស្រមុក ងាយស្រួលចំ​ពោះស្ត្រីមានផ្ទៃពោះព្រោះជួយសម្រួលដល់ចរន្តឈាម ។
គុណវិបត្តិ : ធ្វើឱ្យស្បែកជ្រួញ សុដន់យារ វិធីដោះស្រាយ ត្រូវយកខ្នើយកល់ស្មា និង ក ។

៣-គេងផ្កាប់មុខ៖

គុណសម្បត្តិ : បន្ថយការគេងស្រមុក ។
គុណវិបត្តិ : អាចកើតអាការឈឺក និង ខ្នង បង្កើនភាពជ្រីវជ្រួញលើផ្ទៃមុខ ដកដង្ហើមមិនស្រួល មានបញ្ហាជា​មួយនឹងប្រព័ន្ធសរសៃប្រសាទ ធ្វើឱ្យស្ពឹក ។ វិធីដោះស្រាយ យកខ្នើយស្តើងកល់ ឬ មិនកល់ក៏ល្អ ៕

ប្រភព៖ pmhotnews

loading...

មតិយោបល់