ក្រសួងវប្បធម៌ ដាក់បម្រាមមិនឲ្យចាក់បទ «ជីវិតអ្នកប្រដាល់» ក្រោយមានការប្រតិកម្ម ពីសហព័ន្ធកីឡាប្រដាល់កម្ពុជា (មានវីដេអូ)


/ អ្នកទស្សនា៖ 214

សិល្ប៖ បទចម្រៀងថ្មីរបស់ផលិតកម្មថោន ដែលច្រៀងដោយតារាចម្រៀង ខេម គឺបទ “ជីវិតអ្នកប្រដាល់” ត្រូវ​បានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដាក់បម្រាមមិនឲ្យចាក់ផ្សាយ ក្រោយពីក្រសួងពិនិត្យឃើញថាមានការប្រើ ប្រាស់ភាសាមិនសមរម្យ ។ បម្រាមនេះ កើតតមានឡើងកឺក្រោយពីមានប្រតិកម្មពីសហព័ន្ធកីឡាប្រដាល់កម្ពុជា កាលពីពេលថ្មីៗនេះទាក់ទិនទៅនឹងអត្ថន័យនៃបទចម្រៀងខាងលើផងដែរ ។

នេះមិនមែនជាលើកទី១ទេ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដាក់បម្រាមមិនឲ្យចាក់ផ្សាយលើកញ្ចក់ ទូរទស្សន៍ និងវិទ្យុនូវបទចម្រៀងមួយចំនួនរបស់ផលិតកម្មថោន ក្រោយពីរងការរិះគន់ពីមហាជនថាបទចម្រៀ ងបានបង្កប់នូវអត្ថន័យមិនសមរម្យដូចជាបទ «អាម៉ុមប៉ុំពិត» បទ«ស៊ីបានចេះតែស៊ីទៅ»ជាដើម ។

ចុងក្រោយនេះបទចម្រៀង ដែលនិពន្ធទំនុកច្រៀងដោយលោក ងួន សុបិន គឺបទ «ជីវិតអ្នកប្រដាល់» ដែលជា បទ ភ្លេងមរតកដើម ត្រូវបានក្រសួងដាក់បម្រាមជាច្រើនចំណុចក្រោយពី មានការរិះគន់ខ្លះៗពីសហព័ន្ធកីឡាប្រ ដាល់កម្ពុជា ។

លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងប្រាប់អ្នកសារព័ត៌មានថាក្រោយពី មានប្រតិកម្មពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាចំពោះបទចម្រៀងខាងលើក្រសួងបានស ម្រេចដាក់បម្រាមចំនួន៦ចំណុច ។ លោកថា ប្រតិកម្មរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជាគឺក្រោយពីបទចម្រៀ ងនេះបានប្រើប្រាស់ពាក្យពេចន៍បន្ទុចបង្អាក់ដល់វិស័យកីឡាប្រដាល់ដូចជាពាក្យ «ត្រូវគេវាយដំដូចសត្វតិរច្ឆា ន» និងពាក្យ «ឈឺហួសប្រមាណ» ជាដើម ដែលពាក្យនេះ ត្រូវបានលោក តែម ម៉ឺនលើកឡើងថា ជាការមើល ងាយដល់កីឡាករប្រដាល់ ។ លោកថា កីឡាប្រដាល់ ជាការប្រកួតដោយមិត្តភាព មិនមែនជាសត្វតិរច្ឆានទេ ។

បម្រាមទាំង៦ចំណុច ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានដូចជា ទី១ ព្រមានដល់ផលិតកម្មថោនឲ្យបញ្ច ប់ការរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ។ ទី២គឺហាមផលិតកម្មថោន ឈប់ចែកផ្សាយបទ ចម្រៀង«ជីវិតអ្នកប្រដាល់» តាមគ្រប់រូបភាព និងឲ្យផលិតកម្មនេះ ដកបទចម្រៀង ដែលចេញផ្សាយនៅលើ You Tube ជាផ្លូវការរបស់ខ្លួន ។ ទី៣ ហាមមិនឲ្យប្រព័ន្ធផ្សព្វផ្សាយ ទាំងវិទ្យុ និងទូរទស្សន៍យកបទចម្រៀងនេះ ទៅចាក់ផ្សាយ ។ទី៤ ហាមមិនឲ្យអ្នកចម្រៀង ខេម និងអ្នកចម្រៀងដទៃទៀត យកបទចម្រៀងនេះ ទៅច្រៀង ក្នុងកម្មវិធីប្រគំតន្ត្រី និងវេទិកាផ្សេងៗទៀត ។ ទី៥គឺ ហាមមិនឲ្យផលិតកម្មថោន យកបទចម្រៀងនេះទៅផលិត ជាបទចម្រៀងខារ៉ាអូខេ ឬចម្រៀងកាយវិការឡើយ និងទី៦ គឺបង្គាប់ឲ្យផលិតកម្មថោនសុំទោសជាសាធារណៈ ជូនចំពោះសហព័ន្ធកីឡាប្រដាល់កម្ពុជា ។

អ្នកនិពន្ធទំនុកច្រៀងបទចម្រៀង ខាងលើ គឺលោក ងួន សុបិន្តបានបញ្ជាក់ថា ប្រតិកម្មខាងលើនេះ គឺកើតមាន មួយខែកន្លងមកហើយ ហើយលោក ក៏បានជួបដោះស្រាយជាមួយក្រសួងពាក់ព័ន្ធហើយដែរ ហើយលោកទទួ លយកនូវការដាក់បម្រាមរបស់ក្រសួងផងដែរ ។

ទោះជាយ៉ាងណា បម្រាមខាងលើនេះ ត្រូវបានមហាជនមួយចំនួនរិះគន់តបវិញ ថាជាការបំបិទចោលនូវបទ ចម្រៀង ដែលបង្ហាញពីថតភាពសង្គមពិតជាក់ស្តែង ពិសេសទាក់ទឹនទៅនឹងជិវិតរបស់អ្នកប្រដាល់ ដែលមាន ជីវភាពខ្វះខាត មានអ្នកខ្លះរត់ម៉ូតូឌុប ហូបបាយវត្តជាដើម ។

គួរបញ្ជាក់ដែរថា បទចម្រៀងរបស់តារាចម្រៀង ខេម កន្លងមកទទួលបានការគាំទ្រច្រើនពីទស្សនិកជនពិសេស លើបទចម្រៀងបែបមនោសញ្ចេតនា បែបអប់រំសង្គមដូចជា បទ «លើលោកនេះ អ្នកណាចង់ក្រ» បទ«ពុកអើយ ម៉ែអើយ» បទ «ទឹកភ្នែកក្មេងពាល» បទ «ប្តីអ្នកក្រ» បទ«យោធិនពិការ»ជាដើម ៕

 

ប្រភព៖ nokorwatnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *