ចិន​ កំពុង​ផលិត​នាវា​ចម្បាំង​បំបាំង​កាយ​ ធំ​បំផុត​​លើ​ពិភពលោក


/ អ្នកទស្សនា៖ 220

ចិន​ កំពុង​ផលិត​នាវា​ចម្បាំង​បំបាំង​កាយ​ ​ដ៏​ធំ​បំផុត​នៅ​អាស៊ី និង​នៅ​លើ​ពិភពលោក ​ដែល​មាន​ឈ្មោះ​ថា “Type 005” និង​គ្រោង​បញ្ចប់​រួច​រាល់​នៅ​ចុង​ឆ្នាំ​២០១៧ ឬ​ដើម​ឆ្នាំ​២០១៨​ខាង​មុខ។

រូបភាព​ថ្មី​ ដែល​បែក​ធ្លាយ​ដោយ​​អ្នក​លេង​អ៊ីនធឺណិត​ចិន ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ រហូត​មក​ទល់​ពេល​​នេះ​​នាវា​ចម្បាំង​ ​Type 005 ​បាន​សាង​សង់​រួច​​​រាល់​ត្រង់​ចំណុច​​​​​តួ​ខ្លួន​​ខ្លះៗ​ហើយ។ ​នាវា​នេះ​ ​បាន​ចាប់​ផ្ដើម​ការ​ផលិត​តាំង​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​អាជ្ញាធរ​ប្រទេស​ចិន ​បាន​ព្យាយាម​លាក់​បាំង​ ​ដោយ​ពួកគេ​មិន​ចង់​ឲ្យ​បែក​ធ្លាយ​ មុន​ពេល​បញ្ចប់​ការ​​ផលិត​​នោះ​ទេ។

Type 005 ​មាន​ទម្ងន់​ ១៤០០០​តោន និង​មាន​ប្រវែង​ ១៧៥​ម៉ែត្រ ​ដែល​គេ​ជឿ​​ថា​ ជា​នាវា​ចម្បាំង​ដ៏​បំផុត​មួយ​នៅ​អាស៊ី ​និង​នៅ​លើ​ពិភពលោក។ នាវា​​ចម្បាំង​នេះ រចនា​ឡើង​ដើម្បី​វាយ​ប្រហារ​​បាន​ទាំង​នៅ​លើ​ទឹក បាញ់​​យក​គោលដៅ​នានា​នៅ​លើ​គោក រួម​ទាំង​អាច​បាញ់​ទម្លាក់​មីស៊ីល នៅ​លើ​អាកាស​ទៀត​ផង។ បើ​តាម​គម្រោង​ Type 005 ​​នឹង​បញ្ចប់​ការ​សាងសង់ និង​អាច​ប្រើ​ប្រាស់​បាន​ យ៉ាង​យូរ​នៅ​ដើម​ឆ្នាំ​២០១៨៕

2 3 4 5

ប្រភព៖ sabay

  • TAG
loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *