បញ្ជូនខ្លួននារីរូបស្រស់ លួចទ្រព្យសម្បត្តិអ្នក​ ដ៏ទៃដើម្បី យកលុយឲ្យសង្សារបង្គ្រប់ថ្លៃ បណ្តាការទៅតុលាការ


/ អ្នកទស្សនា៖ 479

ខេត្តកណ្តាលៈនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នង ការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជូនខ្លួននារីរូបស្រស់ជាចោរលួចទ្រព្យសម្បត្តិអ្នក ដ៏ទៃដើម្បីយកទៅ ឲ្យបុរសជា សង្សារបង្គប់ថ្លៃបណ្តាការទៅតុលាការចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថាជនសង្ស័យឈ្មោះ សាន លាងហ៊ី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកសែមឃុំ សំពៅ​ពូន ស្រុកកោះធំ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០ ១៦ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចខ្សែ.កនិងខ្សែដៃប្លាកទីនរបស់ឈ្មោះ ស សុភី ភេទស្រី អាយុ ១៩ឆ្នាំជនជាតិខ្មែរមុខរបរ លក់គ្រឿងអលង្ការនៅភូមិព្រែកថ្មីឃុំព្រែកថ្មីស្រុកកោះធំ ។

ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការរឹបអូសខ្សែ.កប្លាកទីនចំនួន១ ខ្សែស្មើ នឹង១ជី.​៦ហ៊ុន.៤លី ,ខ្សែដៃប្លាកទីនចំនួន០១ខ្សែស្មើនឹងទម្ងន់១ជី៨ហ៊ុន៨លី (ជារបស់ជនរងគ្រោះ) ,ម៉ូតូម៉ាក ហុងដា​ស្គុបពី០១គ្រឿងទូរស័ព្ទដៃ០១គ្រឿង ,ប្រាក់រៀលចំនួន៦៥០០រៀល និងកាបូបដៃចំនួន០១(ជា របស់ជន​សង្ស័យ) ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថានៅមុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូធ្វើជាចូលទៅទិញ​គ្រឿង​អលង្ការពីកន្លែងលក់របស់ជនរងគ្រោះ ។ ពេលទៅដល់ជនសង្ស័យបានតថ្លៃទិញខ្សែ.កមួយខ្សែ និងខ្សែដៃ​មួយខ្សែបន្ទាប់ពីតថ្លៃទិញត្រូវរ៉ូវគ្នាជនរងគ្រោះជាម្ចាស់ហាងបានបំពាក់ខ្សែ.ក និងខ្សែដៃឲ្យ ជនសង្ស័យ ។

ក្រោយពីទទួលបានគ្រឿងអលង្ការជនសង្ស័យបានធ្វើជាដើរទៅចាក់សោរកែបម៉ូតូយកលុយឲ្យជនរងគ្រោះ ហើយបានបញ្ឆេះជិះគេចខ្លួន តែត្រូវបានជនរងគ្រោះស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់​ផ្អើលដល់អាជីវក​រផ្សេងទៀតនិងសមត្ថកិច្ចនគរបាលស្លៀកពាក់ស៊ីវិលប្រចាំការនៅទីនោះតាមចាប់ខ្លួនជន សង្ស័យបាន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនសង្ស័យបានសារភាពថា រូបគេពិតជាបានបន្លំលួចគ្រឿងអលង្ការរបស់ជនរងគ្រោះប្រាកដមែន។ ជន​សង្ស័​យបានបញ្ជាក់ថាមូលហេតុដែលនាំឲ្យរូបគេធ្វើបែបនេះក៏ព្រោះតែចង់បានលុយចំនួន១០០០ដុល្លារដើម្បី​យក​ទៅឲ្យបុរសជាសង្សារបង្គប់ថ្លៃបណ្តាការជូនម្តាយបង្កើតរបស់ខ្លួន។ ជនសង្ស័យបានបញ្ជាក់ទៀតថារូបនាង​បាន​ស្រលាញ់គ្នាជាមួយសង្សារហើយក្រុមគ្រួសាររបស់បុរសជាសង្សារមានលុយតែ៣០០០ដុល្លារខ្វះចំនួន​១០០​០ដុល្លារដើម្បីជូនម្តាយរបស់នាងទើបនាងសម្រេចចិត្តបន្លំលួចគ្រឿងអលង្ការរបស់ជនរង គ្រោះដើម្បី យក​ទៅ​ឲ្យសង្សារបង្គប់ថ្លៃបណ្តាការតែម្តង ៕

ae-5-2

ae-6-2-768x576

ae-7-1-768x576

ប្រភព៖ nokorwatnews

loading...

មតិយោបល់