ភិន សុដាលីស​ លេង​ម៉ា​ចាស់​ដៃដាក់​ រៀម​ច្បង​សិល្បៈ​លូក​ មាត់​ក្នុង​រឿង​អតីតកាល​ ជា​មួយ​ប៉ែន ចរ៉ុង​ (មានវីដេអូ)


/ អ្នកទស្សនា៖ 2,109

សិល្បៈ ៖ ចូល​មក​ដល់​ពេល​នេះ​រឿង​របស់​តារា​សម្ដែង​ ភិន សុដាលីស ​និង​អតីត​ប្តី​លោក ​ប៉ែន ចំរ៉ុង​ ហាក់​មិន​មាន​ការ​ពាក់ព័ន្ធ​ជា​មួយ​គ្នា​អី​ទៀត​ទេ​ ប៉ុន្តែ​រឿង​នេះ​បែរ​ជា​មិនទាន់​បញ្ចប់​ ព្រោះ​មាន​សិល្ប​ការិនី​រៀម​ច្បង​មួយ​ចំនួន​បែរ​ជា​ចូល​ខ្លួន​មក​ឈឺឆ្អាល​ក្នុង​រឿង​នេះ​ និង​បាន​បោះ​ពាក្យ​សម្ដី​ហែក​កេរ្តិ៍​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​ធ្វើ​ឲ្យ​រឿង​នេះ​កាន់​តែ​អាប់អួ​ ខណៈ​ដែល​ ប៉ែន ចំរ៉ុង ​និង​ភិន​ សុដាលីស​ មិន​មាន​ពាក្យ​សម្ដី​ផ្លោង​ដាក់​គ្នា​ផង​នោះ។​

​ជាក់ស្ដែង​ពី​រថ្ងៃ​នេះ​បែក​ធ្លាយ​សារ​ជា​សំឡេង​របស់​សិល្បៈ​ការិនី​ម្នាក់​ ដែល ​ភិន សុដាលីស​ ហៅ​ថា​ ចែ​ៗ​ ចូល​មក​លូក​លាន់​ក្នុង​រឿង​នេះ​ទៅ​វិញ​ ដែល​ជា​ហេតុ​ធ្វើឲ្យ​ទស្សនិកជន​មួយ​ចំនួន​ទម្លាក់​ការ​សង្ស័យ​ថា ​តើ​នារី​ម្នាក់​ដែល ​ភិន សុដាលី ​ហៅ​ថា ​ចែ​ៗ​ មាន​អ្វី​ពាក់ព័ន្ធ​ជា​មួយ​លោក​ ប៉ែន ចំរ៉ុង​ បាន​គេ​ខិតខំ​ឈឺឆ្អាល​រឿង​គេ​ និង​តាម​ការពារ​ ប៉ែន ចំរ៉ុង​ ខ្លាំង​ម្ល៉េះ?​ ព្រោះ​រឿងរ៉ាវ​ខាង​លើ​នេះ​មហាជន​ភាគ​ច្រើន​ បាន​បង្ហាញ​ការ​អាណិត​ដល់​ ភិន សុដាលីស ​ព្រោះ​តែ​ ប៉ែង ចំរ៉ុង​ រត់​ចោល ​និង​ដាក់​ពាក្យ​ប្ដឹង​លែង​លះ​តាំង​ពី​នាង​មាន​ផ្ទៃ​ពោះ​បី​ខែ​។​

​ការ​ឈឺឆ្អាល​ពី​សិល្បការិនី​ម្នាក់​ ដោយ​មាន​ទាំង​សំឡេង​​សារ​នេះ​ហើយ​ធ្វើ​ឲ្យ​ ភិន សុដាលីស ​ចេញ​មុខ​ឆ្លើយ​តប​ដោយ​នាង​បាន​ចេញ​សារ​ដូច​ខាង​ក្រោម​ ៖ “ស្ដាប់​លេង​ៗ​មើល​ សំឡេង​ណា​គេ​ន៎​ ? នៅ​មាន​ច្រើន​ទៀតអ្នក​ណា​ដែល​ធ្វើ​រឿង​អោយ​កក្រើក​ អោយ​ប្រាកដ?​ បើ​រាល់​ព័ត៌មាន​សុទ្ធ​តែ​ក្រុម​ចែ​ឯង​អ្នក​ដុត​មក​ចឹង​ៗ​អី​​ គេ​មិន​ធ្វើ​ដោយ​ខ្លួន​គេ​ផ្ទាល់​ទេ ​គឺ​គេ​ខ្ចី​ចែ​ឯង​ប៉ុន្មាន​អ្នក​ហ្នឹង​ ជួយ​រៀបរាប់​ជំនួស​គេ ?អស់​សំណើច​ដល់​ហើយ​ ចែ​អើយ​ ឯ​ណា​សុំ​មើល​សារ​ហ្នឹង​តិច​មើល​ ខ្ញុំ​បាន​ផ្ញើ​ថ្ងៃ​ខែ​ណា?​ ចែ​ឯង​ នេះ​ចេះ​តែ​ហ៊ាន​នាំ​ពាក្យ​ហើយ​ មាន​ជា​អាត់​សំឡេង​ជា​ភស្តុតាង​ផង​ កុំ​ចេះ​តែ​និយាយ​ផ្ដេសផ្ដាស​ណា ​និយាយ​ត្រូវ​មាន​ភស្តុតាង​ កុំ​ខំ​ពេក​ចែ​ បាន​អី​មក​វិញ” ?

​សារ​ ភិន​ សុដាលីស​ បន្ត​ថា ​”ខ្ញុំ​ធ្លាប់​ផ្ញើរ​សារ​ទៅ​មែន ​ផ្ញើ​ទៅ​នៅ​ពេល​គេ​ទៅ​ចោល​ខ្ញុំ​ និង​កូន​ដំបូង​ៗ​ម៉េះ ​ផ្ញើរ​ទៅ​អង្វរ​គេ​អោយ​គេ​ត្រលប់​មក​វិញ​ ត្រូវ​គ្នា​វិញ​ អាណិត​កូន​ ម៉េច​ក៏​ទុក​ខ្ញុំ​ចោល​នៅ​ផ្ទះ​ជួល​ម្នាក់​ឯង​បន្ទាប់​មក​នៅ​ពេល​ដែល​ប៉ា​គាត់​ដឹង​ ថា ​គេ​ទៅ​ចោល​ ហើយ​ទុក​យើង​អោយ​នៅ​ផ្ទះ​ជួល​ម្នាក់​ឯង​ យើង​នេះ​ខំ​ទៅ​អង្វរ​គេ​ទៀត​ថា​ អោយ​ត្រូវ​គ្នា​វិញ​ទៅ​អង្វរ​ម្តង​ហើយ​ម្តង​ទៀត ​ហើយ​កុំ​ទៅ​ឆ្លើយ​តប​សារ​ព័ត៌មាន​ និង​ជា​មួយ​ប៉ា​អី ​ព្រោះ​តែ​មិន​ចង់​អោយ​អ្នក​ណា​ដឹង​ថា​ គេ​បាន​បោះបង់​យើង​ចោល​ជា​មួយ​កូន​ ខ្លាច​គេ​ធ្លាក់​កូដ ​ខ្លាច​ទស្សនិកជន​ស្អប់​គេ ​ខ្លាច​រូបភាព​ដែល​កើត​ឡើង​ផ្សេង​ៗ​ទៀត​ តែ​គេ​នៅ​តែ​មិន​ខ្វល់​ ថែម​ទាំង​បោះ​ពាក្យ​មក​វិញ​ថា ​ការ​ពិត​នៅ​តែ​ជា​ការ​ពិត​ មុន​ក្រោយ​គេ​គង់​តែ​ដឹង​ ឈប់​ខល​ទៅ​គេ​ទៀត​ គេ​បាន​ដាក់​ពាក្យ​ទៅ​តុលាការ​ហើយ​ ចាំ​តែ​តុលាការ​ខល​ទៅ​ ហើយ​លែង​លះ​គ្នា​ទៅ។​ ថា​មើល​យើង​មាន​អារម្មណ៍​ម៉េច​ គេ​ធ្វើ​ចឹង​ដាក់​ហើយ​ នៅ​ខ្វល់​ពី​រឿង​គេ​ល្បី​មិន​ល្បី​ទៀត”។​

​សារ​ខាង​លើ​នេះ​បន្ត​ទៀត​ថា ​”តាំង​ពី​ត្រឡប់​មក​ពី​ការ​កោះហៅ​របស់​តុលាការ​លើក​ទី​១​មក​ ខ្ញុំ​ភ្ញាក់​ខ្លួន​ហ្មង​ គឺ​ដូច​ខ្មោច​ចេញ​ ដូច​ត្រូវ​គេ​ធ្វើ​អំពើ​ចឹង​ ម៉េច​ក៏​មិន​ឆ្ងល់​ថា​ការ​កោះ​ហៅ​លើក​ទី​២ ​និង​ទី​៣ ម៉េច​ក៏​ខ្ញុំ​មិន​ទៅ ​ម៉េច​ក៏​អោយ​មេធាវី​ទៅ​ជំនួស​? ដោយ​សារ​តែ​វា​ឆ្អែត​គ្រប់គ្រាន់​ហើយ ​មិន​បាច់​ជួប​មុខ​ទៀត​ទេ ​លក្ខណៈ​ថា​គូស​ថ្ម​ចំណាំ​ហើយ​ កុំ​ថា​ឡើយ​ទៅ​ផ្ញើ​សារ​ដូច​ចែ​ឯង​និយាយ​ចឹង​ ព្រឺ​សម្បុរ​ណាស់​ចែ ​!ចង់​សួរ​ទៅ​បណ្ដា​ចែ​ៗ ​និង​មនុស្ស​មួយ​ចំនួន​តូច​ដែល​ត្រូវ​បាន​គេ​ខ្ចី​មាត់​មក​ឈ្លោះ​ ជា​មួយ​គ្រួសារ​ខ្ញុំ​​ ថា​គេ​មាន​បាន​ប្រាប់​រឿង​នេះ​ទៅ​ចែ​ចឹង​អត់​? ហើយ​ដែល​ថា​ដឹង​រឿង​ច្បាស់​ខ្លាំង​ហ្នឹង​ហា៎ ​ដឹង​ច្បាស់​ដល់​កំរិត​ណា?​ នៅ​ផ្ទះ​ជា​មួយ​គ្នា​ដែរ​មែន​ពេល​ហ្នឹង​? ហើយ​ខ្ញុំ​ទៅ​ប៉ះពាល់​អ្នក​ឯង​ពី​កាលណា ​ម៉េច​បាន​ចូល​ចិត្ត​ចេះ​តែ​មក​ខាំ​ខ្ញុំ​ចឹង​ ? ខ្ចិល​និយាយ ចែ​ណា​មាន​ខ្លួន​រើស​យក​ទៅ ចែ​អើយ​ចែ ​”៕

1 2

 

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *