ពេជ្យ សោភា ថា​អត់​ទៅ​នៅ​អាមេរិក ​ជាមួយ​ម្ដាយ​ទេ​នៅ​ស្រុក​ខ្មែរ ​ដើម្បី​ហ៊ុយ ហ៊ុយ


/ អ្នកទស្សនា៖ 396

សិល្បៈ៖ តារា​ចម្រៀង​ដែល​ពូកែ​រក​អី​ប្លែក​ៗ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ ពេជ្យ សោភា បាន​បង្ហោះ​សំណេរ​មួយ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេស ប៊ុក កាល​ពី​១២ម៉ោងមុននេះ ដោយ​លើក​ឡើង​ថា ខ្លួន​នឹង​​មិន​ទៅ​នៅ​សហរដ្ឋ អាមេរិក​ជា​មួយ​ម្ដាយនិង​បងស្រី​នោះ​ទេ គឺ​នៅ​ស្រុក​ខ្មែរ​ដដែល​ដើម្បី​ហ៊ុយ ហ៊ុយ (ហ៊ុយ​ ហ៊ុយ ជា​បទចម្រៀង​ដែល​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​)។

តារា​ចម្រៀង​លំដាប់​កំពូល ពេជ្យ​ សោភា លើកឡើង​ដូចនេះ បន្ទាប់​ម្ដាយ​របស់​នាង​នឹង​ចាកចេញ​ពី​នាង​ទៅ​រស់​នៅ​អាមេរិក​ជាមួយ​និង​បងស្រី​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ក្រោយពី​ម្ដាយ​របស់​តារា​ចម្រៀង​ខាងលើ​​បាន​សម្ភាសន៍​ជាប់​ជាមួយ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា។

គួរ​រំលឹក​ថា បន្ទាប់ពី​ឪពុក​របស់​តារា​ចម្រៀង​ខាងលើ​ បាត់បង់​ជីវិត​ទៅ​​ តារា​រូប​នេះ​ធ្លាប់​និយាយ​ថា​នាង​បាត់បង់​កម្លាំង​ចិត្ត​និង​ជំនឿ​ចិត្ត​ តែ​ទោះ​បី​ជា​យ៉ាង​ណា​នៅ​មាន​ម្តាយ​ដែល​នៅ​ចាំ​លួងលោម​និង​លើក​ទឹកចិត្ត​។ ដោយឡែ ក​ចំពោះ​ការ​ចាកចេញ​របស់​ម្តាយ​នាង​លើក​នេះ នាង​ថា​ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​រូប​គាត់​ ទោះ​ជា​នាង​មិន​បាន​រស់​នៅ​ជួប​ជុំ​គ្នា​ដូច​ពី​មុន​ទៀត​ក៏​ដោយ៕ ​​​

Graziano-Pelle

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *