ការបោះឆ្នោតនៅ អាមេរិកមិនប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចឡើយ


/ អ្នកទស្សនា៖ 240

បើទោះបីអាមេរិកកំពុងតែរៀបចំការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខ ប៉ុន្តែមិនបានប៉ះពាល់ដល់សេដ្ឋកិច្ច នោះ ឡើយ។ ក្នុងត្រីមាសទី៣ឆ្នាំនេះ ការចាយវាយក្នុងស្រុកបានបន្តកើនជាង២,១ភាគរយប៉ុន្តែនៅយឺតជាងប្រៀប នឹងត្រីមាសទី២កន្លងទៅ ដែលមានដល់ទៅជាង៤,៣ភាគរយ។

ជិតដល់ពេលអាមេរិកបោះឆ្នោតប្រធា នាធិបតីកំណើនសេដ្ឋកិច្ចក៏ត្រូវបានរំពឹងថា បានស្ទុះទៅមុខជាងមុន ហួសពីការរំពឹង ទុកកន្លងមក។ កំណើនសម្រាប់ត្រីមាស ទី៣ ឆ្នាំ២០១៦នេះ មាន២,៩ភាគរយជាកំណើនខ្ពស់ បំផុតគិតតាំងពីត្រីមាសទី៣ ឆ្នាំ២០១៤មក ពេលផលិតផលជាតិសរុបក្នុងស្រុកកើន៥ភាគរយ។

កំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៦នេះ បាន កើនឡើង២,៩ភាគរយលើស ពីការរំពឹង ទុក។ នេះបើយោងតាមការរំពឹងទុកដែលចុះផ្សាយនៅថ្ងៃសុក្រនេះ១០ ថ្ងៃមុនការបោះឆ្នោតប្រធានា ធិបតី។ កន្លងមកអ្នក ជំនាញធ្លាប់តែរំពឹងថា កំណើនអាមេរិក មានតែ២,៥ភាគរយប៉ុណ្ណោះ។

ក្រុមអ្នកជំនាញធ្លាប់គិតថា កំណើន សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៦ នៅសហ រដ្ឋអាមេរិកមានតែ ២,៥ភាគរយ ប៉ុណ្ណោះ។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៦ សេដ្ឋកិច្ចមាន កំណើន០,៨ភាគរយ ហើយត្រីមាសទី២ មានកំណើន១,៤ ភាគរយ។

មូលហេតុនាំឲ្យសេដ្ឋកិច្ចអាមេរិកស្ទុះទៅមុខជាងការរំពឹងទុកនេះគឺដោយសារតែការនាំចេញទៅក្រៅស្រុកកើនជាងមុន ហើយការចាយវាយក្នុងស្រុកវិញ ក៏មាន ការកើនឡើងដែរ។ រដូវក្តៅកន្លងទៅសហ រដ្ឋអាមេរិកនាំចេញ សណ្តែកសៀងទៅក្រៅស្រុកក្នុងបរិមាណខ្ពស់ដោយសារ ប្រេស៊ីលរងគ្រោះរាំងស្ងួត។ ការវិនិយោគនៅតាម សហគ្រាសក៏បានកើនឡើងជាង៣,១ភាគរយដែរ៕

ប្រភព៖ nokorwatnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *