អត្ថប្រយោជន៍​ដ៏អស្ចារ្យ​ របស់​ផ្លែម្រុំ និង​ស្លឹកម្រុំ​ចំពោះ​ស្ត្រី​ពពោះ

/ អ្នកទស្សនា៖ 234

ដំណាក់កាល​ពពោះ ជា​ដំណាក់កាល​មួយ​ក្នុង​ជីវិត​ស្ត្រី នាង​ត្រូវ​តម​អាហារ និង​ទទួលទាន​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​សុខុមាលភាព​របស់​កូន និង​ម្តាយ។

ផ្លែម្រុំ ជា​អាហារ​ដែល​ស្ត្រី​ពពោះ​ត្រូវ​ទទួលទាន​ជា​ចាំបាច់។ វា​ជា​អាហារ​សុវត្ថិភាព​សម្រាប់​ស្ត្រី។ ផ្លែម្រុំ ជា​ប្រភព​នៃ​កាល់ស្យូម ការ៉ូតែន ផូស្វ័រ និង​វីតាមីន C។ ទាំង​ស្លឹក​ម្រុំ និង​ផ្លែម្រុំ​មាន​អត្ថប្រយោជន៍​ស្មើគ្នា។ស្លឹក​ម្រុំជា​ឱសថ​ដ៏ល្អ​សម្រាប់​ស្ត្រី​មាន​គភ៌ និង​ស្ត្រី​បំបៅ​ដោះ​កូន។ វា​អាច​ជួយ​បំបាត់​អាការៈ​ចង់​ក្អួត ព្យាបាល​អាការៈ​ចាញ់​កូន ជួយ​ឱ្យ​សម្រាល​កូន​មក​ស្រួល…។ អត្ថប្រយោជន៍​នៃ​សុខភាព​បាន​ពី​ការទទួលទាន​ផ្លែម្រុំ​ក្នុង​កំឡុងពេល​ស្ត្រី​ពពោះ៖

សម្រាល​កូន​បាន​ស្រួល៖ផ្លែម្រុំ​ជួយ​បំបាត់​ការឈឺចាប់ និង​ជួយ​ដល់​ការកន្ត្រាក់​សាច់ដុំ​ស្បូន។ វា​ក៏​ជួយ​ការពារ​ពី​ការបាត់បង់​ឈាម​ធ្ងន់ធ្ងរ និង​បញ្ហា​ផ្សេងៗ ក្រោយ​ពេល​ឆ្លង​ទន្លេ​រួច។

ព្យាបាល​អាការៈ​ចាញ់​កូន៖ផ្លែម្រុំ​ជួយ​បង្កើន​ថាមពល​ដល់​ស្ត្រី​មាន​ផ្ទៃពោះ។ វា​ក៏​ជួយ​កាត់បន្ថយ​អាការៈ​ចង់​ក្អួត វិល​មុខ និង​អាការៈ​ចាញ់​កូន​ផ្សេង​ទៀត​យ៉ាងមាន​ប្រសិទ្ធិភាព។

ជំនួយ​សុខភាព​ឆ្អឹង៖វត្តមាន​នៃ​ជាតិ​ដែក កាល់ស្យូម និង​វីតាមីន​ជាច្រើន​ក្នុង​ផ្លែម្លុំ​នឹង​ជួយ​បង្កើន​សុខភាព​ឆ្អឹង ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ។ វា​ក៏​ជួយ​បន្សុត​ឈាម​បាន​យ៉ាងល្អបំផុត​ទៀត​ផង។

ការពារ​ពី​ការឆ្លង​មេរោគ៖សារធាតុ​ប្រឆាំង​បាក់តេរី​ក្នុង​ផ្លែម្រុំ​ជួយ​ការពារ​ពី​ការឆ្លង​មេរោគ​នៅ​បំពង់ ស្បែក និង​ដើមទ្រូង​របស់​ស្ត្រី​ពពោះ។

ព្យាបាល​បញ្ហា​ក្រពះ៖ផ្លែម្រុំ​ជួយ​ព្យាបាល​ជំងឺ​ក្រពះ។ ទទួលទាន​ផ្លែម្រុំ​ជាមួយ​ទឹកដូង​ខ្ចី អាច​ជួយ​ព្យាបាល​ជំងឺ​រាក និង​កើត​លឿង។

ប្រឆាំង​ជំងឺ​ទឹកនោម​ផ្អែម៖ស្លឹក​ម្រុំ ជា​ឱសថ​ជួយ​រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​របស់​ស្ត្រី​មាន​ផ្ទៃពោះ​បាន​យ៉ាងពូកែ​សក្តិសិទ្ធិ។ បន្ថែម​បន្លែ​ប្រភេទ​នេះ​ទៅ​ក្នុង​របបអាហារ​ដើម្បី​ការពារ​ពី​ជំងឺ​ទឹកនោម​ផ្អែម ជាពិសេស​ស្ត្រី​ពពោះ៕

ប្រភព៖ mungkulkar

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *