សង្សារ​​ក្មេង​ខ្ចី​ចេះ​មាន ​គំនិត​រួមភេទ​រួច​​ព្រឹក​ឡើង ​នាំ​គ្នា​រក​ការងារ​ធ្វើ​បាត់​យូរ ​ម្តាយ​ខាង​ស្រី​ប្ដឹង​ប៉ូលិស

/ អ្នកទស្សនា៖ 934

ក្រុង​តាខ្មៅ៖ ​យុវជន​ម្នាក់​ដែល​ត្រូវ​ជាប់​ឈ្មោះ​​ ជា​ជន​សង្ស័យ​អាយុ​១៧​ឆ្នាំ ​​ត្រូវ​បាន​សមត្ថកិច្ច​​នាំ​ខ្លួន​មក​សាកសួរ​ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​ឪពុក​ម្ដាយ​ខាង​ស្រី​ថា​បាត់​កូន​ស្រី​ដែល​មាន​អាយុ​ ១៣​ឆ្នាំ​មិន​ឃើញ​ទៅ​ផ្ទះ ដឹង​អី​បែរ​ទៅ​ដេក​ជា​មួយ​ប្រុស​ស្នេហ៍​ហើយ​ទាំងពីរ​នាក់​បែកគំនិត​រក​ការងារ​ធ្វើ​ដោះស្រាយ​ជីវភាព​ទៅវិញ​ ដែល​រឿង​រ៉ាវ​កើត​ហេតុ​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​លេខ​៦០៣​ផ្ទះ​សំណាក់​យី​ហោ​មហាលាភ ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

ភាគី​ខាង​ស្រី អាយុ​១៣​ឆ្នាំ ទីលំនៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ជា​សិស្ស​ថ្នាក់​ទី​៨​សាលា​ប៊ែលធី​។ ភាគី​​ឈ្មោះ ប្រុស ដា ភេទប្រុស អាយុ​១៧​ឆ្នាំ​ ស្រុក​កំណើត ភូមិ​ត្រពាំងធំ ឃុំ​ព្រៃផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ​ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល មុខរបរ​ជាង​ជួសជុល​ម៉ូតូ​។

កន្លង​មក​ជនរងគ្រោះ និង​ជន​សង្ស័យ​បាន​ទំនាក់ទំនង​ស្រឡាញ់​គ្នា រយៈ​ពេល​ប្រហែល​១​ឆ្នាំកន្លះ​មក​ហើយ​ដោយ​ផ្ទះជនរងគ្រោះ​នៅ​ជាប់​កន្លែង​ធ្វើ​ការ​របស់​ជន​សង្ស័យ​ ប៉ុន្តែ​មិន​ដែល​ដើរ​លេង​ជាមួយ​គ្នា​ទេ​ ទើប​តែ​នៅ​ថ្ងៃ​កើត​ហេតុ​ខាង​លើ ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​ជនសង្ស័យ ណាត់​ជួប​គ្នា​នៅ​មុខ​សាលា​អន្តរ​ទ្វីប​អាមេរិក​កាំង​រង្វង់​មូល​ព្រះ​នរាយណ៍ ហើយ​បាន​ដើរ​លេង​សួនច្បារ​មាត់​ទន្លេ​ក្រុង​តាខ្មៅ​ជាមួយ​គ្នា​ រួច​ចូល​ទៅ​ដេក​រួមភេទ​ជាមួយ​គ្នា​នៅ​ផ្ទះ​សំណាក់​ខាង​លើ ​បាន​សម្រេច​ចំនួន​៣​ដង​ ហើយ​ដេក​នៅ​ទីនោះ​ទល់​ភ្លឺ រហូត​ដល់​ម៉ោង​ប្រហែ ល​៧​ព្រឹក​ទើប​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ផ្ទះ​អ៊ុតសក់ ស្ថិត​នៅ​ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដា ល។

​ដោយ​បាត់​កូន​មិន​ឃើញ​ទៅ​ផ្ទះ​វិញ អាណាព្យាបាល​ជនរងគ្រោះ​​ក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​តាខ្មៅ ធ្វើការ​ស្រាវជ្រាវ​ឃាត់​ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​តាខ្មៅ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ បាន​សម្រេច​ចំនួន​៣​ដង​នៅ​ផ្ទះ​សំណាក់​ខាង​លើ​ពិត​ប្រាកដ​មែន ព្រោះ​តែខ្លួន​ស្រឡាញ់​ពុំ​មាន​ការ​បង្ខិតបង្ខំ​ឡើយ៕

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *