ហេតុផល​សំខាន់ៗ​ ទាំង​នេះ​ហើយ​ដែលធ្វើ​ ឲ្យ​អ្នក​បរាជ័យ​ទោះ​មាន ​គំនិត​ប៉ុណ្ណា​ក៏​ដោយ


/ អ្នកទស្សនា៖ 377

គំនិតល្អមិនមែនចេះតែមាននោះទេ។ ហើយវាក៏មិនកើតឡើងរាល់ថ្ងៃផងដែរ។ មានពេលខ្លះ អ្នកមានគំនិត ច្រើន ប៉ុន្តែគំនិតដែលយកជាការមែនទែនមានតែពីរឬបីនោះទេ ដូច្នេះហើយវាមានសារៈសំខាន់ដែលអ្នក ចេះទាយ យក អត្ថប្រយោជន៍ពីវា។ តែ មនុស្សភាគច្រើនតែងបរាជ័យ តើមកពីអ្វី?

១) ខ្វះការតាំងចិត្ត៖ អ្នកមានគំនិតល្អៗហើយអ្នកក៏មានយោបល់ជាច្រើន។ អ្នកបានចេះពីរបៀបដែលកែ ប្រែគំ និតរបស់អ្នកឲក្លាយជាការពិត។ ប៉ុន្តែ វាមានបញ្ហាមួយ។ មនុស្សជាច្រើនពេញចិត្តនឹងគំនិតដែលពួក គេមាន ប៉ុន្តែគ្មានការតាំងចិត្តទៅធ្វើវានោះទេ អ៊ីចឹងហើយវានៅតែអត់ប្រយោជន៍ដដែល។

២) គ្មានការស្រាវជ្រាវគ្រប់គ្រាន់៖ នៅពេលដែលអ្នកមានការតាំងចិត្តហើយ អ្នកត្រូវធ្វើការស្រាវជ្រាវ ឲ្យបាន ច្រើនដើម្បីយល់បានកាន់តែច្បាស់ពីគំនិតរបស់អ្នក។ មនុស្សជាច្រើនមានកំហុសមួយ ពោលគឺ ពួកគេ មិនស្រាវ ជ្រាវទេតែមានអំនួតលើខ្លួនឯង។ ដូច្នេះហើយមានតែគំនិតល្អតែ ខ្វះការស្រាវជ្រាវ ក៏មិនអាចទៅរួចនោះដែរ ព្រោះថាការស្រាវជ្រាវមួយឲ្យអ្នកអាចស្វែងរកវិធី ក៏ដូចជាព័ត៌មានជាច្រើន ដើម្បីជំរុញឲ្យគំនិតរបស់ អ្នកពេល អនុវត្តទៅ ដឹងតែពីជោគជ័យ។

៣) ពេលវេលាមិនត្រឹមត្រូវ៖ មានពេលខ្លះ គំនិតដែលអ្នកមាននោះគឺល្អសែនល្អ ប៉ុន្តែបញ្ហាត្រង់ថា វាមិនត្រូវ ពេលវេលាដែលគួរនិយាយ ឬ អនុវត្តគំនិតនោះ ជាហេតុនាំភាពជោគជ័យមិនអាចកើតឡើង៕

ប្រភព៖ bizkhmer

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *