មហា​សេដ្ឋី Bill Gates ​បរិច្ចាគ​ទ្រព្យ​ សម្បត្តិ​​៨៥​ពាន់​ លាន​ដុល្លារ ទៅ​ឲ្យ​មូល​និធិ​ជួយ​ជន​ក្រី​ក្រ ជំនួស​ឲ្យ​ការ​ផ្ទេរ​ ទៅ​កូនៗ​ទាំង​បី

/ អ្នកទស្សនា៖ 241

(អាមេរិក)៖ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ល្បីល្បាញ «Microsoft» និងជាកំពូលមហាសេដ្ឋីអាមេរិកលោក  Bill Gates បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជំនួសឲ្យការផ្ទេរមរតកដ៏ច្រើនលើសលុបទៅឲ្យកូនៗ រូបលោក និងភរិយាបានសម្រេចចិត្ត បរិច្ចាគទ្រព្យសម្បត្តិ របស់គ្រួសារទាំងមូល​ដែលមានតម្លៃ ៧០ពាន់លានផោនឬ ស្មើនឹង៨៥ពាន់លានដុល្លារ​អាមេរិកទៅកាន់មូលនិធិសម្រាប់​ជួយជនក្រីក្រ។ នេះបើតាមការចេញផ្សាយ​ដោយ គេហទំព័រ Daily Mail នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយស្តីពីជិវិតឯកជនរបស់លោកមហាសេដ្ឋីអាមេរិករូបនេះបាននិយាយថាកូនៗទាំង បីនាក់របស់លោក បានយល់ដឹងច្បាស់ថា ហេតុអ្វីបានជារូបលោកសុខចិត្តបន្សល់ទុកទ្រព្យសម្បត្តិដ៏ច្រើន ម ហាសាលនេះ ទៅឲ្យមូលនិធិសម្រាប់ជួយជនក្រីក្រ នៅពេលដែលលោកទទួលមរណភាពទៅហើយពួកគេ មិនបានអាក់អន់ស្រពន់ចិត្តអ្វីនោះឡើយ ប៉ុន្តែពួកគេពោរពេញទៅដោយ មោទនភាពទៅវិញចំពោះ​ការសម្រេច ចិត្តរបស់លោកឪពុក ដែលបានលះបង់ទ្រព្យសម្បត្តិ គ្រួសារដើម្បីជួយដល់ជន​ទីទ័លក្របំផុត នៅលើពិភពលោ ក។

ដោយឡែក លោក Bill Gates បានលើកឡើងថា ជំនួសឲ្យការផ្ទេរមរតក រាប់សិបពាន់លានដុល្លារកូនស្រី ពីរនាក់ និងកូនប្រុសម្នាក់របស់លោក នឹងទទួលបានការអប់ដ៏ល្អបំផុត ដើម្បីជួយពួកគេក្នុងការចាប់ផ្តើម មុខរបរចិញ្ចឹម ជីវិតរៀងៗខ្លួនដោយលោកបានបញ្ជាក់ថា «កូនៗរបស់ពួកយើងនឹងទទួលបានការអប់រំដ៏ល្អប្រ សើររួមជាមួយ និងថវិកាខ្លះៗ ដើម្បីធានាថា ពួកគេនឹងមិនស្ថិតនៅក្នុងភាពក្រលំបាក​នោះឡើយ ប៉ុន្តែពួកគេ នឹងចាកចេញពី បន្ទុកគ្រួសារ​ហើយមានការងាររៀងៗខ្លួន»។ លោក Gates បានបន្តថា «វាមិនមែនជារឿងល្អ​សម្រាប់ក្មេងៗ នោះឡើយ ដែលឲ្យពួកគេគ្រប់គ្រងទ្រព្យសម្បត្តិដ៏ច្រើននោះ ព្រោះវាអាចនឹងធ្វើឲ្យពួកគេដើរផ្លូវ ខុសបាន»។

គួរបញ្ជាក់ថាលោក Bill Gates វ័យ៦០ឆ្នាំ និងភរិយា Melinda វ័យ៥២ឆ្នាំ មានកូនៗចំនួនបីនាក់គឺ Jennifer អាយុ២០ឆ្នាំ, Rory អាយុ១៧ឆ្នាំ, និង Phoebe អាយុ១៤ឆ្នាំ ហើយពួកគេទាំងបីនឹងទទួលបានកេរ្តិ៍មរតក តែមួយ ផ្នែកតូចប៉ុណ្ណោះដោយទ្រព្យសម្បត្តិមហាសាល ដែលនៅសេសសល់​ទាំងប៉ុន្មាន នឹងត្រូវបរិច្ចាគទៅ ក្នុងមូល និធិសម្រាប់ជួយជនក្រីក្រ «Bill And Melinda Gates Foundation» ដែលតែងផ្តល់ជំនួយដល់ គំរោងសុខាភិ បាលនិងការអប់រំនានា នៅជុំវិញពិភពលោក៕

ប្រភព៖ khmertalking

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *