គេ​ហ​ទំ​ព័រ​ក្រសួង​​ ការ​បរ​ទេស​​រុស្ស៊ី ត្រូ​វបាន​​ក្រុម Hackers អា​មេ​រិក​ ចូល​លុក​ លុយ​​ជា​ការ​​សង​សឹក​

/ អ្នកទស្សនា៖ 162

(វ៉ាស៊ីនតោន)៖ ក្រុម Hacker អាមេរិក​ដែល ឲ្យឈ្មោះខ្លួនឯងថា The Jester (តួត្លុកកំប្លែង) បានវាយប្រហារ តាមបណ្តាញអ៉ីធើណែត ប្រឆាំង នឹងគេហទំព័រ របស់ក្រសួងការបរទេសរុស្ស៊ី ដើម្បីជាកាសងសឹង​ទៅនឹងអ្វី ដែល The jaster ចោទថា​ទីក្រុងមូស្គូបានដឹកនាំ ការវាយប្រហារព័ត៌មានវិទ្យា លើគេហទំព័រដ៏​មានប្រជាប្រិយ ភាពជាច្រើន​នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយ ដោយ​សា្ថនីយទូរ ទស្សន៍ CNN នៅ ព្រឹក​ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។

The Jester បានវាយប្រហារព័ត៌មានវិទ្យា ប្រឆាំងនឹងគេហទំព័រ របស់ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសុក្រ និងថែមទំាងព្រមានដូច្នេះថា «មិត្តភក្តិទាំងអស់គ្នា! យើងបានរំខានដល់កម្មវិធី នៃគេហទំព័ររបស់ក្រសួងការ​បរទេសរុស្ស៊ី។ អ្នក(រុស្ស៊ី) គួរតែបញ្ឈប់វាទៅ! ព្រោះថា​ប្រហែលជាអ្នកអាចធ្វើ​ សកម្មភាពអាក្រក់ទៅលើ ប្រទេ សនៅជុំវិញអ្នកប៉ុណ្ណោះ ប៉ុន្តែនៅទីនេះ គឺសហរដ្ឋអាមេរិក អ្នកមិនអាចធ្វើឲ្យអ្នកណាម្នាក់ព្រឺដោយសារតែអ្នក នោះទេ»។

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏បានទទួលស្គាល់ផងដែរថា គេហទំព័រផ្លូវការរបស់ក្រសួង ពិតជាត្រូវបានគេ​វាយប្រហារ ព័ត៌មានប្រាកដមែន ប៉ុន្តែមិនបានបញ្ជាក់ថា​ជា Hacker មកពីប្រទេសណា នោះឡើយ៕

ប្រភព៖ khmertalking

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *