ក្រុម​យន្តហោះ​ អង់គ្លេស​ អស្ចារ្យ​ជាង​ក្រុម​ដទៃ​ទៀត​ ក្នុង​ការ​សម្ដែង​យន្ត​ ហោះ​នៅ​ប្រទេស​ចិន​ (មានវីដេអូ)

/ អ្នកទស្សនា៖ 136

ក្រុម​យន្តហោះ​ដែល​មាន​ឈ្មោះ​ថា​ គ្រាប់​ព្រួញ​ក្រហម​ របស់​កងទ័ព​អាកាស​ ចក្រភព​អង់គ្លេស​ ដែល​ជា​ក្រុម​នាំមុខ​មួយ​នៅ​លើ​ពិភពលោក​ ក្នុង​កម្មវិធី​សម្ដែង​ការ​ហោះហើរ​ បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ ក្នុង​ពិធី​ប្រកួត​ប្រជែង​នៅ​ឯ​ទីក្រុង ​ហ្ស៊ូហៃ ​ខេត្ត ​ក្វាងទុង​ ភាគ​ខាង​ត្បូង​ប្រទេស ​ចិន ។​

ក្រុម​គ្រាប់​​ព្រួញ​ក្រហម​ មាន​លក្ខណ​ពិសេស​ច្រើន​ចំណុច​ ក្នុង​នោះ​មាន​ល្បឿន​នៃ​ការ​ហោះហើរ,​ ការ​បត់បែន​រហ័ស​ ការ​ហោះហើរ​ស្រប​គ្នា​ល្អ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ គ្រាប់​ព្រួញ​ក្រហម​ របស់​កងទ័ព​អាកាស​ចក្រភព​អង់គ្លេស​ ទទួល​បាន​ការ​កោត​សរសើរ​ពី​ទស្សនិកជន​គ្រប់​ការ​សម្ដែង ។​

សមាជិក​ក្រុម​ អង់គ្លេស ​និយាយ​ថា ​ក្រុម​គ្រាប់​ព្រួញ​ក្រហម​ បាន​ហ្វឹក​ហ្វឺន​រយៈ​ពេល​ ១៨​ ខែ​ មុន​ពេល​ចូល​ប្រកួត​ប្រជែង​ ដោយ​សមាជិក​ទាំង​ 1១២០​ នាក់​ មាន​អ្នក​បើក​យន្តហោះ​ និង​វិស្វករ​ ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​ការ​សម្ដែង​បាន​ល្អ​បំផុត​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ភ្ញាក់​ផ្អើល ។​

ក្រុម​យន្តហោះ​របស់​ប្រទេស ​ចិន, ​រុស្ស៊ី​ និង​ប្រទេស​ជាច្រើន​ទៀត​ ក៏​បាន​បង្ហាញ​ជំនាញ​ផ្សេងៗ​​របស់​ខ្លួន​ផង​ដែរ ​ដល់​ទស្សនិកជន​រាប់​ពាន់​នាក់​ ចំណែក​ក្រុម​ អង់គ្លេស​ នឹង​បន្ត​សម្ដែង​ការ​ហោះហើរ​ចំនួន​ ៩​ លើក​ទៀត​ ក្នុង​ទីក្រុង​ ហ្ស៊ូហៃ ​មុន​ពេល​ទស្សនកិច្ច​សាលារៀន​ និង​មហាវិទ្យាល័យ​ជាច្រើន​ក្នុង​ប្រទេស​ ចិន៕

0de918dac28e31490770861b538ac11483202871

Royal-Air-Force-Red-Arrows

UK-Royal-Air-Force-Red-Arrows-show

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *