អាហារូបករណ៍​ អនុបណ្ឌិត និង​បណ្ឌិត​ទៅ​ហុងកុង​ មក​ដល់​ហើយ​!

/ អ្នកទស្សនា៖ 194

អាហារូបករណ៍​​ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត ទៅ​សិក្សា​លើ​មុខ​ជំនាញ សិល្បៈ ពាណិជ្ជកម្ម និង​​វិទ្យាសាស្ត្រ​សង្គម​ ​នៅ​សាកលវិទ្យាល័យ​​លីង​ណាន (Lingnan University) នៃ​ទី​ក្រុង​​ហុង​កុង នៅ​ប្រទេស​ចិន​​ បាន​បើក​​​សម្រាប់​បេក្ខជន​​​មាន​ចំណាប់​អារម្មណ៍​​ដាក់​ពាក្យ​​ហើយ​។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​​អាហារូបករណ៍ របស់​ក្រសួង​អប់​រំ។

ចំពោះ​ប្រាក់​​ឧបត្ថម្ភ​ប្រចាំ​ខែ សម្រាប់​​​​បេក្ខជន​​ជាប់​អាហារូបករណ៍​ថ្នាក់​​​​​បណ្ឌិត​ គឺ​នឹង​ទទួល​បាន​ប្រាក់​ប្រចាំ​ខែ​​ចំនួន ១៥ ៧៦០​ដុល្លារ​ហុងកុង​ (ប្រមាណ​​ ២០២០ ដុល្លារ​អាមេរិក)។ បេក្ខជន​អាច​ដាក់​ពាក្យ​​​ទៅ​ Hong Kong PhD Fellowship Schemeតាម​រយៈ​​ www.rgc.edu.hk/hkphd ឬ​ដាក់​ពាក្យ​ទៅ​​សាកលវិទ្យាល័យ​ លីង​ណាន​ ​តាម​រយៈ http://www.ln.edu.hk/admissions/applyonline/ ចាប់​ពី​ថ្ងៃ​​នេះ​​ រហូត​ដល់​ថ្ងៃ​ទី ២៧ មករា ឆ្នាំ​២០១៧។ ចំពោះ​ព័ត៌មាន​លម្អិត​​​អំពី​លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​ ចូល​ទៅ​កាន់ https://goo.gl/lWUqxa

69bf5492-0080-4592-a318-e12e8d908f14

ប្រភព៖ sabay

loading...

មតិយោបល់