ពេទ្យ​កាល់​ម៉ែត្រ​ប្រកាស​ លទ្ធផល​ល្អ​​ក្នុង​​ការ​ពួតដៃ ​គ្នា​សង្គ្រោះ​កម្មករ​រោងចក្រ​ក្រ ឡាប់​ឡាន​៦៧​នាក់​​

/ អ្នកទស្សនា៖ 271

រាជធានី​ភ្នំពេញ៖ មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ ​បង្ហាញ​ពី​លទ្ធផល​ដ៏​ល្អ​ពី​ ក្រុម​គ្រូពេទ្យ គិលានុបដ្ឋាក-យិ​កា មន្ត្រី​រាជការ បន្ទាប់ពី​មន្ទីរពេទ្យ​មួយ​នេះ ទទួល​បងប្អូន​ កម្មករ​រោងចក្រ​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៦​​ ដែល​បញ្ជូន​មក​យ៉ាង​គំហុក​ ដោយ​ក្នុង​នោះ​អ្នក​រងគ្រោះ​​ទាំង​​៦៧​នាក់​នោះ កំពុង​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​ច្រើន។

​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​បាន​បង្ហោះ​សារ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក “លទ្ធផល​នៃ​ការ​សង្គ្រោះ​ដ៏​មាន​ប្រសិទ្ធិ​ភាព​នេះ​បាន​មក​ដោយ ​ការ​ពួតដៃ​គ្នា​យ៉ាង​សកម្ម​ទាន់​ពេល​ពី​បុគ្គលិក​គ្រប់​ផ្នែក​ ឆន្ទៈ​មោះមុត​ឆ្ពោះ​រក​ការងារ​បន្ទាន់​ចំ​គោល​ដៅ​ គ្រប់​គ្នា​ទទួល​​ខុស​ត្រូវ​ភារកិច្ច​រៀង​ខ្លួន​ ស្គាល់​លទ្ធភាព​ និង​ប្រព័ន្ធ​ការងារ​យ៉ាង​ច្បាស់ ​ដោះស្រាយ​ក្នុង​រយៈ​ពេល​ខ្លី​សម​ស្រប​បំផុត​ ដែល​ឈាន​ដល់​ការ​កាត់​បន្ថយ​ហានិភ័យ​របស់​បងប្អូន​កម្មករ កម្មការិនី​យើង​បាន​អោយ​នៅ​កម្រិត​ទាប​បំផុត”។

គួរ​បញ្ជាក់​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​តុលា ឆ្នាំ​២០១៦ មាន​ករណី​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ក្រឡាប់ នៅ​ស្ពាន​ទី​៨ ផ្លូវជាតិ​លេខ​៦ សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ​ដោយ​សារ​តែ​រថយន្ត​ខាងលើ​បើក​ជៀ សម៉ូតូ​ ម៉ូតូ​កង់​បី​ និង​មនុស្ស​ធ្វើដំណើរ​ឆ្លង​ថ្នល់​បណ្ដាល​ឲ្យ​ក្រឡាប់​តែម្ដង៕

c68e9aa5-df7b-4300-b109-43b6c57112dd

kal-meth

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *